-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Friday, January 24, 2025

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងសាងសង់ផ្លូវបេតុង១ខ្សែពីភូមិអូរគ្រូកែទៅភូមិសំបូរ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងបរទេស ក៏ដូចជាប្រជាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។

យោងតាមសេចក្ដីជូនដំណឹងបស់អាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃទី២៣ ខែមករានេះ បានឲ្យដឹងថា បច្ចុប្បន្នមានផ្លូវ១ខ្សែដែលកាត់តាមតំបន់ប្រាសាទសំបូរព្រៃគុក មានប្រវែង ១,៨០០ម៉ែត្រ ពីភូមិអូរគ្រូកែទៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលកន្លងមកតែងតែបានឈូសឆាយនិងចាក់ដីបង្គាប់ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងបរទេស ក៏ដូចជាប្រជាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។

ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំអាយស៊ីស៊ី (ICC) រួចមក អ្នកជំនាញអន្តរជាតិ Adhoc ក៏បានឯកភាពក្នុងការសាងសង់ផ្លូវមួយខ្សែនេះជាបេតុង។

បន្ទាប់ពីអ្នកជំនាញការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើកំណាយសង្គ្រោះ និងវិភាគផលប៉ះពាល់បេតិកភណ្ឌនិងបរិស្ថាន កំណាត់ផ្លូវនេះនឹងត្រូវសាងសង់ជាបេតុងក្នុងដើមឆ្នាំ២០២៥នេះ ដោយក្រសួងពាក់ព័ន្ធ៕


0 Comments:

Post a Comment