-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Sunday, June 6, 2021

ចំនួនអ្នកទស្សនា: Views


​រតនគិរី​៖ នា​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២១​នេះ ឯកឧត្តម គិត ទ្រី អភិបាលរង​ខេត្តរតនគិរី តំណាង​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការសាងសង់​ទីស្នាក់ការ​ប្រចាំការ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​ចំណុច​អូរ​វាក់ ព្រំប្រទល់​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់​។ ការចុះ​ត្រួតពិនិត្យ​នេះ​ក៏មាន​ការ​អ​ញ្ជេ​ី​ញ​ចូលរួម​ពី​សំណាក់ អភិបាល អភិបាលរង​ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​កងកម្លាំង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំប្រទល់​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នៃ​ចុះ​ពិនិត្យ​ការសាងសង់​ទីស្នាក់ការ​ប្រចាំការ​ត្រួតពិនិត្យ​នេះ ឯកឧត្តម គិត ទ្រី អភិបាលរង​ខេត្ត​បាន មានប្រសាសន៍​កោតសរសើ​រ​ដល់​កងកម្លាំង​ឈរជើង នៅ​ខ្សែបន្ទាត់​ព្រំប្រទល់​ខេត្ត និង​ខេត្ត​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​មិន​គិត​នឿយហត់ ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ កុំអោយ​ឆ្លង​ចូលមក​សហគមន៍​រប​ស់​យើង​។ ឯកឧត្តម​បាន​បន្ថែមថា ទីស្នាក់ការ​នេះ​នឹង​អាច​សម្របសម្រួល ដល់​ការងារ​របស់​កងកម្លាំង​ឈរជើង​ទាំងអស់​បាន​កាន់តែ​ប្រសើរ ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើ​កងកម្លាំង​ដែល​ប្រចាំការ​ទាំងអស់​ត្រូវ​បន្ដ​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ និង​២​ចូលរួម​ទាំងអស់គ្នា ត្រូវ​លាងដៃ​អោយបាន​ញឹកញាប់ ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​អោយបាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ខ្លួន​យើង​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា​ទីស្នាក់ការ​ប្រចាំការ​ត្រួតពិនិត្យ​កូ​វីដ​-១៩ ដែល​កំពុង​សាងសង់​នេះ​មាន ទទឹង​៩​ម៉ែត្រ និង​បណ្ដោយ​១៦,៥​ម៉ែត្រ រួច​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ឆាប់ៗ​ខាងមុខនេះ​៕ ដោយ​៖ មន្ទីរ​ព័​ត៌​ន​មាន​ខេត្តរតនគិរី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


0 Comments:

Post a Comment