-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Monday, November 23, 2020

ចំនួនអ្នកទស្សនា: Views



សម្រាប់កម្ពុជាក្នុងកំលុងពេលនៃការលំបាកបណ្តាលមកពីជំងឺកូវីដ១៩នេះ គេបានមើលឃើញថា វិស័យកសិកម្មនៅតែបន្តមានសកម្មភាព ហើយមានការវិវឌ្ឍន៍ល្អប្រសើរគួរឱ្យកត់សម្គាល់ផងដែរ។

ក្រុមហ៊ុន «H.L.H Agriculture» ដែលមានថៅកែជាជនជាតិសិង្ហបុរី កំពុងរកស៊ីលើវិស័យអចលនទ្រព្យ និងកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០០៨កន្លងទៅ ទទួលបានសិទ្ធិវិនិយោគលើដីទំហំប្រមាណជា ៩ពាន់ហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ។

ចាប់តាំងពីឆ្នាំ២០០៩ មក ក្រុមហ៊ុនបានបោះទុនប្រមាណ ៦០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនេះ ដោយឈូសឆាយ និងដាំដំឡូងមីកែច្នៃជាម្សៅសម្រាប់នាំចេញ។ មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនបានឈូសឆាយ និងដាំដុះលើដីនេះបានប្រមាណជា ៩០ភាគរយ ហើយកំពុងនាំម្សៅដំឡូងមីទៅកាន់ទីផ្សារនៅអឺរ៉ុប និងឥណ្ឌា ក្នុងមួយខែប្រមាណជា ៥០០តោន ទៅជាង ១ពាន់តោន។

ក្នុងកំលុងនៃការរាតត្បាតជំងឺកូវីដ១៩ នាឆ្នាំ២០២០នេះ មិនបានធ្វើឱ្យក្រុមជួបបញ្ហា ឬផ្អាកដំណើរការនោះឡើយ។ ក្រុមហ៊ុននៅតែបន្តសកម្មភាពដាំដុះ ប្រមូលផល និងកែច្នៃជាម្សៅនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយមានការបញ្ជាទិញកើនឡើងថែមទៀតផង។

ជាមួយការរក្សាបានដំណើរជាប្រក្រតីរបស់ក្រុមហ៊ុន «H.L.H Agriculture» បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ការងារជូនប្រជាពលរដ្ឋ និងទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ក្នុងជីវភាព ព្រមទាំងដោះស្រាយការលំបាក។

បច្ចុប្បន្ននេះកម្មករចន្លោះពី ៣០០នាក់ ទៅ ៤០០នាក់ បាននិងកំពុងបំពេញការងារនៅទីតាំងក្រុមហ៊ុនដាំដំឡូងមីមួយនេះ ហើយទទួលបានប្រាក់ឈ្នួលទៅតាមផ្នែក និងជំនាញរបស់ពួកគេផងដែរ។ បច្ចុប្បន្នកម្មករ និងបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនផ្នែកកសិកម្មមួយនេះ ទទួលបានប្រាក់ឈ្នួលចន្លោះពី ២៥០ដុល្លារ ដល់ ៧០០ដុល្លារក្នុងមួយខែ។

លោក វ៉េត ពិសិដ្ឋ ជាអ្នកម៉ៅការផ្នែកប្រមូលមើមដំឡូងនៅក្នុងក្រុមហ៊ុន បានថ្លែងបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ Fresh News ថា ក្នុងកំលុងពេលនៃការរីករាតត្បាតនៃជំងឺកូវីដ១៩ រយៈពេល១០ខែកន្លងទៅ ក្រុមហ៊ុនដាំដំឡូងរបស់សិង្ហបុរីនេះដំណើរការជាធម្មតាទាំងការដាំដុះ ការប្រមូលផល និងរោងចក្រកែច្នៃម្សៅ។

លោក វ៉េត ពិសិដ្ឋ បានអះអាងទៀតថា ក្នុងមួយរយៈនេះលោកក៏ទទួលបានកម្មករជាច្រើន ដែលបាត់បង់ការងារក្នុងវិស័យសំណង់ ការកាត់ដេរតាមរោងចក្រ និងបម្រើការងារក្នុងវិស័យទេសចរណ៍មួយចំនួន បានត្រឡប់មកស៊ុការងារធ្វើវិញ ដើម្បីបានប្រាក់កម្រៃទ្រទ្រង់ជីវភាព។

បើតាមលោក ពិសិដ្ឋ បានឱ្យដឹងថា មុនពេលមានជំងឺកូវីដ១៩ ការរកកម្មកររើសដំឡូងមានការលំបាករកមិនសូវបាន ដោយសារមនុស្សភាគច្រើនមិនចង់ធ្វើការងារក្នុងចំការដំឡូង ហើយជ្រើសយកការងារក្នុងវិស័យសំណង់ និងកាត់ដេរ ដែលបានប្រាក់ខែខ្ពស់ និងងាយស្រួលជាងធ្វើការនៅចំការដំឡូង។ តែក្រោយពេលជួបវិបត្តិ និងបាត់បង់ការងារ ពួកគេក៏បានវិលត្រឡប់មកបំពេញការងារក្នុងចំការដំឡូងវិញ។

លោក វ៉េត ពិសិដ្ឋ បានវាយតម្លៃខ្ពស់ការវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរី «H.L.H Agriculture»។ លោកបានគូសបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុននៅស្រុកឱរ៉ាល់ បានធ្វើឱ្យពលរដ្ឋមានការងារធ្វើ មិនលំបាកធ្វើចំណាកស្រុកទៅឆ្ងាយ និងបានជួយលើកជីវភាពរបស់ពួកគេឱ្យបានល្អប្រសើរផងដែរ៕


0 Comments:

Post a Comment