-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Tuesday, March 23, 2021

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: រថយន្តម៉ាស្តាបុកហ៊ីណូពីក្រោយ ខូចខាតកំណាត់មុខយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តម៉ាស្តា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AA 4719 បើកដោយបុរសម្នាក់ ។ ចំណែករថយន្ត១គ្រឿងទៀតម៉ាក ហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD 2136 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំងពីរគ្រឿង បានបើកឡើងស្ពានជ្រោយចង្វា ទិសដៅពីលិចទៅកើត ដោយរថយន្តហ៊ីណូ បើកខាងមុខរថយន្តម៉ាស្តា បើកពីក្រោយ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាស្តា មិនបានរក្សាគម្លាតឱ្យសមល្មម ក៏ជ្រុលទៅបុករថយន្តហ៊ីណូពីក្រោយ បណ្តាលឱ្យខូចខាតកំណាត់មុខ របស់រថយន្តម៉ាស្តាខ្លួនឯងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ ដោយភាគីខាងរថយន្តហ៊ីណូ រងការខូចខាតតិចតួច ពួកគេក៏ដោះស្រាយគ្នាបញ្ចប់រឿង នៅនឹងកន្លែង រីឯភាគីរថយន្តម៉ាស្តា ក៏យកទៅជួសជុលដោយខ្លួនឯង ៕

      

0 Comments:

Post a Comment