-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, October 3, 2024

ចំនួនអ្នកទស្សនា: Views

ប្រទេសបារាំង៖ ថ្ងៃអង្គារ ១៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមកពីបណ្តាអង្គភាពចំណុះទៅបំពេញទស្សនកិច្ចនៅស្ថាប័នឧតុនិយមអន្តរជាតិបារាំង (MFI) ស្ថិតក្នុងទីក្រុង Toulouse នៃសាធារណរដ្ឋបារាំង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចគឺដើម្បីត្រួតពិនិត្យលើបណ្តាឧបករណ៍ទំនើបចុងក្រោយ ដែលគ្រោងនឹងបំពាក់នៅក្នុងអគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីធ្វើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នឧតុនិយមអន្តរជាតិបារាំង (MFI)។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា បណ្តាឧបករណ៍ទាំងនេះត្រូវបានផលិតរួចស្រេច បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូក្រសួងនៅស្ថាប័នឧតុនិយមអន្តរជាតិបារាំង (MFI) ក្នុងទីក្រុង Toulouse ប្រទេសបារាំង កាលពីអំឡុងខែមេសាកន្លងទៅនេះ៕

                    

0 Comments:

Post a Comment