-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Friday, January 24, 2025

ចំនួនអ្នកទស្សនា: Views

(បរទេស)៖ ទីបំផុត! សាលាក្តីឧទ្ធរណ៍របស់ប្រទេសឥណ្ឌា បានសម្រេចផ្អាកជាបណ្តោះអាស​ន្ននូវការហាមឃាត់ការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ WhatsApp ជាមួយនឹងក្រុមហ៊ុនមេរបស់ខ្លួន Meta រយៈពេល ៥ឆ្នាំ ដែលត្រូវបានដាក់ដោយគណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌា (CCI)។ សេចក្តីសម្រេចនេះ នឹងអនុញ្ញាតឱ្យ WhatsApp បន្តការផ្លាស់ប្តូរទិន្នន័យជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ Meta ដូចជា Facebook, Instagram​ ក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៣​ ខែមករា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា WhatsApp ត្រូវបានដាក់បម្រាមដោយ CCI នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ខណៈដែល Meta កំពុងស្វែងរកការលុបចោលការណែនាំពី CCI ដោយលើកហេតុផល ការធ្វើដូច្នេះគឺជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ ទន្ទឹមនឹងនេះ សាលាក្តីឧទ្ធរណ៍របស់ប្រទេសឥណ្ឌា ហៅកាត់ NCLAT បានបញ្ជាឱ្យផ្អាកការហាមឃាត់នេះ និងបានសម្តែងការព្រួយបារម្ភថា ការហាមឃាត់អាចរំខានយ៉ាងខ្លាំងដល់គំរូអាជីវកម្មរបស់ WhatsApp នៅក្នុងប្រទេសឥណ្ឌា ដែលមានអ្នកប្រើប្រាស់ជាង ៧០០ លាននាក់។

ឆ្លើយតបនឹងករណីនេះ Meta បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងអាចបង្ខំ WhatsApp ឱ្យដកប្រតិបត្តិការ ឬកំណត់លក្ខណៈពិសេសមួយចំនួន ដែលប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការផ្តល់នូវការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួននៅលើវេទិកាដូចជា Facebook និង Instagram។

គួរជម្រាបថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្នុងពេលវេលាបណ្តោះអាសន្នតែប៉ុណ្ណោះ ខណៈសេចក្តីសម្រេចចុងក្រោយនឹងចូលជាធរមាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕

0 Comments:

Post a Comment