-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Friday, September 13, 2024

ចំនួនអ្នកទស្សនា: Views


ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «ចាំបាច់ត្រូវរៀបចំឱ្យមានដាក់ក្រុមមនុស្ស និងអង្គការចាត់តាំងខ្លះ ជាក្រុមភេរវកម្ម»។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

សារ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ក្នុងនាមពលរដ្ឋមួយរូប ខ្ញុំបាទសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍ប្រកបដោយការគិតគូរខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអនាគតប្រទេសកម្ពុជាទាំងមូល របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤»។

ក្នុងសារដដែល ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៀតថា «ជាមួយគ្នានេះដែរ ខ្ញុំបាទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគាំទ្រចំពោះអនុសាសន៍របស់សម្តេចតេជោ ដែលបានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវតែរៀបចំឱ្យមានច្បាប់ដាក់ក្រុមមនុស្ស និងអង្គការចាត់តាំងខ្លះ ដែលមានបំណងប៉ុនប៉ងបំផ្លាញសន្តិភាព នៅកម្ពុជា ឱ្យទៅជាក្រុមភារវកម្ម នៅពេលខាងមុខ។ ក្នុងនោះ អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ក្នុងនាមអ្នកតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ក៏ដូចជា ការខិតខំសម្របសម្រួល ដើម្បីស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ និងការកសាងប្រទេសជាតិ ពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ»។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បន្ដថា សូមអរគុណសន្តិភាព និងសូមគាំទ្រចំពោះការបង្កើតច្បាប់ ដើម្បីការពារសុខសន្តិភាព នៅកម្ពុជា៕ ផ្សាយដោយ៖ កន ចំណាន,​ ប្រភព៖ MOITV

0 Comments:

Post a Comment