-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Saturday, May 3, 2025

ចំនួនអ្នកទស្សនា: Views

 អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល កម្ពស់ ១១ជាន់ បានបើកការដ្ឋាន បុកគ្រឹះសាងសង់ហើយ និងលេចរូបរាងឆាប់ៗនេះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងសុខាភិបាល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បានបា្ររព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល។

ពិធីក្រុងពាលីដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខសប្បាយ និងសេចក្តីសុខចំរុងចម្រើនខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបុគ្គលិកសុខាភិបាលជាច្រើនរូបប្រកបដោយសេចក្ដីសប្បាយរីករាយជាខ្លាំង។

ក្រោមដំបូងសុខសន្ដិភាព ជាតិរីកចម្រើនរុងរឿង ពិសេសសមិទ្ធផលថ្មីខាងលើនេះ នឹងជួយលើកកម្ពស់សុខុមាលរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរមួយកម្រិតបន្ថែមទៀត ដែលនេះជាការយកចិត្តទុកដាក់ គិតគូរ និងផ្តល់អាទិភាពដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

សូជជម្រាបថា អគាររដ្ឋបាលនៃទីស្តីការក្រសួងសុខាភិបាល ដែលមានកំពស់១១ជាន់ ដំបូលទែរ៉ាស់ ប្រវែងបណ្តាល ៤៤.៦០ម៉ែត្រ និងទទឹង ២២.៤៤ម៉ែត្រ ស្ថិតនៅលើវិថី សម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាសំណង់អគារថ្មីមួយទៀតនៃវិស័យសុខាភិបាល នឹងលេចចេញឡើងនាពេលខាងមុខនេះ។ អគារនេះ នឹងចូលរួមមួយចំណែកបន្ថែមទៀត ដោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ផ្តល់ភាពងាយស្រួល ដល់ការបម្រើសេវាផ្នែករដ្ឋបាល នៃសុខាភិបាល៕

0 Comments:

Post a Comment