-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Friday, November 17, 2023

ចំនួនអ្នកទស្សនា: Views

 មន្រ្តីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យគុណភាព សេវាមន្ទីរពេទ្យបង្អែក ចំនួន ៣ កន្លែង នៅខេត្តត្បូងឃ្មុំ


ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យគុណ ភាព សេវាមន្ទីរពេទ្យបង្អែក ចំនួន ៣ កន្លែង រួមមាន មន្ទីរពេទ្យបង្អែកតំបែរ មន្ទីរពេទ្យបង្អែក ក្រូចឆ្មារ និងមន្ទីរពេទ្យបង្អែក ព្រះនរោត្តម សីហនុ ត្បូងឃ្មុំ (សួង) ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ។

បើតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យ បង្អែក ទាំង ៣ នេះ ធ្វើឡើងពីសំណាក់ លោក ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការ និងលោក វេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

ទាក់ទិនក្នុងរឿងនេះ ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា ការចុះពង្រឹងគុណភាព សេវាមន្ទីរពេទ្យ ពីសំណាក់មន្រ្តីជាន់ខ្ពស់ ដែលជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល នេះ ដោយបានផ្តល់អនុសាសន៍មួយចំនួន ដូចជា៖ – ពង្រឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាន – ការយាមកាមបម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង ជូនប្រជាជន – រៀបចំបែងចែកបុគ្គលិកតាមជំនាញវិជ្ជាជីវៈ – គោរពឋានានុក្រុម គោរពក្រមសីលធម៌វិជ្ជាជីវៈ គិតប្រយោជន៍រួមជាធំ – ពង្រឹងការងារប្រជុំបច្ចេកទេស និងពង្រឹងសមត្ថភាពជំនាញបច្ចេកទេសបន្ថែម – ចែករំលែកទូលំទូលាយការបណ្តុះបណ្តាលបន្តពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានសុខាភិបាល ដើម្បីសម្រួលការងារនិងពង្រឹងសមត្ថភាពដល់មន្ត្រី – ពង្រឹងការថែទាំឱសថ បរិក្ខារ សម្ភារឱ្យបានត្រឹមត្រូវ ដើម្បីរក្សាគុណភាពព្យាបាល ជូនប្រជាជន។

គួរបញ្ជាក់ថា ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក ក្នុងគោលបំណងជាការឆ្លើយ តបទៅនឹងយុទ្ធសាស្រ្តគន្លឹះ ៩ ចំណុច និងអាទិភាព ៣ ចំណុច ហើយក្នុងនោះ ក៏មានការអមដំណើរដោយ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល និងមន្ត្រីក្រោមឱវាទមន្ទីរសុខាភិបាល៕


0 Comments:

Post a Comment