-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Friday, June 10, 2022

ចំនួនអ្នកទស្សនា: Views

  



ខេត្តកណ្តាល៖ ខណ: ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភា ដែលប្រារព្វធ្វើឡើង នៅសាលាខេត្ត កាលពីថ្ងៃទី៩មិថុនានេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញ អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក បំផុសអោយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជួរមុខ ទាំងផ្នែករដ្ឋ និងផ្នែកឯកជន និងប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសទី៥ អោយបានគ្រប់ៗគ្នា នៅតាមបណ្តា មន្ទីរពេទ្យបង្អែក និងតាមបណ្តាមណ្ឌលសុខភាព ឃុំសង្កាត់ជាង ១០០កន្លែង ដើម្បីពង្រឹងភាពស៊ាំ ការពារមេរោគកូវីដ១៩ នៅក្នុងសហគមន៍។

គួរបញ្ជាក់ថា៖ តាមរបាយការណ៍វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរ សុខាភិបាលខេត្ត បញ្ជាក់ថា៖ បច្ចុប្បន្នទូទាំង ខេត្តកណ្តាល បានចាក់ដូសទី២ បានលើស១០០% ​ហើយសម្រាប់ដូសទី៣ ​ចាក់បានប្រមាណជាង ៨៩ម៉ឺននាក់ ស្មើនឹងជាង ៨៣% នៃចំនួនគោលដៅ ត្រូវចាក់សរុប​។ ដោយឡែកដូសទី៤ ចាក់ប្រមាណ ជាង១៨.៥៤% នៃចំនួនគោលដៅសរុប ហើយសម្រាប់ការ​ចាក់​ដូសទី២ ដូសទី៣ និងដូសទី៤ បច្ចុប្បន្ន មន្ទីរសុខាភិបាល​ បាននិងកំពុង ​ជម្រុញការចុះចាក់ នៅ​តាម​បណ្តាមន្ទីរពេទ្យបង្អែក ​និងមណ្ឌលសុខភាពប្រមាណជាង ១០០កន្លែង ហើយក្រៅពីនេះ​ក៏មាន​ ក្រុមពេទ្យកំពុង ចុះចាក់នៅតាមខ្នងផ្ទះ​ តាមសាលារៀន ​តាមទីផ្សារ តាមរោងចក្រ និងតាមទី​ប្រជុំជន នានា​ទៀតផង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹង ការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មាន សុវត្តិភាព ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ពិសេសណែនាំដល់ បណ្តាមន្ទីរពាក់ព័ន្ធ មួយចំនួន ត្រូវបន្ត ពង្រឹងកិច្ចការងារ របស់ខ្លួន អោយបានល្អប្រសើរ ដោយពន្លឿនការងារដីធ្លី ការងារកសិកម្ម ដើម្បីផលប្រយោជន៍រួម ពិសេស ផលប្រយោជន៍ របស់ប្រជាពលរដ្ឋយើង៕

0 Comments:

Post a Comment