-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Saturday, March 13, 2021

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការរក្សាសុវត្ថិភាព ក្នុងការធ្វើដំណើរ របស់បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់។ នេះបើតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីណែនាំ បានឲ្យដឹងថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសូមណែនាំ ដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដូចខាងក្រោម ៖

* ផ្លាករាល់បេសកកម្មផ្លូវការ និងចៀសវាងការចល័ត ពីកន្លែងមួយទៅកន្លែងមួយ ឬឆ្លងខេត្ត
* ត្រូវចៀសវាងការជួបជុំគ្នាច្រើន ដូចជាពិធីមង្គលការ ឡើងផ្ទះ ពិធីបុណ្យផ្សេងៗ
* ត្រូវចៀសវាងទៅកន្លែងដែលមានហានិភ័យឆ្លងកូវីដ-១៩ ជាពិសេសដែលមានកន្លែងមានមនុស្សច្រើន ឬកន្លែងបិទជិត
* បន្ដប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានម៉ឺងម៉ាត់៕


0 Comments:

Post a Comment