Saturday, May 31, 2025
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ឯកភាពប្រកាន់ស្មារតីនៃការគោរព អនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានឯកភាពប្រកាន់ស្មារតីនៃការគោរព អនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ។
ប្រមុខការទូតប្រទេសទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែន ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន សំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេ លើកទី ៣០ ស្តីពី «អនាគតរបស់អាស៊ី» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។ ក្នុងជំនួបរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប៉ះទង្គិចនេះបានកើតឡើង បន្ទាប់ពីយោធាថៃ បើកការវាយប្រហារមកលើកងកម្លាំងឈរជើងរបស់កម្ពុជា នៅក្នុងតំបន់ខាងលើនេះ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែល កើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន ។
ជាមួយនឹងការប្តេជ្ញាដ៏មុះមុត ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជន រៀងៗខ្លួន៕
ចំនួនអ្នកទស្សនា:
Views

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន
(តូក្យូ, ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

Friday, May 30, 2025
ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសថ្លែងសុន្ទរកថាក្នុងវទិកានីកកេស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់»
(ជប៉ុន)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងវទិកានីកកេស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់»។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងវេទិកាNikkei នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៖
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ វេទិកានីកក (Nikkei) មិនត្រឹមតែបានតាមដាន អំពីការរីកចម្រើនរបស់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែវេទិកានេះក៏បានចូលរួមចំណែកដល់ការរីកចម្រើនរបស់អាស៊ី តាមរយៈការដើរតួនាទីជាវេទិកាដ៏មានប្រយោជន៍មួយសម្រាប់ការឆ្លុះបញ្ចាំង និងពិភាក្សាលើបញ្ហាប្រឈមដែលអាស៊ីកំពុងជួបប្រទះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វេទិកា Nikkei ឆ្នាំនេះ មានប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» គឺមានភាពចាំបាច់ និងទាន់ពេលវេលា។ អាស៊ីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចបានធ្វើឱ្យអ្វីៗទាំងអស់នៅក្នុងទំនាក់ទំនងអន្តរជាតិមាន ភាពស្មុគស្មាញ ចាប់ពីបញ្ហានយោបាយ រហូតដល់ពាណិជ្ជកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជម្លោះក្នុងតំបន់ និងសង្គ្រាមដោយតួអង្គតំណាងនៅតែបន្តកើតមាន ហើយក្តីបារម្ភអំពីបញ្ហាសន្តិសុខមិនប្រពៃណី ក៏នៅតែជាការគំរាមកំហែងមិនស្រាកស្រាននោះឡើយ រាប់ចាប់ពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ ដល់ការប្រែប្រួលអាកាសធាតុ ក៏ដូចជា អន្តរកាលប្រជាសាស្ត្រ ដែលបានរំខានដល់ការកៀរគរកម្លាំងពលកម្មនៅក្នុងតំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគិតគូរ និងរៀបចំគោលនយោបាយរបស់យើងតែងតែផ្តោតលើសុខុមាលភាពរបស់ប្រជាជន។ អភិក្រមនេះនឹងផ្ដល់ឱ្យយើងនូវសកម្មភាពគោលនយោបាយសមស្របជាក់ស្តែងដែលលើកកម្ពស់មនុស្សជាតិ, ការតភ្ជាប់គ្នារវាងប្រជាជន និងបរិស្ថានប្រកបដោយ ចីរភាព សម្រាប់យើងទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សូមឲ្យផ្ដោតលើបញ្ហាប្រឈមសំខាន់ៗចំនួនបី ដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ ទី១ បញ្ហាជម្លោះទឹកដីហើយ ជាពិសេសគឺប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត អាស៊ីមានសន្តិភាព ស្ថិរភាព និងវិបុលភាពជាងគ យ៉ាងហោចណាស់នៅពេលនេះ។ ជាអកុសល ភាពតានតឹងថ្មីៗកំពុងកើនឡើងនៅតាមតំបន់ជាច្រើនដែលមានភាពតានតឹងជាប្រពៃណីរួចទៅហើយ។ ដូច្នេះ, អ្នកដឹកនាំទាំងអស់ត្រូវតែមានការឯកភាពគា្នលើគោលដៅយុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់នៅក្នុងសកម្មភាពរួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងមិនគួរបណ្តោយឱ្យមានជម្លោះធំៗនៅក្នុងតំបន់របស់យើង តាមរយៈការពង្រឹងទំនាក់ទំនងការទូត, ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាសង្គ្រាមពាណិជ្ជកម្ម បានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី, បើកចំហ, បរិយាប័ន្ន និង ផ្អែកលើច្បាប់ ចុះខ្សោយ។ ប្រទេសដែលខ្វះអំណាចចរចាកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយបញ្ហានេះបាននិងកំពុងជះឥទ្ធិពលមិនសមាមាត្រគ្នា ទៅលើអ្នកដែលងាយរងគ្រោះបំផុតក្នុង ចំណោមពួកយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាលទ្ធិជ្រុលនិយម និងជាតិនិយមហួសហេតុ គឺបញ្ហាដ៏គ្រោះថ្នាក់នេះកំពុងក្លាយជានិន្នាការ ដែលគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យបញ្ហាទាំងពីរខាងលើដែលបានលើកឡើងកាន់តែស្មុគស្មាញអ្នកនយោបាយមួយចំនួនកំពុងលេងល្បែង ភ្នាល់គ្នាទៅលើភាពជ្រុលនិយម និងជាតិនិយមហួសហេតុ ដើម្បីស្វែងរកអំណាច។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអនុវត្តដ៏គ្រោះថ្នាក់របស់ក្រុមជ្រុលនិយមបែបនេះអាចនឹងបង្កឱ្យមានការបែកបាក់, ការរំខាន, ការផ្តាច់ទំនាក់ទំនង, ការប្រឈម មុខដាក់គ្នា និងភាពវឹកវរនៅក្នុងសង្គមរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអនុញ្ញាតចែករំលែកនូវមេរៀនមួយចំនួនដែលកម្ពុជាធ្លាប់ឆ្លងកាត់, នៅកម្ពុជាយើងចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុត។ កម្ពុជាបានចំណាយពេល៣០ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមពីអតីតកាល។ ផ្អែកលើបទពិសោធន៍នេះ យើងមានភាពចាំបាច់ក្នុងការការពារ សន្តិភាពដែលមានស្រាប់ ជាជាងការស្ដារឡើងវិញនូវសន្តិភាពដែលបានបាត់បង់រួចទៅហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកដឹកនាំទាំងអស់មានការទទួលខុសត្រូវរួមគ្នាក្នុងការមិនបណ្តោយឱ្យប្រទេស និងប្រជាជន របស់ខ្លួនធ្លាក់ចូលក្នុងសង្គ្រាម និងមិនបង្កឱ្យមានសង្គ្រាម ឬភាពវឹកវរណាមួយដែលអាចប៉ះពាល់ ដល់សន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាបាននិងកំពុងអនុវត្តនូវសកម្មភាពចំនួន៣ ដើម្បីថែរក្សា សន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍដែលផ្តោតលើប្រជាជន៖
ទី១៖ ការកែសម្រួលឧស្សាហកម្មតាមវិស័យ, សង្គ្រាម ពាណិជ្ជកម្មមិនប៉ះពាល់ដល់គ្រប់វិស័យទាំងអស់នោះទេ។ ចំពោះវិស័យដែលរងផលប៉ះពាល់ យើងគួរព្យាយាមកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ។ នៅក្នុងដំណើរការនេះពិតប្រាកដណាស់ នឹងមានអ្នករងផលប៉ះពាល់ ហើយរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បី គាំទ្រដល់កម្មករ និងឧស្សាហកម្មដែលរងផលប៉ះពាល់ ក្នុងអន្តរកាលនេះ។
ទី២៖ ការកែសម្រួលគុណភាព នៃប្រព័ន្ធឧស្សាហកម្ម៖ វិបត្តិក៏នាំមកនូវឱកាសផងដែរ។ ស្ថានភាពបច្ចុប្បន្នបានផ្ដល់នូវឱកាសដល់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរ ឡើងនូវសមត្ថភាពឧស្សាហកម្មរបស់ខ្លួន និងជំរុញការធ្វើពិពិធកម្ម។ កម្ពុជាត្រូវខិតខំបង្កើនសមត្ថភាពឧស្សាហកម្ម ឆ្ពោះទៅរកឧស្សាហកម្មដែលផ្អែកលើជំនាញ និងចំណេះដឹងជាមូលដ្ឋាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវ «ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ វិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា» ដើម្បីទាក់ទាញការវិនិយោគនៅក្នុងវិស័យទាំងពីរនេះ។
យើងក៏បានរៀបចំបង្កើតកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគនៅតាមតំបន់មួយចំនួនក្នុងស្រុក ដូចជា៖ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន ដើម្បីជំរុញឧស្សាហកម្មដែលមានឧត្តមភាពប្រកួតប្រជែង តួយ៉ាងដូចជា ការកែច្នៃផលិតផលកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងសហគ្រាសក្នុង ស្រុកជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការខិតខំទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
ឥឡូវនេះ ដល់ពេលដែលយើងត្រូវធ្វើសកម្មភាពហើយ ហើយរាជរដ្ឋាភិបាលនឹងព្យាយាម ផ្ដល់ការគាំទ្រឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្នុងការចូលរួមបន្តិចម្ដងៗនៃធុរកិច្ចកម្ពុជា ទៅក្នុងខ្សែច្រវាក់ផលិតកម្ម។ ក្នុងន័យនេះ, យើងក៏ត្រូវការការគាំទ្រពីដៃគូបរទេសរបស់យើងផងដែរ ពីព្រោះយើងកំពុងស្ថិត នៅលើទូកតែមួយ នៅក្នុងការខិតខំផ្តល់ខ្លឹមសារបន្ថែម ទៅលើស្លាកសញ្ញ ដែលសរសេរថា «ផលិតនៅកម្ពុជា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាន់តែស៊ីជម្រៅទីបី ការធ្វើឱ្យពាណិជ្ជកម្មពហុភាគីរស់រវើកឡើងវិញ និងការជំរុញសមាហរណកម្មតំបន់ឱ្យ ខ្ញុំចង់សង្កត់ធ្ងន់លើឱកាសក្នុងការពង្រឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីនិងពហុភាគីដែលមានស្រាប់ ក៏ដូចជាការស្វែងរកកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត។ នៅពេលដែលរងសម្ពាធ បណ្ដាប្រទេសនានានឹងត្រូវពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំង ដើម្បី ទប់ទល់នឹងផលប៉ះពាល់នៃការដាក់ពន្ធគយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបាន និងកំពុងបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានស្ថិរភាពសម្រាប់វិនិយោគិន តាមរយៈការប្រើប្រាស់ អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផ្សេងៗ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់យើង ជាមួយនឹងទីផ្សារសំខាន់ៗរបស់ពិភពលោក ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហានយោបាយជ្រុលនិយម សម្តេចជឿជាក់ថា អ្នកដឹកនាំសាធារណមតិទាំងអស់ សុទ្ធតែមានតួនាទីដែលត្រូវបំពេញលើបញ្ហានេះ។ យើងត្រូវបន្តសួរខ្លួនឯងថា តើយើងត្រូវការសង្គមបែកបាក់ ដែលពោរពេញទៅដោយការស្អប់ខ្ពើម និងកំហឹងដែរ ឬ យ៉ាងណា?
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាការពិត, បញ្ហាប្រឈមនៅក្នុងសង្គមណាក៏មានដែរ។ ប៉ុន្តែនៅពេលដែលយើងលើកពីបញ្ហាប្រឈមទាំង នោះ, អ្នកដឹកនាំសាធារណមតិទាំងអស់ រួមទាំងអ្នកនយោបាយ, អ្នកសិក្សាស្រាវជ្រាវ, ម្ចាស់ធុរកិច្ច រួមទាំងសា្ថប័នសារព័ត៌មានផងដែរ ត្រូវមានការទទួលខុសត្រូវក្នុងការជូនដំណឹងដល់សាធារណជន ដែលផ្អែកលើហេតុផលការពិត និងអំណះអំណាងត្រឹមត្រូវ ជាជាងការទាក់ទាញយក ចំណាប់អារម្មណ៍, ការបំផ្លើស និងការទាមទារចង់បានប្រជាប្រិយភាព នៅក្នុងកិច្ចការការបរទេស, ប្រព័ន្ធផ្សព្វផ្សាយមានជម្រើសមួយដែលត្រូវធ្វើ៖ ថាតើយើងចង់ធ្វើជាអ្នកបន្ថែមភ្លើង ឬ ជាអ្នកពន្លត់ភ្លើង។ ជម្រើសណាក៏ដោយ ក៏ត្រូវធ្វើឡើងដោយគិតគូរពីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសដែលពួកគេកំពុងរាយការណ៍ និងផលប៉ះពាល់ទៅលើទំនាក់ទំនងអន្តរជាតិ ដែលកើតចេញពីបញ្ហាវិបត្តិដែលកំពុងកើតឡើងនោះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់អ្នកនយោបាយ, សម្តេចជឿជាក់ថាដល់ពេលដែលយើងត្រូវស្វែងរកការស្ដារកិច្ចសហ- ប្រតិបត្តិការអន្តរជាតិ និងការកសាងភាពសុខដុមឡើងវិញ ជំនួសឱ្យការបែងចែក, ការកាត់ផ្តាច់ និងការប្រឈមមុខគ្នា។ កិច្ចសហប្រតិបត្តិការអន្តរជាតិមិនគួរត្រូវបានជួញដូរនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងមិនត្រូវបណ្ដោយឱ្យនយោបាយជ្រុលនិយមកើតមានក្នុងសង្គមរបស់យើងនោះទេ។ យើងក៏គួរតែផ្ដល់តម្លៃដល់អ្នកដែលរក្សាសន្តិភាព, ស្វែងរកសន្តិភាព ជំនួសឱ្យការផ្ដល់លំហ និងការការពារដល់អ្នកនយោបាយជ្រុលនិយម ដែលចង់ធ្វើឱ្យសន្តិភាពរង្គោះរង្គើ, ញុះញង់ឱ្យមានការប្រយុទ្ធគ្នាជាមួយប្រទេសជិតខាង, ដំឡើងរបាំងរឹតត្បិតពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន, និងលើកតម្កើងជាតិនិយមជ្រុលហួសហេតុ៕

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតក្នុងវិស័យទេសចរណ៍ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានកាន់តែសកម្ម តាមទិសស្លោក «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់»
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតផ្សេងៗនៅក្នុងវិស័យទេសចរណ៍ ប៉ុន្តែ ផ្ទុយទៅវិញ គ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានកាន់តែសកម្ម តាមទិសស្លោក «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់» និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយទាក់ទងនឹងវិស័យទេសចរណ៍។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ។
ខាងក្រោមនេះគឺជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ៖
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។
សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ។ ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង។
ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ។ សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាព។ ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានកែវគិរីស្វារៈកាលពីឆ្នាំ២០០៨។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងសង្គ្រាមនៅព្រះវិហារ និងប្រាសាទតាមាន់ធំ និងតាក្របីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គឺកម្ពុជាប្រើប្រាស់ភាពអត់ធ្មត់ខ្ពស់បំផុតរហូតដល់កងទ័ពងឿងឆ្ងល់។ ក្នុងសង្គ្រាមនោះទីបញ្ជាការដ្ឋានគឺចេញពីផ្ទះរបស់សម្តេចតែម្តង ហើយបញ្ជាតាមប្រព័ន្ធវីដេអូ។ សម្តេចបានរំលឹកថា កាលពីពេលនោះ នាយឧត្តមសេនីយ៍ ជា តារា និង ឈិន ច័ន្ទពណ៌ បានស្នើសុំសម្តេចប្រើកាំភ្លើងធំបាញ់ចូល៤០គីឡូម៉ែត្រទៅក្នុងប្រទេសថៃ តែសម្តេចមិនប្រើនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែនមិនមែនដើម្បីវាយថៃនោះទេ តែករណីមានការឈ្លានពាន គឺកម្ពុជាប្រើសិទ្ធិការពារបូរណភាបទឹកដី និងអធិបតេយ្យជាតិ។ ថា បើទោះបីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងទស្សនកិច្ចនៅក្រៅប្រទេស តែសម្តេចបានធ្វើការជាប់ប្រចាំលើបញ្ហាព្រំដែន ហើយដឹងពីភូមិសាស្ត្រនោះច្បាស់។
កន្លែងដែលផ្ទុះអាវុធ គឺជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃថាជាដីរបស់ពួកគេ?
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមែនជាមេដឹកនាំដែលអង្គុយតែក្នុងការិយាល័យនោះទេ គឺតែងតែចុះតាមមូលដ្ឋាន ហើយនៅសមរភូមិសង្គ្រាម ក៏សម្តេចចុះដែរ។ អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញ ហើយសុំឱ្យវាកើតត្រឹមនៅមុំបី កុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។
សម្តេចតេជោបានមានប្រសាសន៍ប្រកាសស្វាគមន៍ក្រុមហ៊ុនជីបម៉ុង ដែលបានប្រកាសនាំយកអំណោយជាទឹក ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជូនដល់កងទ័ព។
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅជនជាតិថៃ សិទ្ធិ លីមថងគុល លោកឯងមិនមែនជាកងទ័ពទេ។ សម្តេចតេជោ បានថ្លែងថា យុទ្ធសាស្ត្រសម្តេច បើទ័ពថៃចង់វាយចូលមកដល់អង្គរវត្តដូច សិទ្ធិ លីមថងគុល លើកឡើងនោះ សម្តេចក៏បើកឱ្យវាចូល ដើម្បីបង្ហាញពីការឈ្លានពានដល់អង្គការសហប្រជាជាតិ ហើយសម្តេចនឹងប្រើទ័ពវាយកាត់ផ្តាច់ទ័ពថៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តេជោសែន ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម។ សម្តេចតេជោ បានថ្លែងថា យន្តហោះអាមេរិក ធ្លាប់ដេញបាញ់សម្តេច តែធ្វើអ្វីមិនបែកនោះឡើយ។
សម្តេចតេជោបានថ្លែងថា ក្នុងសង្គ្រាមបែបនេះ សម្តេចមិនប្រើយន្តហោះនោះទេ តែសម្តេចមានសំណាញ់មេឃ គឺកាំភ្លើងបាញ់ទម្លាក់យន្តហោះ។ នៅពេលនេះកម្ពុជា មានកាំភ្លើងការពារអាកាសដែលល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់នៃខឿនការពារជាតិរបស់កម្ពុជា។ កម្ពុជា ចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំសួរសុខទុក្ខទៅដល់កងទ័ពទាំងអស់នៅជួរមុខ ហើយសម្ដេចក៏បានអំពាវនាវដល់កាកបាទក្រហមនៅខេត្តព្រះវិហារ ជួយដល់ជនភៀសសឹកនៅព្រំដែន៕

Thursday, May 29, 2025
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឲ្យលោក ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងលោកស្រី អមដំណើរដោយសហការីនៃស្ថានទូត ចូលក្រាបថ្វាយបង្គុំគាល់ និងថ្វាយនូវអង្ករ ដែលជាពូជស្រូវក្នុងស្រុករបស់កម្ពុជាផ្ទាល់ ចំនួន៣តោន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ការថ្វាយអង្ករនេះ ដើម្បីចូលរួមដង្ហែរ តាមព្រះរាជសកម្មភាពសប្បុរសធម៌របស់ទ្រង់ ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាក នៅក្នុងវរោកាស នៃព្រះរាជពិធីចម្រើនព្រះជន្ម ៧២ ឈានចូល៧៣ព្រះវស្សា នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងក្នុងឱកាសនៃការអបអរសាទរខួបគម្រប់៧៥ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ៕

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញ ហើយកុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងជៀសវាងកុំឱ្យសភាពការណ៍នេះ ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ ខណៈក្នុងរយៈពេល៤ខែដើមឆ្នាំនេះ កម្ពុជា-ថៃ សម្រេចទំហំពាណិជ្ជកម្មប្រមាណជាង១០ពាន់លានដុល្លារ។

Wednesday, May 28, 2025
(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៨ ឧសភា ២០២៥ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព។
អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា សម្តេច និងគណៈប្រតិភូ ទទួលបានការស្វាគមន៍ពីសំណាក់ លោកស្រី IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក MIYASHITA Tadayuki ប្រធានពិធីការ៕

(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា កង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ គឺជាបញ្ហាប្រឈមដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាទីបំផុត តាមរយៈក្រសួងសុខាភិបាល បានខិតខំរៀបចំក្របខណ្ឌគោលនយោបាយផ្តល់ឈាម និងច្បាប់គ្រប់គ្រងចំពោះអំណោយឈាម ដើម្បីលើកទឹកចិត្ត និងជំរុញប្រជាពលរដ្ឋគ្រប់ប្រភេទ ដែលមានអំណោយឈាមស្ម័គ្រចិត្តបរិច្ចាគដោយឥតគិតថ្លៃ ឱ្យបាន១០០% ដែលជាអនុសាសន៍រួមរបស់អង្គការសុខភាពពិភពលោក។
លោក យក់ ប៊ុនណា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកតំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត លើកទី៧ របស់សាលាភូមិន្ទរដ្ឋបាល និងដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល លោក លោកស្រី ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងមន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសប្បុរសជនជាច្រើនទៀត។
សូមបញ្ជាក់ដែរចំពោះកម្មវិធីកម្មវិធីបរិច្ចាគឈាមលើកទី៧ របស់សាលាភូមិន្ទរដ្ឋបាល មានសប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើងរហូតដល់ចំនួន ២៣២នាក់ (ស្រី ៥៥នាក់ ព្រះសង្ឃ ៥អង្គ) ដែលមានសមាសភាពជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា សិស្សមន្ត្រី កម្មសិក្សាការី អតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសប្បុរជនមួយចំនួនផ្សេងទៀត។
នាឱកាសនោះលោក យក់ ប៊ុនណា បានបន្ថែមថា ការបរិច្ចាគឈាមទៀងទាត់ មិនត្រឹមតែមិនធ្វើឱ្យខូចសុខភាពនោះទេ ប៉ុន្តែវាបែរជាអាចជួយផ្តល់អត្ថប្រយោជន៍មួយចំនួនដូចជា៖ កាត់បន្ថយជំងឺមហារីកនានា, កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងកូលេស្តរ៉ុល កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម-កំពែង, ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់។
ការបរិច្ចាគឈាម អាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ អាចមានការផ្សារភ្ជាប់គ្នា ពោលគឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ។ ជាងនេះទៅទៀត ការបរិច្ចាគឈាមរបស់មន្ត្រីរាជការជូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកផ្តល់សេវាធារណៈក្នុងវិស័យសុខាភិបាល និងអាចជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំងឡើង។
លោក យក់ ប៊ុនណា ក៏បានបង្ហាញក្តីសង្ឃឹមដែរថា កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតនេះ នឹងជម្រុញឱ្យក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងតួអង្គពាក់ព័ន្ធផ្សេងទៀត យល់ដឹង និងមានឆន្ទៈចូលរួមសកម្មភាពមនុស្សធម៌នេះ ដើម្បីសង្គមជាតិនដល់ដំណាក់កាលដ៏សំខាន់មួយឆាប់ៗនេះ ដែលពេលនោះ គ្មានអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារខ្វះឈាមដែលមានសុវត្ថិភាពឡើយ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ឱ្យដឹងដែរថា ប្រសិនបើយើងមិនបានបរិច្ចាគឈាមទេ គ្រាប់ឈាមក្រហមនឹងស្លាប់ទៅវិញដោយអាសាឥតការក្នុងរយៈពេល១២០ថ្ងៃ អ្នកដែលអាចបរិច្ចាគឈាមបានមានដូចជា៖ អ្នកមានសុខភាពល្អ អាយុចាប់ពី១៨ឆ្នាំទៅ៦០ឆ្នាំ ទម្ងន់៤៥គីឡូក្រាមឡើង សម្ពាធឈាមចន្លោះពី១០០/៦០ mmhg ទៅ ១៤០/៩០ mmhg អេម៉ូក្លូប៊ីន ១២.៥ ក្រ/១០០មល ឈាម ឡើងទៅ រៀងរាល់ ៣ខែម្តងចំពោះបុរស និង៤ខែម្តងចំពោះស្ត្រី។
បន្ថែមពីនេះលោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ដែរថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស៕

Subscribe to:
Posts (Atom)