-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Monday, March 22, 2021

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បណ្ដាញព័ត៌មាន Fresh News ទទួលបានសេចក្ដីរាយការណ៍ថា មានមនុស្ស៤នាក់ កើតជំងឺកូវីដ-១៩ នៅហាងអ្នកឯកទេសរក្សាសម្រស់ Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អាជ្ញាធរមូលដ្ឋាន និងមន្ដ្រីសុខាភិបាលបានអះអាងថា នៅពេលនេះឡានពេទ្យបានទៅយកមនុស្សទាំង៤នាក់នោះហើយ ដើម្បីទៅសម្រាកព្យាបាល នៅសណ្ឋាគារ The Great Duke។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៤នាក់នោះ មានម្នាក់ជាស្ដ្រីមានផ្ទៃពោះ៧ខែ។

រហូតមកដល់ពេលនេះ ទីតាំងហាង Master Care Cambodia ត្រូវបានផ្អាកអាជីវកម្ម និងបិទទ្វារជាបណ្ដោះអាសន្ន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន៧៨១នាក់, ស្លាប់ចំនួន៤នាក់៕


0 Comments:

Post a Comment