-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, February 20, 2025

ចំនួនអ្នកទស្សនា: Views


(ម៉ារ៉ុក)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបប្រជុំទ្វេភាគីជាមួយលោក Abdessamad Kayouh រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកប្រទេសម៉ារ៉ុក អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីកម្ពុជា ដែលអញ្ជើញចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នៅប្រទេសម៉ារ៉ុក។

នាឪកាសនោះលោក ប៉េង ពោធិ៍នា បានសម្តែងនូវការកោតសរសើរដល់ក្រសួងដឹកជញ្ជូននិងឡូជីស្ទីកនៃប្រទេសម៉ារ៉ុក ដែលបានរៀបចំសន្និសីទសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នេះប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា។

លោករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីសម្រេចឱ្យបានតាមផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ (២០២១-២០៣០)។

លោករដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកនៃប្រទេសម៉ារ៉ុក បានចូលរួមអបអរសាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារទប់ស្កាត់ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលជាបញ្ហាប្រឈមរបស់សកលលោកទាំងមូល។

លោករដ្ឋមន្រ្តី ក៏បានប្តេជ្ញារួមសហការជាមួយកម្ពុជាលើគ្រប់រូបភាព ជាពិសេស ការជួយគាំទ្រលើផ្នែកបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

0 Comments:

Post a Comment