-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, January 6, 2022

ចំនួនអ្នកទស្សនា: Views

 


 ព្រះសីហនុ ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំមួយដែលមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈជូនរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ២០២២ ( ATF) ក្នុងពិធីដាំកូនឈើ និងចុះពិនិត្យទីតាំងដាំនៅជិតសិលាបណ្តាសារ ដើមឈើចាំស្នេហ៍ ជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីជាច្រើនទៀត នៃកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន ។

លោក គង់ វិតាណ: អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈទុកជាមុន ជូនរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ចូលរួមក្នុងពិធីដាំដើមឈើជានិមិត្តរូប។ មន្ទីរជំនាញត្រូវកំណត់ទីតាំងមានដូចជា ការជីករណ្តៅដាំតាមលក្ខណៈបច្ចេកទេស មានធុងស្រោចទឹក ប៉ែល ស្រោមដៃជាដើម ។

លោកអភិបាលរងខេត្ត បានបន្តថា ខេត្តព្រះសីហនុមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះជាកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) រយៈពេល ១០ឆ្នាំម្តង ដែលកិច្ចប្រជុំលើកទី១ និងលើកទី២ វេទិកាទេសចរណ៍អាស៊ាន ធ្វើនៅរាជធានីភ្នំពញ ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ធូ កុសល

0 Comments:

Post a Comment