-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Tuesday, September 20, 2022

ចំនួនអ្នកទស្សនា: Views




ប្រពៃណីកាន់បិណ្ឌ-ភ្ជុំបិណ្ឌត្រូវបានគេដឹងថាប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឱ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺ អាហារដែលប្រមូលផ្ដុំដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជារាស្ដ្រខ្មែរបានឱ្យតម្លៃ និងសារសំខាន់ទៅលើបុណ្យ ធំៗពីរ គឺបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ និងពិធីបុណ្យចូលឆ្នាំថ្មី។ ក្នុងអំឡុង១៥ថ្ងៃនេះគេ តាំងចិត្ដដាច់ខាតត្រូវតែ ទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការ មមាញឹក ឬក្រីក្រលំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយដែលគេហៅថា “ភ្ជុំបិណ្ឌ”។ រឿងហេតុ ទាំងអស់ នោះក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និងអនុវត្ដជារៀងរាល់ ឆ្នាំតៗគ្នាមក។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្ដដែលបានចែក ឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុងអបាយ ភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញពន្លឺព្រះអាទិត្យទេ គ្មានសម្លៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។ លុះដល់រដូវបុណ្យនេះ គេបានដោះលែងប្រេតឱ្យមកទទួលយក ផល្លានិសង្ឃដែលញាតិសាច់សារលោហិតធ្វើបុណ្យឧទ្ទិសឱ្យ ។ ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេច បណ្ដាសាឱ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្ដហើយមិនឃើញ សាច់ញាតិធ្វើបុណ្យបញ្ជូនឱ្យទេ ។ ជាមួយគ្នានេះដែរ ដែលគេមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្ដីសុខ និងសេចក្ដីចំរើន ៕ ស្រាវជ្រាវពីច្បាប់ដើមដោយ÷ចៅតាជេត

0 Comments:

Post a Comment