-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, November 26, 2020

ចំនួនអ្នកទស្សនា: Views


ការធ្វើបាតុកម្មនេះដំបូងឡើយ គឺធ្វើឡើងនៅទីក្រុងចាស់របស់ទីក្រុងបាងកក ដោយចាប់ផ្តើមនៅក្បែរវិមានប្រជាធិបតេយ្យពីកន្លែងដែលក្រុមបាតុករត្រូវបានគេសន្មត់ថាហែក្បួនទៅកាន់អគារការិយាល័យព្រះរាជទ្រព្យរាជវង្សថៃ (CPB) ដើម្បីទាមទារឱ្យការិយាល័យនេះក្លាយជាផ្នែកមួយរបស់រដ្ឋាភិបាលម្តងទៀត។

មន្រ្តីប៉ូលីសនៅទីក្រុងនេះបានប្រកាសថា មន្ត្រីចំនួន ៤.៥០០នាក់នឹងត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់នៅក្នុងតំបន់នោះ ហើយនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលទៅជិតអគាររាជវង្សដែលនៅជិតនោះប្រមាណជាង ៥០០ហ្វីតឡើយ។

កាលពីល្ងាចថ្ងៃអង្គារ លួសបន្លាពិសេសត្រូវបានគេដាក់នៅលើកំពូលនៃជញ្ជាំងព័ទ្ធជុំវិញអគាររាជវង្សដែលការិយាល័យ CPB ស្ថិតនៅទីនោះ។ នៅព្រឹកថ្ងៃពុធ អាជ្ញាធរបានបិទចរាចរណ៍នៅតាមតំបន់ជុំវិញអាគាររាជវង្ស និងបានដាក់របាំងពីរ ឬបីជាន់ដែលធ្វើឡើងពីកុងតឺន័រដឹកជញ្ជូនតាមសមុទ្រប្រវែង ២០ហ្វីតជាមួយនឹងលួសបន្លាព័ទ្ធវាផងដែរ។

ក្រោយមក អ្នកចូលរួមទទួលបានសារតាមបណ្តាញសង្គមក្នុងនាមអ្នករៀបចំចលនាយុវជនសេរីឱ្យធ្វើការផ្លាស់ប្តូរកន្លែងប្រមូលផ្តុំទៅអគារធនាគារពាណិជ្ជសៀម (Siam Commercial Bank) វិញដែលវាជាកម្មសិទ្ធិរបស់គ្រួសាររាជវង្ស។

ក្រុមអ្នកតវ៉ាប្រមាណជាង ១.០០០នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅធនាគារនៅផ្លូវបំបែករវាងវិថី Ratchadaphisek និងវិថី Phahon Yothin ដោយបិទផ្លូវចរាចរណ៍ពាក់កណ្តាល។ ទោះបីជាមានការផ្លាស់ប្តូរទីតាំងក៏ដោយ ក៏ការទាមទាររបស់ក្រុមអ្នកតវ៉ាគឺនៅដដែលដោយបង្វែរការិយាល័យ CPB អោយទៅជាទីភ្នាក់ងាររដ្ឋវិញ។

ការធ្វើបាតុកម្មនៅប្រទេសថៃបានចាប់ផ្តើមចាប់តាំងពីការបោះឆ្នោតជាសកលនៅក្នុងឆ្នាំ ២០១៩ មក ដោយក្រុមបាតុករទាមទារឱ្យនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា លាលែងពីតំណែងដែលបានឡើងកាន់អំណាចបន្ទាប់ពីបានធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០១៤ ។ ក្នុងចំណោមការទាមទារផ្សេងៗទៀត គឺមានការទាមទារឱ្យផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ក៏ដូចជាការកែទម្រង់រាជាធិបតេយ្យនៅក្នុងប្រទេសនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)

0 Comments:

Post a Comment