-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Tuesday, September 27, 2022

ចំនួនអ្នកទស្សនា: Views

ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបនៅថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២២នេះ មានចំនួនប្រមាណ ១៤៣ ៤៧០នាក់

សៀមរាប ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២-- យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវតែសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នៅថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២២នេះ មានចំនួនប្រមាណ ១៤៣ ៤៧០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ១៤០ ០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៥៥-៦០ភាគរយ ប្រមាណជា៧០ ០០០ - ៨០ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅកាន់រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥ ០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមាន
ចំនួប្រមាណ ៤ ៦០០នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ ១ ៥០០០នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥ ៤០០នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៣ ៤៧០នាក់ ។ អ្នកទេសចរបានសម្ដែងការសប្បាយរីករាយ ក្នុងការដើរកម្សាន្ដនៅរមណីយដ្ឋានអង្គរ នាពិធីបុណ្យភ្ជុំឆ្នាំ២០២២ បន្ទាប់ពីខកខានចំនួនពីរឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ដំណើរកម្សាន្តបានសប្បាយនាឆ្នាំនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេងាយស្រួលធ្វើដំណើរទេសចរណ៍។ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅខេត្តសៀមរាប បានលើកឡើងដូចគ្នាថា ពួកគាត់ដើរកម្សាន្តជាច្រើនកន្លែង ជាពិសេស

នៅប្រាសាទអង្គរ មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អ ។ ពួកគាត់បន្ដថា ការកម្សាន្តនៅខេត្ដសៀមរាប មានកន្លែងទស្សនាច្រើន ដែលរំពឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋាន និងទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍នេះ។ ពួកគាត់បានបង្ហាញពីការសប្បាយរីករាយ ដោយសារប្រទេសជាតិមានសន្ដិភាព និងមានការអភិវឌ្ឍផ្នែកជីវភាព ទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍នេះ ជាពិសេសរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់ ធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាល ធ្វើឱ្យប្រជាពលរដ្ឋអាចជួបជុំបងប្អូន ធ្វើបុណ្យធ្វើទាន និងបានដើរកម្សាន្តតាម បណ្តារមណីយដ្ឋាននានា យ៉ាងសប្បាយរីករាយ ៕ដោយឃុត សៅ សម្រួលផ្សាយដោយ ៖dara


0 Comments:

Post a Comment