-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Wednesday, March 5, 2025

ចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជា អំណោយឧបត្ថម្ភចែកជូនដល់កងទ័ពជើងអាកាស ដែលឈរជើង នៅមូលដ្ឋានទ័ពអាកាសបែកចាន ខេត្តបាត់ដំបង នៅក្នុងឱកាសប្រារព្ធពិធីបូកសរុបប្រតិបត្តិការរុករកសង្គ្រោះឧទ្ធម្ភាគក្រចក្រ Z9 នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញចុះសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករឮក ដល់កងកម្លាំងទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ សមិទ្ធផល ដែលកងកម្លាំងសម្រេចបាននាពេលកន្លងមក ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាពឲ្យមានការរីកចម្រើនមកដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខកងទ័ព នៅមូលដ្ឋានទ័ពអាកាសបែកចាន ខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាសបានអញ្ជើញអមដំណើរ និងបង្ហាញ អគារពីរខ្នង ដែលដំណើរការសាងសង់ជិតរួចរាល់ ដែលជាសមិទ្ធផលថ្មីទើបទទួលបាន និងនាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងអាកាស ជូនដំណើរប្រតិភូក្រសួងការពារជាតិចុះពិនិត្យភូមិសាស្ត្រមូលដ្ឋានទ័ពអាកាសបែកចាន៕

0 Comments:

Post a Comment