-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Sunday, January 31, 2021

ចំនួនអ្នកទស្សនា: Views

 


ការចុះទៅធ្វើសកម្មភាពនៅមូលដ្ឋាននេះ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សស្រុកសំបូរ គឺស្ថិតក្នុងគោលបំណងដើម្បីជួយគាំទ្រមន្ត្រីភូមិ ឃុំ ក្នុងការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជន ស្របតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីរបាយការណ៍របស់លោក សូម សារឿន អភិបាលស្រុកសំបូរ និងការចូលរួមយោបល់របស់អស់លោក លោកស្រីមេឃុំ មេភូមិ និងតំណាងភូមិមួយចំនួនរួចមក លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងទៅកាន់អង្គប្រជុំដោយប្រមូលផ្តុំលើចំណុចសំខាន់ទាំង៣ នៃដំណើរការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សក្នុងឆ្នាំ២០២០នេះ ដើម្បីធានាឱ្យបានភាពម៉ត់ចត់ ត្រឹមត្រូវ និងសបញ្ជាក់ឱ្យបានពិតប្រាកដនូវគុណភាពសមាជិកគណបក្ស ដែលជាប្រៀប និងកំលាំងនយោបាយរបស់យើងសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ៕


0 Comments:

Post a Comment