-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Friday, July 4, 2025

ចំនួនអ្នកទស្សនា: Views

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកតា ស៊ុច

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់​នៅប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃ ផ្ទុះការខឹងគ្រោធមិនឱ្យលោកតានិមន្តចូល​ប្រទេស​ថៃវិញ។

លោកតា ស៊ុច ជាព្រះសង្ឃមួយអង្គគង់នៅទឹកដីថៃ ដែលជាអតីតទឹកដីរបស់ខ្មែរ។ លោកតា ស៊ុច និងជនជាតិថៃ ដែលខ្មែរហៅថា «ជាខ្មែរលើ» រស់នៅជាប់ខេត្តរបស់ខ្មែរ​នាពេលបច្ចុប្បន្ននាពេលបច្ចុប្បន្ន អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។

ក្នុងពេលកម្ពុជា និងថៃ កើតវិវាទព្រំដែនជាមួយគ្នា លោកតា ស៊ុច បានចេញមាន​សង្ឃ​ដីកាបញ្ជាក់ពីប្រភពកំណើតរបស់ខ្មែរ ក៏ដូចជាពលរដ្ឋថៃរស់នៅតាមខេត្តសុរិន្ទ បុរីរ៉ាំ ស៊ីសាកេតជាដើមនោះ ថាមានដើមកំណើតជាខ្មែរ។

ការមានសង្ឃដីកាពីប្រវត្តិពិតទាំងនេះ បានធ្វើឱ្យពលរដ្ឋថៃរស់នៅតាមខេត្តអតីត​ដែនដី​របស់កម្ពុជានោះ កើតការខឹងគ្រោធ ហើយរើសអើងមិនឱ្យលោកតានិមន្តចូលប្រទេសវិញនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសទទួលសំណូមពររបស់លោកតា ដោយអនុញ្ញាតឱ្យលោកតាគង់នៅក្នុងប្រទេសកម្ពុជា។ លោកតា ស៊ុច បាននិមន្ត្តពីប្រទេសកាណាដា ត្រឡប់មកដល់កម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។

លោកតាបានបង្ហាញទឹកព្រះទ័យរីករាយ ទទួលបានការសណ្តោសពីសម្តេចមហាបវរធិបតី និងសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកតាគង់នៅកម្ពុជា ដូចជាពលរដ្ឋខ្មែរដទៃ៕

0 Comments:

Post a Comment