-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, December 12, 2024

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការអញ្ជើញចូលពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូប។

កិច្ចប្រជុំនាឱកាសនេះបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈសំខាន់ៗ រួមមានការផ្តល់រង្វាន់លើកទឹកចិត្តជូនបុត្រធីតារបស់មន្រ្តីរាជការក្រសួងសាធារណការ និកដឹកជញ្ជូន ដែលទទួលបាននិទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ បទបង្ហាញស្តីពីផែនការសកម្មភាព និងទិសដៅការងារឆ្នាំ២០២៥ លើការងារបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ព្រមទាំងកិច្ចពិភាក្សាសំខាន់ៗផ្សេងទៀតក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងអង្គពិធីនេះលោករដ្ឋមន្រ្តី បានអបអរសាទរដល់បុត្រធីតារបស់មន្រ្តីរាជការក្រសួងសាធារណការ និកដឹកជញ្ជូន ដែលទទួលបាននិទ្ទេសA និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំក្រសួង និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ និងចូលរួមខិតខំអនុវត្តការងារតាមទិសដៅការរបស់ក្រសួងឱ្យបានលទ្ធផលល្អប្រសើរ តាមរយៈការសហការគ្នាឱ្យបានស្អិតរមួត និងអនុវត្តយន្តការ វាយតម្លៃ និងការតម្រង់ទិសការងារ។

ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខ ឱ្យជួបប្រទះតែសេចក្តីសុខ និងសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

0 Comments:

Post a Comment