-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Friday, August 6, 2021

ចំនួនអ្នកទស្សនា: Views


កណ្តាល៖ រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយ នាយរង ក្នុងមន្ទីរជំនាញទំនាក់ទំនងកិច្ចការសាធារណៈ និងការិយាល័យសុខាភិបាល បន្តចុះសួរសុខទុក្ខ និងផ្សព្វផ្សាយណែនាំដល់កងកម្លាំងដែលបានបញ្ចប់ធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលកម្រឹតស្រាល សាលាបឋមសិក្សាព្រែកតាពៅ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ក្នងឱកាសនោះដែរ លោកមេបញ្ជការរង ក៏បានណែនាំដល់កងកម្លាំងដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ពេលត្រឡប់ទៅឣង្គភាពវិញ ត្រូវតែអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងចេះការពារខ្លួនដោយពាក់ម៉ាស បាញ់អាល់កុល លាងដៃនឹងសាប៊ូ និងរក្សាគម្លាតសុវត្ថិភាព កុំឲ្យឆ្លងដល់ក្រុមគ្រួសារ និងឣ្នកដទៃទៀត។

   

0 Comments:

Post a Comment