-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Saturday, October 7, 2023

ចំនួនអ្នកទស្សនា: Views

(ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់អាស៊ានបូកបី លើកទី២៣។

កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីស្បៀង កសិកម្ម និងរុក្ខាប្រមាញ់ ឆ្នាំ២០២១-២០២៥ ដែលផ្តល់នូវក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រនានា ដូចជា សន្តិសុខស្បៀង ការគ្រប់គ្រងព្រៃឈើ និងការផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹង ជាដើម។

នៅរសៀលថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន ស្តីពីអនាម័យ និងភូតគាមអនាម័យ។

កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាព ក្នុងកិច្ចសហប្រតិបត្តិការ ស្តីពីអនាម័យ និងភូតគាមអនាម័យរវាងអាស៊ាន និងចិន ដើម្បីសម្របសម្រួលពាណិជ្ជកម្មទំនិញស្បៀង និងកសិកម្មឆ្លងកាត់ព្រំដែន ហើយទន្ទឹងរិះរកការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្តល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យអេឡិចត្រូនិក ព្រមទាំងកែលម្អការផ្លាស់ប្តូរទិន្នន័យរវាងអាស៊ាន និងចិន តាមរយៈច្រកអាស៊ានតែមួយ៕

0 Comments:

Post a Comment