-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, October 31, 2024

 ភ្ញៀវទេសចរប្រមាណជាង៤ម៉ឺននាក់ បានទៅកម្សាន្ត នៅក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នៅខេត្តសៀមរាប

ចំនួនទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលទស្សនានៅខេត្តសៀមរាប ក្នុងកំឡុងការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៤ ៨២៤នាក់ ក្នុងនោះ ទេសចរអន្តរជាតិមានចំនួន ៦ ០២៤នាក់ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៣៨ ៨០០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។

ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទីពីរនេះ ធ្វើឡើងដើម្បីអបអរសាទរខួប ២០ព្រះវស្សា នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងគោលបំណងរួមគ្នា ជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា។

ទន្ទឹមនឹងនេះ ក៏ជាការគាស់រំលឹកឡើងវិញពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ ពីការបង្ហាញទម្រង់នៃសិល្បៈវប្បធម៌ ខ្មែរដ៏ល្អផូរផង់ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា បានស្គាល់ និងបានយល់នាពេលនេះ កម្មវិធី “ស្នាមញញឹមនៃកម្ពុជា” ក៏ត្រូវបាននិម្មិតឡើងក្នុងគោលបំណងដ៏ធំបំផុតមួយ គឺជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជាជាថ្មីម្ដងទៀតនៅចុងឆ្នាំ២០២៤ នឹងការត្រៀមខ្លួនរួចជាស្រេច នៃការឈានចូលមកដល់នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ការសម្ដែងសិល្បៈផ្សេងៗ អមជាមួយនឹងការតាំងពិព័រណ៌សិល្បៈវប្បធម៌ ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្ដែងរបាំបុរាណខ្មែរជាច្រើនទម្រង់ ការរៀបចំពិព័រណ៍ភ្លក់ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ ការប្រគំតន្ត្រីខ្នាតតូច ការសម្តែងផ្ទាំងទស្សនីយភាពល្បែង របាំ ជាច្រើនទម្រង់ផងដែរ។

ចំនួនអ្នកទស្សនា: Views

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននិងកំពុងអញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។

២៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។

កិច្ចប្រជុំក៏នឹងពិភាក្សាលើបញ្ហាផ្សេងៗផងដែរ៕

Wednesday, October 30, 2024

 ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅសាធារណរដ្ឋកូរ៉េ

(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅសាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ច្បាប់និងបញ្ញាសិប្បនិម្មិត៖ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់នីតិកម្មនៅអាស៊ី (Law Encounters AI : Cooperation Measures for Advancing Legal Tech in Asia)»។

តាមកម្មវិធីដែលបានគ្រោងទុក ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងថ្លែងសុន្ទរកថាក្នុងពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងថ្លែងសុន្ទរកថាក្នុងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី។ ក្រៅពីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីផងដែរ។

ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ក្នុងគោលបំណងដើម្បីគាំទ្រនូវចក្ខុវិស័យនៃការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីមួយ ជាអង្គការអន្តរជាតិមួយ សម្រាប់កិច្ចសហការផ្នែកនីតិកម្មក្នុងតំបន់អាស៊ីនៅឆ្នាំ២០៣០។ ទន្ទឹមនេះ ការចូលរួមសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហការក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាក្នុងវិស័យនីតិកម្ម ពោលគឺការធ្វើសមាហរណកម្មវិស័យបញ្ញាសិប្បនិម្មិតនិងនីតិកម្ម និងការកសាងសមត្ថភាពលើវិស័យនីតិកម្មក្នុងបរិការណ៍នៃការវិវត្តឥតឈប់ឈរក្នុងវិស័យឌីជីថលនិងបញ្ញាសិប្បនិម្មិត។

ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និង សន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ដើម្បីក្លាយជាសហស្ថាបនិកនៃក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងដើម្បីកសាង និងពង្រឹងសមត្ថភាពផ្នែកនីតិកម្មរបស់កម្ពុជាបន្ថែមទៀត ជាពិសេសលើការកសាងច្បាប់ដ៏មានប្រសិទ្ធភាព សំដៅពង្រឹងនីតិរដ្ឋ សន្តិសុខគតិយុត្ត និងសុខដុមនីយកម្មនៃប្រព័ន្ធច្បាប់កម្ពុជាជាមួយនឹងប្រព័ន្ធច្បាប់នៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងសកលលោក ដែលជាកាតាលីករដ៏សំខាន់ និងចាំបាច់សម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជានៅក្នុងដំណាក់កាលថ្មី៕

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតជូនលោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

Tuesday, October 29, 2024

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកគ្រប់ឋានុក្រម ជាពិសេសថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្ត បន្តបង្កើនការយកចិត្តទុកបន្ថែមទៀត ចំពោះសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយចាត់តាំងក្រុមការងារ ក្នុងការពិនិត្យវាយតម្លៃ និងទទួលព័ត៌មានត្រឡប់វិញពីប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន «ក្រុម ច» ជាមួយវិស័យឯកជន ដែលតំណាងដោយលោកឧកញ្ញ៉ា សូ ងួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាច្រើន។

Monday, October 28, 2024

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីខួបគម្រប់២០ព្រះវស្សា ការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ខ្ញុំម្ចាស់ និងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ
គ្រប់ប្រការ ថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿងដល់ប្រជារាស្ត្រ របស់ព្រះអង្គបានជ្រកកោន ក្នុងសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ តរៀងទៅ។

ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមប្តេជ្ញាដង្ហែតាមដោយឥតងាករេនៃព្រះរាជគំរូមនុស្សធម៌របស់ ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជារៀងដរាបទៅ។

ក្នុងឱកាសដ៏មហាសិរីមង្គលប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ រួមនឹងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖

រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានប្រារព្វពិធីថ្វាយព្រះពរបរវមហា ប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមទាំងឥស្សរជន, សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធទាំងបី និងអភិបាល ក្រុង​ ស្រុក ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យខេត្ត។

នៅក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជានេះរដ្ឋបាលខេត្តប៉ៃលិន បានធ្វើកិច្ចតាមបែបព្រះពុទ្ធសាសនា និងរបាំថ្វាយព្រះពរ បរវមហា ប្រសើរដល់ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានអាននូវសាលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!ក្នុងឱកាសខួបលើកទី២០ ដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សឧត្ដុង្គឧត្តមបំផុត នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហារបុត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឈានចូលមកដល់នាពេលខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយ អភិវន្ទន៍កិច្ចសម្តែងនូវអំណរ សាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះព្រះរាជគុណូបការៈ និងព្រះមហា ករុណា ទិគុណដ៏ថ្លៃថ្លានៃព្រះបារមីព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែង សព្វ ព្រះរាជទ័យយកចិត្តទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម បម្រើ មាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយទសពិធរាជធម៌ និងព្រះរាជតម្រិះគតិបណ្ឌិត ដ៏មហាឈ្លាវៃ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនាជូនប្រជារាស្ត្រខ្មែរ នៅ ទូទាំង ព្រះរាជាណាចក្រកម្ពុជាដោយមិនរើសអើង និងមិនលំអៀង។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បារមីលោកយាយយ៉ាត សូមជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មាន ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្ររបស់ព្រះអង្គតរៀងទៅ។

សូមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ទ្រង់ព្រះមេត្តាប្រោសទទួល នូវគារវកិច្ចដ៏ខ្ពស់ខ្ពស់ បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស៕