-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Saturday, August 7, 2021

ចំនួនអ្នកទស្សនា: Views

 តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និងលោក កង អាណាន់ អភិបាលក្រុងដូនកែវ បានអញ្ជើញចុះពិនិត្យពីដំណើរការនៃការជួសជុល កែលម្អរលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត (អតីតអូតែលខេត្ត) ជាមណ្ឌលចត្តាឡីស័ក និងជាកន្លែងសម្រាក និងព្យាបាល អ្នកជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ដូចជាជាងដែលកំពុងតែជួសជុលអាគារមួយនេះ ត្រូវតែពន្លឿនការជួសជុលឱ្យឆាប់រួចរាល់ជាស្ថាពរ ហើយក្នុងនោះដែរត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បន្ទប់អនាម័យ ដោយធ្វើយ៉ាងណា បានបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងព្យាបាលប្រកបដោយសុខសុវត្ថិភាព និងមាន អនាម័យ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

0 Comments:

Post a Comment