-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Friday, January 31, 2025

(ឧត្តរមានជ័យ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ត្រូវធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្ត លើការងារព័ត៌មាន និងសាធារណមតិ ដោយបន្តយកចិត្តទុកដាក់ពិនិត្យរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

ការថ្លែងរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុមការងារព័ត៌មាន និងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ឱ្យបន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើន ដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយសូមយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានា ទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ទន្ទឹមនេះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ចំពោះការបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោលរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសដើម្បីពង្រឹងបន្ថែមទៀតលើការងារផ្សព្វផ្សាយ គ្រប់គ្រង និងឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព ជាសេនាធិការរបស់រដ្ឋបាលខេត្ត ក្នុងការងារព័ត៌មាន និងសាធារណមតិ៕

ចំនួនអ្នកទស្សនា: Views

អនុសាខា កក្រក ក្រុងព្រៃវែង ៖ នៅថ្ងៃទី៣០ ខែមករាឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានដឹកនាំ សហការី មន្ត្រីប្រចាំការ និងបុគ្គលិកកិច្ចសន្យា រួមជាមួយក្រុមកាកបាទក្រហមសង្កាត់កំពង់លាវ អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចំនួន ៧គ្រួសារ នៅភូមិលេខ០៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

Thursday, January 30, 2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការឆបោកបន្លំ «សេវាកម្មស្រ្តីមេផ្ទះ» ឬ «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់ថា នាពេលកន្លងមកខ្លួនបានសង្កេតឃើញថា មានការឆបោកបន្លំ ក្រោមឈ្មោះជាក្រុមហ៊ុន «សេវាកម្មស្ត្រីមេផ្ទះ» បានបង្ហោះផ្សព្វផ្សាយអំពីសេវាកម្ម «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។

នៅពេលដែលយើងទាក់ទងទៅ តាមរយៈ Messenger ពេលនោះ គេតម្រូវឱ្យយើងចុចតំណភ្ជាប់ https://t.me/Easymaidservice ជនអនាមិកបានណែនាំ ឱ្យធ្វើការទាក់ទងគ្នាតាមតេឡេក្រាមវិញ។

ក្រោយពីបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃហើយ ជនអនាមិកនោះ ក៏បានឱ្យយើងធ្វើកិច្ចសន្យា ការងារ ក្នុងតំលៃណាមួយ បន្ទាប់មក ជនអនាមិកនោះ ក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ក្រោយពីយើងបានវេរលុយរួច ជនអនាមិកនោះ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារទាំងអស់ចោល។

ដូចនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក ដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ចាញ់បោកជនអនាមិក ដូចដែលបានរៀបរាប់ខាងលើ។

សូមបញ្ជាក់ផងដែរ ចំពោះអ្នករត់ Passapp ចូរប្រុងប្រយ័ត្ន ភាគច្រើនជនឆបោក ខ្ចី QR Code ពីបងប្អូន ទុកដើម្បីទទួលការផ្ទេរលុយ ពីការឆបោក "សេវាកម្មស្រ្តីមេផ្ទះ"។

(កណ្តាល, តាកែវ)៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ។ ដំណើរចុះទៅពិនិត្យកិច្ចអន្តរាគមន៍របស់សម្តេចនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ ជាដំណើរឆ្មក់ចុះ ដោយមិនមានការជូនដំណឹងអ្វីនោះឡើយ ហើយមានការអមដោយរដ្ឋមន្ត្រីតែពីររូបប៉ុណ្ណោះ គឺរដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

Wednesday, January 29, 2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព” ដែលសម្តេចបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤កន្លងទៅ គឺមានគោលបំណងសំខាន់ៗចំនួន៣ ដែលអាទិភាពទី១ គឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ។ ការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពីកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព” នារាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ិន ម៉ាណែត បានថ្លែងថា បន្ថែមលើនេះកម្មវិធីមួយនេះនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។

សម្តេចធិបតីក៏បានជម្រាបជូនអំពីសាវតានៃការដោះស្រាយកម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋ ដោយលើកឡើងថា សង្គ្រាមរាប់ទសវត្សរ៍នាអតីតកាលបានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមដូចជា ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធិឯកជន ជាពិសសេកម្មសិទ្ធិឯកជនលើដីធ្លីត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សមតេចធិបតីនាយករដ្ឋមន្រ្តីបានរម្លឹកថា នៅក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រាជ រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និងការទទួលស្គាល់លើដីកម្មសិទ្ធិលំនៅឋាននៅឆ្នាំ១៩៨៩ និងបានធ្វើជាបន្តបន្ទាប់ទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលនីមួយៗនៃរដ្ឋសភា ហើយដើម្បីបន្តកិច្ចការដ៏ចាំបាច់ប្រកបដោយប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់នូវដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារទ័ព និងនគរបាលជាតិនៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រៅពីកង្វះដីធ្លី បញ្ហាមួយចំនួនពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងការបំផ្លាញធនធានធម្មជាតិក៏នៅតែចោទជាបញ្ហា ដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់។ ក្នុងន័យនេះការដាក់ចេញនូវកម្មវិធី“ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” មិនត្រឹមតែបង្កើនឋាមពលក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការការពារ និងអភិរក្សព្រៃឈើ ដែលតាមរយៈកម្មវិធីនេះប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដនឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការជួយរៀបចំជាភូមិករជូន ហើយអ្នកដែលទៅរស់នៅនៅទីនោះអាចចងក្រងជាសហគមន៍ដើម្បីជួយ ការពារដី និងព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅថែមទៀតផង៕ ដោយ៖ ចាន់ សុភឿន AKP

នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី លោកជំទាវ គឹមសួរ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្ស៊ិក ឯកឧត្តម ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ឯកឧត្តម ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីទទួលការណែនាំក្នុងការជំរុញទេសចរពីប្រទេសគោលដៅមកកាន់កម្ពុជា និងការណែនាំនូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ ចំពោះការបញ្ចុះតម្លៃវីសា (e-Visa), ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយវីសាប្រភេទ (T) visa បញ្ចុះ ពី ៣៦ ដុល្លារអាម៉េរិក មក ៣០ ដុល្លារអាម៉េរិក វីសាប្រភេទ (E) visa បញ្ចុះ ពី ៤២ ដុល្លារអាម៉េរិក មក ៣៥ ដុល្លារអាម៉េរិក ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/កុងស៊ុលកម្ពុជា នៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។

ជាលទ្ធផលនៃកិច្ចជំនួបដ៏មានតម្លៃនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើសុំឱ្យឯកឧត្តម លោកជំទាវ ចេញជាសារ ឬ វីដេអូ ដែលបង្ហាញពីសភាពការណ៍ពិតនៅកម្ពុជា៖ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបកស្រាយទាន់ពេលវេលាចំពោះការផ្សព្វផ្សាយអវិជ្ជមាន ព័ត៌មានក្លែងក្លាយ ដែលជះឥទ្ធិពលដល់កិត្តិនាមកម្ពុជា និងវិស័យទេសចរណ៍កម្ពុជា ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ នឹងផ្តល់ជូនជា Brochure, leaflet, video promotion ជូនឯកឧត្តម លោកជំទាវ ជាពិសេសការជួយភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ (សមាគមទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, ភ្នាក់ងារ, ការីទេសចរណ៍, ក្រុមហ៊ុន Airlines ជាដើម) នៅប្រទេសដែលឯកឧត្តម លោកជំទាវ កាន់ជាអគ្គរាជទូត ព្រមទាំងរៀបចំជា Business Matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ។

Tuesday, January 28, 2025

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាទីប្រឹក្សាទីប្រឹក្សាកិត្តិយសសមាគមអ្នកនិពន្ធខ្មែរ បានលើកឡើងថា ការវិនិយោគលើសៀវភៅ គឺជាការវិនិយោគលើការង្កើននូវពុទ្ធិ ពង្រឹងស្មារតី និងចំណេះដឹង ហើយការអានសៀវភៅ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីផ្លាស់ប្ដូរខ្លួនឯង, សូមលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ត្រូវស្រឡាញ់ការអានសៀវភៅឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងទូលំទូលាយ ហើយការអានសៀវភៅច្រើនបានបង្ហាញនូវគំនិតថ្មីៗ និងដំណើរការគិតដែលអាចជំរុញឱ្យមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងជំនាញដោះស្រាយបញ្ហា។

 អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់ម៉េក្រូតាមម៉ូតូកង់បី មិនឱ្យដុតផាវជាដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បីណែនាំ ពោលហាមមិនឱ្យដុតផាវជាដាច់ខាតជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ។

លោក ឃួង ស្រេង ណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្នុងខណៈលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ដូណាល់ ត្រាំ ថានឹងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome សម្រាប់សហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បាននិយាយថាលោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការមួយ ដើម្បីចាប់ផ្ដើមផលិត ប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome មួយ សម្រាប់សហរដ្ឋអាមេរិក ដូចគ្នាទៅនឹងប្រព័ន្ធដែលអ៉ីស្រាអែលបានប្រើប្រាស់ដើម្បីស្ទាក់ចាប់រ៉ុក្កែតរាប់ពាន់គ្រាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ នៅក្នុងទីក្រុង Miami លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា «យើងត្រូវការចាប់ផ្ដើមជាបន្ទាន់ដើម្បីផលិតប្រព័ន្ធខែល ប្រឆាំងមីស៊ីល Iron Dome ដែលនឹងការពារសហរដ្ឋអាមេរិក»។ លោក ត្រាំ បន្តថាប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះនឹងត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៤ លោក ត្រាំ បានសន្យាម្ដងហើយម្ដងទៀតថាលោកនឹងផលិតកំណែថ្មីមួយនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome របស់អ៉ីស្រាអែល សម្រាប់សហរដ្ឋអាមេរិក។ ប៉ុន្តែ លោកមិនបានខ្វល់ឡើយពីការពិតដែលប្រព័ន្ធមីស៊ីលដូចជា Iron Dome ត្រូវបានផលិតឡើងដើម្បីប្រឆាំងនឹងការគំរាមកំហែងរយៈចម្ងាយ ខ្លី ដោយវាមិនស័ក្តិសមសម្រាប់ការការពារប្រឆាំងនឹងមីស៊ីលអន្តរទ្វីបដែលជាអាវុធបង្កគ្រោះថ្នាក់ធំដល់សហរដ្ឋអាមេរិកនោះទេ៕

Monday, January 27, 2025

 សន្និបាតគណបក្សប្រជាជនកម្ពុជា៖ លំហប្រជាធិបតេយ្យនិងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជា មានវិសាលភាពដ៏ទូលំទូលាយ

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ ដែលបានធានាដល់ការពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។

 លោក Netanyahu អរគុណលោក Trump ដែលបានរក្សាការសន្យាក្នុងការគាំទ្រអ៊ីស្រាអែល

នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក Trump ក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ សម្រាប់ការរក្សាការសន្យារបស់លោក ដើម្បីផ្តល់ឱ្យអ៊ីស្រាអែលនូវឧបករណ៍ដែលខ្លួនត្រូវការដើម្បីការពារខ្លួន ទប់ទល់ការប្រឈមនឹងសត្រូវចម្បងរបស់យើង និងដើម្បីធានាអនាគតនៃសន្តិភាព និងវិបុលភាព។ 

មន្ត្រីអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Jerusalem Post កាលពីថ្ងៃសៅរ៍ថា សេតវិមានបានបញ្ចេញគ្រប់បែកចំនួន ១.៨០០ តោន ដែលកន្លងមក ត្រូវបានបង្កកដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។

នៅថ្ងៃសៅរ៍ដដែលនោះ លោកប្រធានាធិបតីអាមេរិក Donald Trump បានសរសេរក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Socialរបស់លោកថា ឧបករណ៍ជាច្រើនកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងជួបលោកប្រធានាធិបតីអាមេរិក Donald Trump នៅដើមខែកុម្ភៈ ទោះបីជាកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់ក៏ដោយ។

ក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា កិច្ចប្រជុំនោះ មានសារៈសំខាន់ ហើយប្រជាជាតិទាំងពីរនឹងព្យាយាមព្រមព្រៀងគ្នាលើបញ្ហាធំៗ ជាច្រើន រួមទាំងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ផងដែរ៕

(ភ្នំពេញ)៖ កំណត់ត្រាក្រុមមិនស្គាល់ចាញ់ និងក្រុមមិនស្គាល់ឈ្នះ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ត្រូវបានបិទបញ្ចប់ត្រឹមសប្ដាហ៍ទី១៩ បន្ទាប់ពីក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្នំពេញក្រោន ៣-១ ខណៈក្រុមបាតតារាងគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមភ្ញៀវក្រសួងមហាផ្ទៃ ៤-១ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ។

បន្ទាប់ពីរក្សាកំណត់ត្រាមិនស្គាល់ចាញ់ អស់រយៈពេល ១៧០ថ្ងៃ ភ្នំពេញក្រោន បានស្គាល់បរាជ័យជាលើកដំបូង នៅទឹកដីខេត្តស្វាយរៀង ។ សម្រាប់ជំនួបដ៏ជក់ចិត្តជើងទី១ នេះ កីឡាករ ញាណ សុស៊ីដាន បានស៊ុតគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ត្រឹមរយៈពេល ៥នាទី មុនកីឡាករ Jelle Joost Goselink រកបានគ្រាប់តាមស្មើឲ្យភ្នំពេញក្រោនវិញ នៅនាទី៣៦ ។

បន្ទាប់មកក្រុមទាំងពីរ បានសម្រុកគ្នាកាន់តែខ្លាំង តែសោកស្ដាយនៅនាទី៥៤ ភ្នំពេញក្រោន បានបាត់បង់សមាជិកម្នាក់ ដែលរងពិន័យកាតក្រហម គឺកីឡាករ យ៉ើ មូសស្លីម ។ ការណ៍នេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង មានប្រៀប ហើយបន្ដដាក់សម្ពាធ រហូតរកបាន ២គ្រាប់បន្ថែម ដោយកីឡាករ ដោយកីឡាករ Gabriel Silva Costa នៅនាទី៧១ និងកីឡាករ Pablo Augusto នៅនាទី៩០+២ ដើម្បីបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមសិង្ហក្រហមតែម្ដង ។

ជាមួយការសងសឹកបានសម្រេច ក្រោយរងបរាជ័យ ៣-៤ ក្រៅដី កាលពីជើងទី១ នេះដែរ បានធ្វើឲ្យពិន្ទុក្រុមទាំងពីរ កាន់តែប្រកៀកប្រកិតគ្នា ពោលគឺភ្នំពេញក្រោន បន្ដឈរកំពូលតារាង រកបាន ៤៤ពិន្ទុ គ្រាដែលព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ រកបាន ៤៣ពិន្ទុ ក្រោយឆ្លងកាត់ ១៧ប្រកួតដូចគ្នា តាមពីក្រោយដោយក្រុមវិសាខា ដែលឈរលេខ៣ និងរក្សា ៣៨ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៤-២ គួរឲ្យភ្ញាក់ផ្អើល កាលពីចុងសប្ដាហ៍កន្លងទៅ ។

ក្រឡេកទៅចាប់អារម្មណ៍ក្រុមមិនទាន់ស្គាល់ឈ្នះ គិរីវង់សុខសែនជ័យ វិញ គឺបានបញ្ចប់កំណត់ត្រាដ៏អាក្រក់នេះ បន្ទាប់ពីធ្វើបានយ៉ាងល្អ តាមរយៈការស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវក្រសួងមហាផ្ទៃ ៤គ្រាប់មុន ដោយកីឡាករ ឃាន់ សុប៉ិន ដែលខ្ចីជើងមកពីក្លិបបឹងកេត ចំនួន ២គ្រាប់ ព្រមទាំងមិត្តរួមក្រុម អារីហ្វីន ម៉ូហាំម៉ាត់ និង Neville Mbanwei Tengeg ម្នាក់ ១គ្រាប់ មុនកីឡាករ ចាន់ វិបុលដាវីដ វាយបកបាន ១គ្រាប់ឲ្យក្រសួងមហាផ្ទៃ នៅចុងម៉ោង ។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមគិរីវង់ ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ ក្រោយការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ដែលដឹកនាំបុរសជនជាតិសិង្ហបុរីលោក Sagara Satya បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតកន្លងមក បានត្រឹមស្មើ ២ដង ខណៈ ១៥ដងទៀត សុទ្ធតែបរាជ័យ ។ យ៉ាងណាជ័យជម្នះនេះ បានត្រឹមជួយឲ្យគិរីវង់ រកបាន ៥ពិន្ទុ ស្មើក្រសួងមហាផ្ទៃ តែមិនអាចគេចផុតពីកៅអីបាតតារាងឡើយ ៕