-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Tuesday, June 17, 2025

ចំនួនអ្នកទស្សនា: Views

 លោក ដូណាល់ ត្រាំ ចាកចេញពីកិច្ចប្រជុំ G7 មុនមួយថ្ងៃ ដោយសារស្ថានការណ៍នៅមជ្ឈិមបូព៌ា


(KANANASKIS, កាណាដា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីកិច្ចប្រជុំនៃក្រុមប្រទេស G7 ក្នុងប្រទេសកាណាដា មុនមួយថ្ងៃ ដោយសារតែស្ថានការណ៍ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឱ្យដឹងក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ថា «សម្រេចបានកិច្ចការជាច្រើន ប៉ុន្តែ ដោយសារតែស្ថានការណ៍កំពុងកើតឡើងក្នុងតំបន់មជ្ឈិមបូព៌ា លោកប្រធានាធិបតី ត្រាំ ត្រូវចាកចេញពីកិច្ចប្រជុំទាំងយប់បន្ទាប់ពីពិធីលាងសាយភោជន៍ជាមួយប្រមុខរដ្ឋនៃក្រុមប្រទេស G7»។ បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ត្រូវជួបប្រជុំគ្នា ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងប្រទេសកាណាដា។

គួរបញ្ជាក់ថា មុនចាកចេញពីកាណាដា លោក ត្រាំ បានជំរុញឱ្យប្រជាជនទាំងអស់រស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ ជម្លៀសខ្លួនចេញជាបន្ទាន់ ហើយបើតាមមន្ត្រីអាមេរិកម្នាក់ លោក ត្រាំ មិនបានចុះហត្ថលេខាលើសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍មួយអំពាវនាវឱ្យមានការបន្ធូរបន្ថយជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់នោះទេ។ តែទោះជាបែបនេះក្ដី ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថាលោក ត្រាំ បានលើកឡើងនូវសំណើបទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ហើយថាការចាកចេញរបស់លោក ត្រាំ គឺជាសញ្ញាវិជ្ជមាន៕

0 Comments:

Post a Comment