-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Wednesday, December 30, 2020

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ

សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់

ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ 

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។

ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម​ ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។ 

ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖

• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។

• កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា

២០២០ ។

អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ខែ ធ្នូ២០២០នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។

ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖

ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១ តទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមនិងគាំទ្រយ៉ាងសកម្មជា មួយនិងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនាពេលកន្លងនេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ  សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចំនួនអ្នកទស្សនា: Views

Saturday, December 26, 2020

ការលើកឡើងបែបនេះ របស់លោកឧត្តមសេនីយ៍ឯក យឿង សុខុន ក្នុងឱកាសចូលរួម ក្នុងពិធីក្រុងពលីចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅរបស់យោធា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ឧកញ៉ា វិញ ហ៊ួរ លោកមេបញ្ជាការ នាយទាហាន ពលទាហាន ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា អគារស្នាក់នៅរបស់យោធានេះ ជាសមិទ្ធផលថ្មីមួយទៀត នៅក្នុង ចំណោមសមិទ្ធផលជាច្រើន សម្រាប់តំបន់ប្រតិបត្តិការសឹករងកំពត ដែលជាអំណោយ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕ដោយ ប្រាក់ លាង

Monday, December 21, 2020

 (ខេត្តប៉ៃលិន):នៅព្រឹកថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិននាឱកាសនេះ បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុវត្ថិភាពការពារជំងឺកូវីដ១៩ រួមមានការរក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុល ។ 

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ត្រៀមអញ្ជើញទៅកាន់មុខតំណែងនៅក្រសួងមហាផ្ទៃបានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធីអំពីវឌ្ឍនភាពនៃការថែរក្សាសុខសន្តិភាព ការផ្ដល់សេវាសាធារណៈ ការថែរក្សាសុវត្ថិភាពសង្គម និងការអភិវឌ្ឍន៍គ្រប់វិស័យនៅក្នុងខេត្ត ។

លោកជំទាវ បាន ស្រីមុំ អភិបាលថ្មីនៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញប្ដេជ្ញាចិត្តខិតខំបំរើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេសេសនឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនគ្រប់វិស័យ នៅក្នុងនឹងបរិបទថ្មីនៃការប្រឈមការរីករាលដាលជំងឺកូវីដ១៩នេះ ។

អញ្ជើញថ្លែងសុន្ទរកថា និងមតិណែនាំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលខិតខំរួមគ្នាជំរុញការអភិវឌ្ឍខេត្តឲ្យសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មិនឱ្យមានការចម្លងជំងឺនេះក្នុងសហគមន៍ នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ។ 

សម្ដេចក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ផាន់ ចាន់ធុល ដែលបានខិតខំសម្របសម្រួលដឹកនាំអភិវឌ្ឍន៍ ខេត្តប៉ៃលិន ឱ្យសម្រេចបានសមិទ្ធផលនានាជាច្រើន និងបានចូលរួមដោះស្រាយ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន នាពេលកន្លងមក ។ 

ជាមួយគ្នានេះ សម្ដេចក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវ បាន ស្រីមុំ ដែលត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិននាពេលនេះ និងសង្ឃឹមជឿជាក់ថាលោកជំទាវអភិបាលខេត្តថ្មីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍខេត្តប៉ៃលិនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។ 

សម្ដេចបានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ផ្តល់ការគាំទ្រដល់លោកជំទាវ បាន ស្រីមុំ ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ  សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តប៉ៃលិនឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ។ 

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចាំបាច់នៃការប្រមូលផ្ដុំកម្លាំងផ្ដោតលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, អំពីការផ្តល់សេវាសាធារណៈ និងការបន្តអនុវត្តវិធានការនានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់នានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្ដេចឧបនាយករដ្ឋមន្រ្តីបានរំលឹកជូនអង្គពិធីអំពីករណីឆ្លងជំងឺកូវីដ១៩ក្នុងកម្រិតសហគមន៍នៅខេត្តសាមុតសាខនប្រទេសថៃជាង៥០០ករណីក្នុងមួយថ្ងៃដែលជាករណីកើនឡើងដ៏គំហុក និងកំពុងបន្តឆ្លងក្នុងសហគមន៍នៅទីក្រុងបាងកក និងបានមានប្រសាសន៍ថាខេត្តប៉ៃលិនដែលជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ខ្ពស់តាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

មុននឹងបញ្ចប់សម្ដេចបានមានប្រសាសន៍បន្ថែមអំពីការពង្រឹងរបៀបរបបការងារដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដោយសម្ដេចបានណែនាំឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនការប្រាស្រ័យទាក់ទង ពង្រឹងរបៀបរបបធ្វើការងារ និងរួមសហការគ្នាក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្ត បន្តពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងខិតខំបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្រ្តី នៅតាមអង្គភាពនីមួយៗ និងបែងចែកប្រគល់ភារកិច្ចដល់មន្រ្តីរាជការគ្រប់ៗរូបឱ្យស្របតាមសមត្ថភាព មុខជំនាញ និងស្របតាមតួនាទី ភារកិច្ចនៃអង្គភាពដែលមន្រ្តីទាំងនោះកំពុងបំពេញការងារ សំដៅរួមគ្នា លើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចនៃអង្គភាពនីមួយៗ ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ៕ ដោយ អាចារ្យ ឆៃ

Saturday, December 19, 2020

ត្បិតតែ EU បានសម្រេច និងអនុញ្ញាតឱ្យ Google ទិញក្រុមហ៊ុន Fitbit ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Google ត្រូវគោរពទៅតាម លក្ខខណ្ឌមួយចំនួនដែលបានកំណត់ ដែលក្នុងនោះមានដូចជា ក្រុមហ៊ុន Gogole មិនអាចប្រើប្រាស់ទិន្នន័យ ឬព័ត៌មានផ្ទាល់ ខ្លួន របស់អ្នកជំងឺ ដែលជាអតិថិជនរបស់ Fitbit ក្នុងការទាញយកផលប្រយោជន៍តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។

ជាមួយគ្នានោះដែរ ក្រុមហ៊ុន Google អាចប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ Fitbit ក្នុងការផលិតនាឡិកាវៃឆ្លាត (Smart Watch) បាន ប៉ុន្តែមិនត្រូវបិទទីផ្សារសម្រាប់ដៃគូប្រកួតប្រជែងឡើយ និងនៅមានលក្ខខណ្ឌមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា គណៈកម្មការ សហភាពអឺរ៉ុប បានប្រកាសបើកការស៊ើបអង្កេតភ្លាមៗ ក្រោយពេលក្រុមហ៊ុន Google ប្រកាសថា នឹងទិញយកក្រុមហ៊ុន Fitbit ក្នុងតម្លៃ ២.១ពាន់លានដុល្លារអាមេរិក ដែលការស៊ើបអង្កេតនោះគឺធ្វើដើម្បីដោយ សារ ព្រួយបារម្ភខ្លាច Google ទិញដើម្បីយកទិន្នន័យរបស់អ្នកប្រើប្រាស់ដែលមាននៅក្នុងក្រុមហ៊ុន Fitbit ទៅប្រើដើម្បី ទាញយក ផល ប្រយោជន៍នៅក្នុងផ្លូវមិនស្មោះត្រង់៕

Friday, December 18, 2020

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ស្ថាប័នព័ត៌មាន គឺជាផ្នែកមួយដែលបន្សាបដំណឹងក្លែងក្លាយលើបញ្ហាកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមប្រឆាំង និងក្រុមឱកាសនិយមមួយចំនួន។

នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី «តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងសារលិខិតនោះថា ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល កំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង
និងក្រុមឱកាសនិយមមួយចំនួនដែលប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិត បំប៉ោងសភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយអូសទាញប្រទេសជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ឆតាលោភលន់របស់ពួកគេ។

«ប៉ុន្តែរាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនេះត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ដោយចំណាត់ការសមស្រប និងបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយ អំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយម ជូនប្រជាពលរដ្ឋបានយល់ ដឹងពីសភាពការណ៍ពិតនៅកម្ពុជា»។ នេះជាការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក។ ទោះបីសភាពការណ៍នៅលើសកលលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមទៅនឹងការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ក៏អ្នកសារព័ត៌មានបានខិតខំពុះពាររាល់ឧបសគ្គ ដែលប្រឈមនឹងគ្រោះថ្នាក់ និងជំនះរាល់ការលំបាកនានា ដើម្បីបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹង ដើម្បីស្វែងយល់អំពីសភាពការណ៍ពិត ដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការវិវត្តនៃសភាពការណ៍សកលលោក ជាពិសេសបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងរហ័សទាន់ពេលវេលានូវវិធានការទាំងឡាយរបស់រដ្ឋាភិបាល ក៏ដូចជាការអប់រំ និងវិធានការសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, ទោះបីជាកម្ពុជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាលើកដំបូងនៅក្នុងសហគមន៍ ក៏បញ្ហានេះរាជរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងសភាពការណ៍បាន ហើយបើធៀបជាមួយប្រទេសក្នុងតំបន់ គឺចំនួនអ្នកឆ្លងមេរោគកូវីដ-១៩នៅកម្ពុជា មានចំនួនតិចហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយគ្មានប្រជាពលរដ្ឋខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជាឡើយ។

សម្តេចបានចាត់ទុកថា នេះគឺជាជោគជ័យដ៏ធំធេងដោយមានការទទួលខុសត្រូវ និងកិច្ចសហការល្អរបស់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់ និងចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ និងឆ្លើយតបបានទាន់ពេលវេលា។ កត្តាទាំងនេះ ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ភាពជាដៃគូមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិ និងការថែរក្សាសុខសន្តិភាពនៅកម្ពុជា។

បន្ថែមលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍ផងដែរ៕

Wednesday, December 16, 2020

AKP ភ្នំពេញ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០–

​កាលពី​ថ្ងៃ​១​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការចាប់ផ្តើម​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ (Port EDI) ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង តំណាង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា Port EDI ក្នុង​ការជួយ​សម្រួល​ដ​ល់​នីតិវិធី​ចេញ​-​ចូល​កំពង់ផែ​កម្ពុជា​សម្រាប់​នាវា​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​ធំៗ សំដៅ​គ្រប់គ្រង​សេវា​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ជាពិសេស​បង្កើន​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​កម្ពុជា​ផងដែរ​។​
​ជាមួយគ្នា​នោះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ដែល​តែងតែ​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​កម្ពុជា ជាពិសេស​គម្រោង Port EDI​នេះ ដើម្បីឱ្យ​ការធ្វើ​ជំនួញ​តាមផ្លូវ​ទឹក​មាន​ប្រសិទ្ធភាព និង​តម្លាភាព​កាន់តែ​ខ្ពស់​។​

​សូមបញ្ជាក់ថា កម្ពុជា​គ្រោង​នឹង​ពង្រីក​សមត្ថភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បន្ថែមទៀត តាមរយៈ​ការកសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយ​ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ ប្រវែង​៣៥០​ម៉ែត្រ ដែល​នឹង​ធានា​ដល់​ការចូល​ចត​នាវា​ដឹក​កុងតឺន័រ​ខ្នាត​ធំៗ មាន​ចំណុះ​រហូតដល់​ទៅ​៦០.០០០​តោន ឬ​ស្មើនឹង​៩៣​ភាគរយ នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ដើមឆ្នាំ​២០២៣ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បរិមាណ​កុងតឺន័រ ឆ្លងកាត់​កំពង់ផែ​មួយ​នេះ​ក្នុងពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​។ ក្រោយ​ការសាងសង់​ចំណត​ផែ​ថ្មី​នេះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹង​ក្លាយទៅជា​កំពង់ផែ​លំដាប់ថ្នាក់​ខ្នាត​មធ្យម ដែល​នឹងមាន​បរិ​មា ណ​កុងតឺន័រ​ឆ្លងកាត់​លើសពី​១​លាន​TEUs/​ឆ្នាំ​។
​រីឯ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ទៅ​-​មក​កម្ពុជា នឹង​កាន់តែ​ចុះ​ទាប​ប្រហាក់ប្រហែល​នឹង​ថ្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​នៃ​ប្រទេសជិតខាង​។​លើសពីនេះ​ទៀត ចំណត​កំពង់ផែ​នេះ​គឺជា​ច្រក​សេដ្ឋកិច្ចជាតិ​មួយ​យ៉ាងសំខាន់​ក្នុងការ​ដោះដូរ​ទំនិញ ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយបាន​ត​ភ្ជាប់​ជាមួយ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ផ្លូវដែក ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​កំពុង​ដំណើរ​សាងសង់ ផងដែរ​៕ ដោយ ទេស ច័ន្ទ​សុធា​រី (​ប្រភព​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

Saturday, December 12, 2020

ក្រសួងសុខាភិបាល បានរៀបចំទីតាំងសម្រាប់យកសំណាកលើកទី៣នេះ នៅ ៧ទីតាំង រួមមាន៖

១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក
២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក
៣៖ រដ្ឋសភា ម៉ោង ៩៖០០ព្រឹក
៤៖ ក្រសួងមហាផ្ទៃ ម៉ោង ៨៖០០ព្រឹក
៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក
៦៖ ទីតាំងអង្គភាពអ្នកបើកយន្តហោះបន្ទាយទួលក្រសាំង សម្រាប់ក្រុមអ្នកបើកយន្តហោះ និងក្រុមអង្គរក្សសម្តេចតេជោ
៧៖ ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧៖០០ព្រឹក។

ជាមួយគ្នានេះលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវឱ្យបុគ្គលទាំងអស់ដែលនឹងចូលរួមយកសំណាកជាលើកទី៣នេះ ត្រូវអនុវត្តការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស និងលាងដៃនឹងអាល់កុលជាប់ជាប្រចាំ ដើម្បីការពារខ្លួនកុំឱ្យចម្លងកូវីដ១៩ នៅពេលទៅយកសំណាក។

សូមបញ្ជាក់ថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤០នាក់ហើយ ក្នុងមានស្ត្រី ១៩នាក់ និងបុរស ២១នាក់។ ទោះបីយ៉ាងណានៅថ្ងៃទី១១ ខែធ្នូ ម្សិលមិញនេះ ក្រសួងសុខាភិបាល មិនបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីនោះទេ។

ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងស្វះស្វែងអនុវត្តន៍វិធានការនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់ផ្តាច់ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»នេះ៕