-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Sunday, September 5, 2021

ចំនួនអ្នកទស្សនា: Views

សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារក្រោមឱវាទរដ្ឋបាលខេត្ត ចុះត្រួតពិនិត្យស្ថានភាពអាងស្តុកទឹក ទំនប់ប្រឡាយផ្លូវទឹក និងស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងគោលបំណងសិក្សាស្វែងយល់ ដើម្បីរៀបចំស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ បន្ទាប់ពីពិនិត្យតាមដានឃើញថាពីមួយឆ្នាំ ទៅមួយឆ្នាំបញ្ហាប្រឈមការខ្វះខាតទឹកជាបញ្ហាចំបងធំបំផុត ដែលត្រូវតែធ្វើការដោះស្រាយជាចាំបាច់ សម្រាប់ប្រជាកសិករនៅគ្រប់រដូវ ក្នុងការបង្កបង្កើនផល។

អមដំណើរឯកឧត្តមអភិបាលខេត្ត នាពេលនោះ រួមមាន ឯកឧត្តមអភិបាលរងខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, នាយកទីចាត់ការសាលាខេត្ត និងមន្ត្រីក្រោមឱវាទ, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានស្រុកជីក្រែង។ គោលដៅដែលបានចុះទៅមាន÷ អាងទឹកទំនប់ម្កាក់ ក្នុងឃុំពង្រលើ, អាងទឹកទំនប់ក្សាក ក្នុងឃុំខ្វាវ, ទំនប់៧៨ ក្នុងឃុំអន្លង់សំណរ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

0 Comments:

Post a Comment