-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Sunday, January 21, 2024

ចំនួនអ្នកទស្សនា: Views


បន្ទាយមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចេញបណ្ណក្រីក្រ បណ្ណហានិភ័យ និងចេញបណ្ណកម្មសិទ្ធិជូនដល់អតីតយុទ្ធជន គ្រួសារយុទ្ធជនពលី ពិការ គ្រួសារក្រីក្រពិតប្រាកដ។

ការជំរុញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងថា អង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពជាមួយក្រុមគ្រួសារយុទ្ធជនពលី ក៏ដូចជា អតីតយុទ្ធជន និងគ្រួសារប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។ ក្នុងនោះ ត្រូវមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវតាមលក្ខខណ្ឌ ដើម្បីស្នើទៅក្រសួងពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ជៀសវាងលក់ដូរ ឬយកទៅបញ្ចាំធ្វើឲ្យបាត់បង់កេរ្តិ៍ដំណែលរបស់សម្ដេចតេជោ បើមានការខ្វះខាតសមាគម ឬមន្ទីរជុំវិញខេត្តត្រូវជួយដល់អ្នករងគ្រោះពិតប្រាកដ ដើម្បីដោះស្រាយជូនពួកគាត់។

លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា តាមរយៈការលំបាកខាងលើមេភូមិ មេឃុំ ត្រូវតែជួយដោះស្រាយជាបន្ទាន់ទៅតាមលទ្ធភាពដែលមានព្រមទាំងត្រូវរាយការណ៍ទៅសាខាកាកបាទក្រហមខេត្ត ស្រុកថ្នាក់ដឹកនាំខេត្ត ដើម្បីជួយដោះស្រាយ និងអន្តរាគមន៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា ក្រុមប្រឹក្សាឃុំត្រូវប្រជុំគ្នាដើម្បីទុកថវិកាឃុំ-សង្កាត់ខ្លះសម្រួលដោះស្រាយនៅពេលជួបគ្រោះមហន្តរាយបើខ្វះខាតត្រូវសុំសប្បុរសជនបន្ថែមទៀត។ ក្រៅពីនេះមន្ទីរអង្គភាពនានាជុំវិញខេត្តត្រូវជ្រើសរើសរកពូជដំណាំគ្រប់ប្រភេទដើម្បីឲ្យប្រជាពលរដ្ឋធ្វើការដាំដុះទៅតាមលទ្ធភាព ក្នុងការថែទាំភូមិមួយផលិតផលមួយទោះបីពួកគាត់ចេញទៅរកស៊ីនៅខាងក្រៅក៏ដោយក៏ដំណាំទាំងនោះបានផ្ដល់ផលអោយពួកគាត់យកទៅលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារផងដែរ៕

0 Comments:

Post a Comment