-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Monday, March 31, 2025

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកអំពាវនាវជាថ្មី សូមឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលឆបោក ដោយប្រើឈ្មោះប្រៃសណីយ៍កម្ពុជា ។

តាមរយៈសេចក្តីជូនដំណឹងរបស់ប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា នាពេលកន្លងមានឧបាយកលឆបោក ដោយប្រើឈ្មោះប្រៃសណីយ៍កម្ពុជាដែលមានទម្រង់ជា តណភ្ជាប់ ឬគណនីក្លែងក្លាយ (Fake Account) ទាក់ទង ឬផ្ញើសារ ទៅកាន់លោកអ្នកផ្តល់នូវព័ត៌មានបញ្ញើអីវ៉ាន់មកដល់ និងបង្ហាញពីនីតិវិធីទូទាត់ប្រាក់លើគេហទំព័រនោះផងដែរ។

តាមក្រសួងប្រៃសណីយ៍ បានបញ្ជាក់ទៀតថា ប្រៃសណីយ៍កម្ពុជា ស្នើឱ្យសាធារណជនកុំទូទាត់ប្រាក់តាមគេហទំព័រជាដាច់ខាត៕ ដោយ៖ កន ចំណាន

ចំនួនអ្នកទស្សនា: Views

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវសមិទ្ធផលនានា ដែលបានសាងសង់តម្លៃជាង ១៨ម៉ឺនដុល្លារ នៃបរិវេណវត្តប្ញស្សីជុកជើង ស្ថិតក្នុងភូមិប្ញស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ស្របពេលវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ បាននិងកំពុងតែបោះជំហានព្រមគ្នា និងមានការរីកចម្រើនលើកគ្រប់វិស័យ ទើបធ្វើឲ្យប្រជាពលរដ្ឋ ដែលកាន់នូវ​ព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធាន ក្នុងការចូលរួមជាចាប់មគ្គផលដោយទឹកចិត្ត និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានា ក្នុងវត្តប្ញស្សីជុកជើងរួមមាន៖ របងវត្ត ខ្លោងទ្វារ អណ្តូងទឹក ឈាបនដ្ឋាន អាស្រម សាលាបង្សុកុល និងចាក់សាប ។ល។

តាមរយៈសមិទ្ធិផលទាំងនេះ អាចកសាងទៅបាន គឺសបញ្ជាក់ឲ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ដែលអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋមកជួបជុំ ប្រារព្ធពិធីសាសនា​តាមបំណងប្រាថ្នា កសាងនូវបុណ្យកុសលរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវមនោសញ្ចេតនាភាតរភាពបំផុតប្រគេនចំពោះគ្រូវិន័យបញ្ញាណ ធី រ៉ាវីន ព្រះចៅអធិការវត្តប្ញស្សីជុកជើង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពារាំង លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង លោក យូ សេរីវុឌ្ឍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរកា លោកស្រី ពិ វណ្ណារី រួមជាមួយលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី រួបរួមសហការគ្នាយ៉ាងល្អ សម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា

Saturday, March 29, 2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចេញសេចក្តីណែនាំថ្មីមួយទៅដល់បណ្តាក្រសួង ស្ថាប័នរបស់រដ្ឋ លើក​លែងតែក្រសួងការពារជាតិ ឱ្យរៀបចំឡើងវិញនូវការកំណត់ និងអនុវត្ត​មុខងារជាសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ។

(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងនូវការអរគុណ ចំពោះថ្នាក់ដឹកនាំស្ថាប័នប្រដាល់សេរីពិភពលោក(WCK) និងស្ថាប័ន International Professional Combat Council (IPCC) ដែលបានទទួលស្គាល់ និងគាំទ្រគុនខ្មែរ ជាសម្បត្តិក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា។

Friday, March 28, 2025

 នៅថ្ងៃនេះ (២៨ មីនា ២០២៥) មានរបាយការណ៍អំពីគ្រោះរញ្ជួយដីចំនួន ២ ករណី នៅតំបន់ផ្សេងៗគ្នា៖  

### ១. **រញ្ជួយដីនៅ **តៃវ៉ាន់** (មានកម្លាំង ៥.៣ ម៉ាកនៃខ្នាតរីធើរ)**  

- **មូលហេតុ**៖ ការរអិលរអាកនៃផ្នែកផ្ទៃផែនដីតាមរយៈ **របៀងផ្លាស់ទី (តំបន់របៀងអូរកូស)** ដែលជាតំបន់សកម្មភាពស៊ីស្ម័យ។  

- **ផលប៉ះពាល់**៖ មិនមានសរុបទឹកដីធំទេ ប៉ុន្តែមានការរំពើងបន្តិចនៅតំបន់ជិតខាង។  

### ២. **រញ្ជួយដីនៅ **ប្រទេសអាមេនី** (មានកម្លាំង ៤.៥ ម៉ាកនៃខ្នាតរីធើរ)**  

- **មូលហេតុ**៖ ការផ្លាស់ទីនៃ **របៀងអារ៉ាប៊ី-អឺរ៉ាស៊ី** ដែលជាផ្នែកនៃដំណើរការបែកខ្ញែកនៃផ្ទាំងដី។  

### 📌 **មូលហេតុទូទៅនៃរញ្ជួយដី**  

រញ្ជួយដីកើតឡើងដោយសារ៖  

- **ចលនានៃផ្ទាំងដី (Tectonic Plates)** ដែលជាប្រភពសំខាន់។  

- **សកម្មភាពភ្នំភ្លើង** ឬការបាក់ដីដោយសារសំពាធផ្ទៃខាងក្នុង។  

- **សកម្មភាពមនុស្ស** ដូចជាការជីកយករ៉ែ ឬសាងសង់ទំនប់ធំ។  

អ្នកអាចតាមដានព័ត៌មានចុងក្រោយបំផុតតាមរយៈ **USGS (United States Geological Survey)** ឬ **EMSC (European-Mediterranean Seismological Centre)**។  

សុវត្ថិភាពចូរប្រុងប្រយ័ត្ន! 🙏

ជាទូទៅ ប្រទេសថៃមិនស្ថិតនៅក្នុងខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិកទេ ដែលជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរញ្ជួយដី។ ទោះជាយ៉ាងណាក៏ដោយ ថៃនៅតែមានហានិភ័យនៃរញ្ជួយដីដោយសារតែការប្រេះឆានៅក្នុងតំបន់ និងរញ្ជួយដីពីប្រទេសជិតខាង។

តំបន់មួយចំនួននៅក្នុងប្រទេសថៃដែលងាយរងគ្រោះថ្នាក់ជាងតំបន់ផ្សេងទៀតរួមមាន:

 * ភាគខាងជើងប្រទេសថៃ: តំបន់នេះមានការប្រេះឆាច្រើន ហើយរងផលប៉ះពាល់ដោយរញ្ជួយដីដែលកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា និងឡាវ។

 * ភាគខាងលិចប្រទេសថៃ: តំបន់នេះស្ថិតនៅជិតបន្ទាត់កំហុស ដែលអាចបង្កឱ្យមានរញ្ជួយដី។

ទោះបីជាប្រទេសថៃមិនមានរញ្ជួយដីញឹកញាប់ដូចប្រទេសផ្សេងទៀតក្នុងតំបន់ក៏ដោយ ក៏នៅតែមានរញ្ជួយដីខ្លាំងៗកើតឡើងជាប្រវត្តិសាស្ត្រ។ ដូច្នេះវាជាការសំខាន់សម្រាប់ប្រជាជនថៃក្នុងការត្រៀមខ្លួនសម្រាប់រញ្ជួយដីដែលអាចកើតមាន។

 រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើក១០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិ​ទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញ​ដល់​មន្រ្តី​ពាក់ព័ន្ធ​បន្ត​មប្រើការងារ​បន្ត​ទៀត​​ឲ្យ​ល្អ​ប្រ​សើរ មានការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។

កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ នេះធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម អាន ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួម ពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, លោក​ប្រធាន​ការិយាល័យ​ទាំង​១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣, និងលោក​តំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។

លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ច​ប្រជុំ​នេះ​មាន​របៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ , ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែមិនាឆ្នាំ២០២៥ ដែលទទួល​បាន​មក​ពី​ការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ។ ក្នុង​នោះ​ដែរ​លោក ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានកោត​សរសើរ​ដល់​រដ្ឋបាល​ខណ្ឌ​ដែល​បម្រើ​ការងារ​ដល់​ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេសរៀប​ចំ​បុណ្យ​ប្រពៃណី​ជាតិ​ចូល​ឆ្នាំខ្មែរខាងមុខផងដែរ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងផងដែរថា ដោយ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូន​ពេញ​មាន​ផ្លូវថ្មើរជើងថ្មី (Walk street)ផងនោះ ដូច្នេះចូលឆ្នាំខ្មែរបនរពៃណីជាតិ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នឹងរៀបចំសង្រា្កន្តវត្តភ្នំព្រមទាំងភ្ជាប់ជាមួយផ្លូវថ្មើរជើងថ្មី (Walk-Street) រយៈ​ពេល​៥​ថ្ងៃ​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូនបង​ប្អូន​ចូល​រួម​លេង​កម្សាន្ត​ទាំង​អស់​គ្នា​។

បន្ថែមទៀតនោះលោកអភិបាលខណ្ឌសូមអរគុណដល់សង្កាត់ទាំង១១ សហការគ្នាបានល្អ ក្នុង​ការ​ការ​ពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរក្សាបរិស្ថានអនាម័យបានល្អ ក្នុងមូលដ្ឋាន​ខណ្ឌ​ដូន​ពេញ​ប្រមូលផ្ដុំដោយទីរមណីយដ្ឋានទេសចរណ៍ ហើយនាពេលដ៏ខ្លីខាង​មុខ​នេះ​មូល​ដ្ឋាន​ខណ្ឌ​ដូន​ពេញ មានការរៀបចំសង្ក្រាន្តវត្តភ្នំបន្ថែម។ សូមបញ្ជាក់ថា ផ្លូវថ្មើរជើងថ្មី (Walk street) ផ្លូវ​នេះ​នឹង​ក្លាយជា តីរវិថីទេសចរណ៍សំខាន់មួយក្នុងរាជធានីភ្នំពេញ សម្រាប់ទទួលភ្ញៀវជាតិ និង​អន្តរជាតិ រហូតដល់ពេលមានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តច្រើនទៅៗ ដូចការរំពឹងទុក។

ក្នុងនោះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានបន្តលើកឡើងទៀតថា ក្រៅ​កិច្ច​ការ​ការ​ពារ​រក្សា​រសន្តិសុខ លោកបានរំលឹកនឹងដាសតឿនដល់មន្រ្តី ដោយបម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋ ឲ្យបានលឿនរហ៍សនិងតម្លាភាព និងថ្លែងអំណរអរគុណ ដល់ប្រធានក្រុមប្រឹក្សារ និង​សមាជិក រួមទាំងមន្រ្តីជំនាញទាំងអស់ក្នុងរដ្ឋបាលខណ្ឌ ដែលបានបម្រើការងារ និងជាប្រយោជន៍ ដល់​សង្គម និងប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ 

ភ្នំពេញ៖ មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយគាំទ្រពង្រឹងបច្ចេកទេស និងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដល់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

 ដោយគម្រោងនេះ បានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការ ២សំខាន់ ក្នុងនោះមានការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំកម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះនូវគំនិតឲ្យប្រជាជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់អត្តសញ្ញាណជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា ។

 ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាព លើការងាររៀបចំដែនដី និងនគរូបនីយកម្ម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា នគរូបនីយកម្មជាកិច្ចការដ៏សំខាន់ ជានិមិត្តរូបនៃការរស់រានមានជីវិត និងការលូតលាស់របស់កម្ពុជា ជាការរៀបចំដែនដី និងសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ ហើយនេះ គឺជាពេលវេលាដ៏ល្អមួយសម្រាប់តម្រង់ទិសរបស់ក្រសួង លើការកំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា មួយវិញទៀត គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាព លើការងាររៀបចំដែនដី និងនគរូបនីយកម្ម មានសារៈសំខាន់ និងសមស្របតាមពេលវេលា ហើយឆ្លើយតបទៅនឹងអ្វី ដែលជាចំណុចសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះគម្រោងនេះ ជាឱកាសសាកល្បងយក ក្រុងកំពត ប៉ោយប៉ែត និងក្រុងបាវិត មកគិតគូរក្នុងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលការងារនេះ ជាការពង្រឹងមុខងារសាធារណៈសម្រាប់អគ្គនាយកដ្ឋាន, នាយកដ្ឋាននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម បន្ថែមថា ចំពោះការរៀបចំទីក្រុងក៏ត្រូវការធនធានមនុស្ស ដែលមានការយល់ឃើញប្រហាក់ប្រហែលគ្នា និងមានការឯកភាពគ្នានោះ ទើបការងាររៀបចំទីក្រុងអាចដំណើរការបានល្អ និងអភិវឌ្ឍន៍តាមសក្តានុពល នៃតំបន់និមួយៗដើម្បីរក្សានិរន្តរភាព របស់ទីក្រុងនិងទាញយកផលប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។

ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួងត្រូវសម្លឹងឱ្យបានវែងឆ្ងាយការងារនគរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់ ឬប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេ ប៉ុន្តែជាការធ្វើយ៉ាងណា គិតគូរបង្កើតគំនិតកែច្នៃ ទាញយកប្រយោជន៍ ដើម្បីធ្វើឲ្យទីក្រុងអាចរស់រានមានជីវិតបាន មានន័យថា ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានប្រាក់ចំណូល សេដ្ឋកិច្ចទីក្រុងមានភាពរឹងមាំ និងលូតលាស់ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ