-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Tuesday, January 28, 2025

ចំនួនអ្នកទស្សនា: Views

លោក ដូណាល់ ត្រាំ ថានឹងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome សម្រាប់សហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បាននិយាយថាលោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការមួយ ដើម្បីចាប់ផ្ដើមផលិត ប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome មួយ សម្រាប់សហរដ្ឋអាមេរិក ដូចគ្នាទៅនឹងប្រព័ន្ធដែលអ៉ីស្រាអែលបានប្រើប្រាស់ដើម្បីស្ទាក់ចាប់រ៉ុក្កែតរាប់ពាន់គ្រាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ នៅក្នុងទីក្រុង Miami លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា «យើងត្រូវការចាប់ផ្ដើមជាបន្ទាន់ដើម្បីផលិតប្រព័ន្ធខែល ប្រឆាំងមីស៊ីល Iron Dome ដែលនឹងការពារសហរដ្ឋអាមេរិក»។ លោក ត្រាំ បន្តថាប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះនឹងត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៤ លោក ត្រាំ បានសន្យាម្ដងហើយម្ដងទៀតថាលោកនឹងផលិតកំណែថ្មីមួយនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome របស់អ៉ីស្រាអែល សម្រាប់សហរដ្ឋអាមេរិក។ ប៉ុន្តែ លោកមិនបានខ្វល់ឡើយពីការពិតដែលប្រព័ន្ធមីស៊ីលដូចជា Iron Dome ត្រូវបានផលិតឡើងដើម្បីប្រឆាំងនឹងការគំរាមកំហែងរយៈចម្ងាយ ខ្លី ដោយវាមិនស័ក្តិសមសម្រាប់ការការពារប្រឆាំងនឹងមីស៊ីលអន្តរទ្វីបដែលជាអាវុធបង្កគ្រោះថ្នាក់ធំដល់សហរដ្ឋអាមេរិកនោះទេ៕

0 Comments:

Post a Comment