-->
home
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ច
សន្តិសុខ
កីឡា
សុខភាព
ព័ត៌មានវិទ្យា
ជីវិតកំសាន្ត
Facebook Page
Youtube
Home
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ច
សន្តិសុខសង្គម
ទេសចរណ៍
ព័ត៌មានវិទ្យា
កីឡា
ជីវិត្តកំសាន្ត
!doctype>
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
Wednesday, October 18, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា និងវៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍
ចំនួនអ្នកទស្សនា:
Views
Posted by k-Reaksmeydangkaonews.com.kh
on October 18, 2023
No comments
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា និងវៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍
(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅប្រមុខរដ្ឋវៀតណាម ឱ្យពន្លឿនកិច្ចព្រមព្រៀងនានា ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់គ្នារវាងផ្លូវល្បឿនលឿនរបស់កម្ពុជា (ភ្នំពេញ-បាវិត) ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបាយ-ហូជីមិញ) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។
សំណើខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។
ក្នុងឱកាសជំនួបនោះ លោក វ៉ វ៉ាន់ធឿង បានអបអរសាទរសម្តេចធិបតី ទទួលបានការគាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាលនីតិកាលថ្មី។ លោកប្រមុខរដ្ឋវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាអនុវត្តដោយជោគជ័យរាល់គោលនយោបាយនានា ដែលបានដាក់ចេញទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។
លោក វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយប្រធានរដ្ឋវៀតណាម កាលពីបួនឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើប្រធានរដ្ឋវៀតណាម ពន្លឿនកិច្ចចរចាតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត របស់កម្ពុជា ជាមួយផ្លូវល្បឿនលឿនម៉ុកបាយ-ហូជីមិញ របស់វៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
ក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ប្រធានរដ្ឋវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅវៀតណាម។ សម្តេចធិបតី បានទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ៕
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 Comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular Posts
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួ...
លោក ជុំ សុន្ទរី៖ បទអន្តរាគមន៍របស់កម្ពុជានៅ UN បានបង្ហាញពិភពលោកឱ្យដឹងពីវាយលុកទ្រង់ទ្រាយធំ និងអាវុធធុនធ្ងន់ យន្តហោះ F-16 គ្រាប់បែកចង្កោមរបស់ថៃមកលើកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទីតាំងវប្បធម៌របស់កម្ពុជា
(ភ្នំពេញ)៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ តំណាងអចិន្ត...
រដ្ឋបាលរាជធានីភ្នំពេញ ចេញញត្តិគាំទ្រយ៉ាងពេញទំហឹង លើយន្តការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដី នៅតាមព្រំដែន កម្ពុជា-ថៃ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង លើយន្តការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន...
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន២ និងសណ្ឋាគារ ចំនួន២ ដើម្បីធានាឱ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពលើការបណ្តុះបណ្តាល ធនធានមនុស្ស និងការផ្តល់ឱកាសការងារ
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន២ និងសណ្ឋាគារ ចំនួន២ ដើម្បីធានាឱ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពលើការបណ្តុះ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួ...
ឯកអគ្គរាជទូតថៃ ខំប្រឹងនិយាយកុហកក្នុងកិច្ចប្រជុំបន្ទាន់របស់ UN អំពីស្ថានភាពជម្លោះព្រំដែនដែលខ្លួនបង្កឡើងជាមួយកម្ពុជា និងការខូចខាតចំពោះប្រាសាទព្រះវិហារ
(ញូវយ៉ក)៖ កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំបន្ទាន់មួយ ប៉ុន្តែក្នុងលក្ខណៈមិនបើកច...
ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនប្រឡង សរុបជាង១៤ម៉ឺននាក់
ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនប្រឡង សរុបជាង១៤ម៉ឺននាក់ (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីក...
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតជូនឯកឧត្តម As...
ប្រមុខការទូតកម្ពុជា ប្រាប់បណ្តាអង្គទូត និងអង្គការអន្តរជាតិថា «សន្តិភាពមិនអាចស្តារឡើងវិញបានទេ បើសិនជាសហគមន៍ប្រជាជននៅតែស្ថិតនៅក្នុងអន្ទាក់នៃការភ័យខ្លាច និងភៀសខ្លួនចោលផ្ទះសម្បែង»
ប្រមុខការទូតកម្ពុជា ប្រាប់បណ្តាអង្គទូត និងអង្គការអន្តរជាតិថា «សន្តិភាពមិនអាចស្តារឡើងវិញបានទេ បើសិនជាសហគមន៍ប្រជាជននៅតែស្ថិតនៅក្នុងអន្ទាក់នៃ...
កម្ពុជារៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូចូលរួមសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយ អាស៊ី លើកទី២០
ក្រសួងព័ត៌មាននៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងឱកាសនៃសន្និសីទកំពូលប្...
Blog Archive
►
2025
(427)
►
August
(42)
►
July
(61)
►
June
(48)
►
May
(60)
►
April
(46)
►
March
(53)
►
February
(55)
►
January
(62)
►
2024
(581)
►
December
(56)
►
November
(52)
►
October
(41)
►
September
(46)
►
August
(54)
►
July
(53)
►
June
(56)
►
May
(65)
►
April
(52)
►
March
(45)
►
February
(32)
►
January
(29)
▼
2023
(380)
►
December
(24)
►
November
(33)
▼
October
(44)
ក្រសួងអប់រំ រៀបចំពិធីប្រគល់មេដាយសម្រាប់ការប្រកួតកា...
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៧៣គ្រួសារ នៅ...
រដ្ឋមន្ដ្រីសុខាភិបាល ស្នើដល់មូលដ្ឋានសុខាភិបាលទាំងអ...
ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះ...
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំ...
ព្រឹកថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដ...
ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមពិធីបើកកីឡាអា...
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២៣ តុលា ១៩៩១ - ២៣ តុលា ២០...
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យន...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អំណោយមនុស្សធម...
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្តភាគីម...
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់ស្ព...
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជា...
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត...
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាធានារ៉ាប់រងសង្គម ...
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីបន្តសម័...
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធ...
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ចាប់ផ្តើម...
គ្រប់ទីវត្តអារាម រៀបចំសន្តិសុខសណ្តាប់បានល្អក្នុងឱក...
ថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនពលករខ្មែរ ដែល...
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតអបអរសាទរ ...
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវចំនួន ៤ចំណុចដល់ជនរ...
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាមនុស្សចាស់កម្...
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវ...
រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីសក្តានុពលវិនិយោគលើ...
អភិបាលខេត្តឧត្ដរមានជ័យ នាំអំណោយសម្តេចធិបតី ហ៊ុន ម៉...
ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ការបន្តកិច្ចសហប្រតិបត្តិ...
កម្ពុជា ស្នើរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ជំរុញការធ្...
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា សុវត្ថិភាពនិស្សិត...
លោក ឃួង ស្រេង ចាត់ទុកការជួយមនុស្សចាស់ ប្រៀបបានទៅនឹ...
រដ្ឋសភាបន្តសម័យប្រជុំ លើកទី១ នីតិកាលទី៧ ដើម្បីអនុម...
ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយ ប្រធានសហព័ន...
អគ្គលេខាធិការអាស៊ាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកស...
ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាល...
ក្រសួងទេសចរណ៍ ពិភាក្សាជាមួយផ្នែកឯកជននៅខេត្តសៀមរាប ...
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ដឹកនាំគណៈប្រតិភូចូ...
សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរទិវាគ្រូបង្រៀន ០...
អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យ...
រដ្ឋបាលរាជធានី គ្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញរាប់បាត្រ ...
នាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូកងទ័ពកម្ពុជ...
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសបន្...
ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយ ឯ...
រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ បន្តចុះពិនិត្យស្ថានភាពផ្ល...
►
September
(43)
►
August
(44)
►
July
(42)
►
June
(36)
►
May
(25)
►
April
(26)
►
March
(24)
►
February
(20)
►
January
(19)
►
2022
(337)
►
December
(11)
►
November
(17)
►
October
(34)
►
September
(30)
►
August
(18)
►
July
(17)
►
June
(18)
►
May
(48)
►
April
(25)
►
March
(43)
►
February
(33)
►
January
(43)
►
2021
(433)
►
December
(31)
►
November
(46)
►
October
(41)
►
September
(35)
►
August
(72)
►
July
(31)
►
June
(56)
►
May
(61)
►
April
(25)
►
March
(19)
►
February
(8)
►
January
(8)
►
2020
(99)
►
December
(19)
►
November
(22)
►
October
(29)
►
September
(15)
►
August
(3)
►
July
(1)
►
June
(10)
0 Comments:
Post a Comment