-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Monday, October 21, 2024

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ ដោយមានសទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា និងតាមសំណូមពររបស់ព្រះគ្រូចៅអធិការ គណៈកម្មការ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តនោះ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានដង្ហែអង្គកឋិនទានសាមគ្គីមួយទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ជាមួយថវិកាដែលបានចូលរួមពីថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ្ធសរុបជាង២៦ម៉ឺនដុល្លារ។

អង្គកឋិនទានសាមគ្គីនេះ ប្រព្រឹត្តទៅដោយរលូន និងអធិកអធម្មសំបូរសប្បាយបែបព្រះពុទ្ធសាសនា ក្រោមការ ផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ពុទ្ធបរិស័ទទូទាំងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមក តាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕

0 Comments:

Post a Comment