-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Saturday, August 2, 2025

ចំនួនអ្នកទស្សនា: Views

 រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ ដើម្បីត្រួតពិនិត្យបទឈប់បាញ់កម្ពុជា-ថៃ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី។

ក្រុមការងារមានសមាសភាព១២រូប ដែលដឹកនាំដោយ នាយឧត្តមសេនីសេនីយ៍ ទៀ សីហា ជាប្រធាន, លោក គង់ ភោគ អនុប្រធាន, ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន អនុប្រធាន ព្រមទាំងមានសមាជិកជា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, អគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀតផងដែរ។

ក្រុមការងារនេះ មានភារកិច្ចដូចខាងក្រោម ៖

- សម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់គ្នា។

- ត្រូវរាយការណ៍ជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពីការវិវត្តនៃសភាពការណ៍នៅតំបន់ប៉ះពាល់ និងស្នើសុំ ការណែនាំតាមការចាំបាច់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រីជាដើម។

តាមរយៈសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ដែលបង្កើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

លោកស្រីបានបញ្ជាក់ថា កម្ពជាបន្តអំពាវនាវឱ្យថៃបញ្ជូនកងកម្លាំងកម្ពុជាចំនួន១៨រូបទៀត ដែលស្ថិតនៅក្រោមការងារគ្រប់គ្រងរបស់ថៃ បញ្ជូនមកកម្ពុជាឱ្យបានឆាប់រហ័ស និងដោយសុវត្ថិភាព។ កម្ពុជានឹងខិតខំចរចាឱ្យអស់លទ្ធភាព ដើម្បីឱ្យពួកគេត្រឡប់មកវិញ៕

0 Comments:

Post a Comment