-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Friday, November 22, 2024

ចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង-ស្រុក មន្ទីរអង្គភាពនានា ក្នុងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ឯកឧត្តម សុខ លូ បានណែនាំឱ្យអភិបាលក្រុងស្រុក និងកងកម្លាំងទាំង៣ បន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានប្រជុំពិភាក្សា និងណែនាំការងារចាំបាច់មួយចំនួនដែលរដ្ឋបាលខេត្តត្រៀម រៀបចំជាបន្តបន្ទាប់ដែលមានការប្រជុំពិភាក្សាលើការងាររៀបចំវេទិកាថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ និងការរៀបចំប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំការកសាងអភិវឌ្ឍកែលម្អ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ និងតំបន់ទេសចរណ៍ផ្សេងទៀតក្នុងខេត្តបាត់ដំបង។

នៅចុងឆ្នាំ២០២៤ នេះរដ្ឋបាលខេត្តបាត់ដំបង ក៏មានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជាព្រឹត្តិការណ៍កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៦ដែលប្រារព្ធធ្វើឡើង ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកម្មវិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងខេត្តបាត់ដំបង ចំនួន១៣០នាក់ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ និងការត្រៀមរៀបចំសហការជាមួយ ស.ស.យ.ក ខេត្តដើម្បីធ្វើសង្ក្រាន្តខេត្តបាត់ដំបងក្នុងឆ្នាំថ្មី ២០២៥ខាងមុខនេះផងដែរ៕ 

0 Comments:

Post a Comment