-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Wednesday, December 9, 2020

ចំនួនអ្នកទស្សនា: Views

 


 ​រាជធានី​ភ្នំពេញ៖ តំបន់សក្តានុពល ជាប់ផ្លូវក្រវាត់ក្រុងទី២បច្ចុប្បន្ននេះកំពុងមានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅលើគម្រោងបុរី និងដីសម្រាប់សាងសង់លំនៅឋាន ខណៈផ្លូវក្រវាត់ក្រុងទី២នេះមានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញ ដែលបានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និងមុខជំនួញបានគ្រប់ប្រភេទ។

រាប់ចាប់ពីម្តុំស្ពានព្រែកសំរោងរហូតទៅដល់រោងចក្រថៃហ្គឺផ្លូវជាតិលេខ១ មានសន្ទុះអភិវឌ្ឍន៍ខ្លាំង ដោយសារតំបន់នោះ មានផាសុកភាពនិងអំណោយផលល្អ ម្យ៉ាងទៀតចំពោះការរស់នៅតំបន់នោះវិញ ប្រជាពលរដ្ឋមានលក្ខណៈទាន់សម័យដោយសារតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ មានផ្សារទំនើប និងតំបន់កម្សាន្តទៀតផង។ បើតាមការអះអាងពីអ្នកជំនាញអចលនទ្រព្យ នៅថ្ងៃអនាគតតំបន់នេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើន ព្រោះមានគម្រោងធំដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម ដែលជាហេតុអាចឱ្យគម្រោងវិនិយោគធំៗដទៃទៀត សម្រេចមកវិនិយោគជាបន្តបន្ទាប់នៅតំបន់នេះ។

ជាមួយគ្នានេះគម្រោង​ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅឋានបែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាសបរិសុទ្ធ រួមទាំងភាព ស្ងប់ស្ងាត់ល្អ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីសំណាក់អតិថិជនដោយសារកត្តាភូមិសាស្រ្តមានសក្តានុពលនៃតំបន់ជុំវិញ ព្រមទាំងតម្លៃពិសេសសមរម្យ។ លំនៅឋាន ម៉ារីហូម គឺជាបុរីដែលផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាពស៊ីវិល័យ និងសុវត្ថិភាព ជូនម្ចាស់ផ្ទះនីមួយៗ។

អ្វីដែលពិសេសនោះ ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។

លំនៅឋាន ម៉ារីហូម ស្ថិតនៅតំបន់សក្តានុពលខ្លាំង នៅជិត សាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ភោជនីយដ្ឋានស្តង់ដារខ្ពស់ទំនើបៗ និងសេវាសាធារណៈផ្សេងៗទៀត ​។ ម៉ារីហូម មានវីឡាភ្លោះ និងផ្ទះអាជីវកម្ម ដែលមានការរចនាយ៉ាងល្អិតល្អន់ និងស្រស់ស្អាត មិនថាផ្នែកខាងក្នុង ឬផ្នែកខាងក្រៅនោះឡើយ ។

លំនៅឋាន ម៉ារីហូម សាកសមបំផុត សម្រាប់អ្នកនិយមរស់នៅ បែបស៊ីវិល័យ ទាន់សម័យប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ សូមរួសរាន់ឡើង លំនៅឋានម៉ារីហូម យើងខ្ញុំនៅសល់ផ្ទះត្រឹមតែ ៤០% ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧៧ ៩៩ ៧៧ ៨២ / ០៨៧ ៩៩ ៧៧ ៨២៕

​ ដោយ​ លោក​ ចន​ ណារិទ្ធ​



0 Comments:

Post a Comment