-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Sunday, October 4, 2020

ចំនួនអ្នកទស្សនា: Views

 


ក្នុងឱកាសសំណេះសំណាលជាមួយយុវជនក្រុងតាខ្មៅ និងយុវជនស្រុកកណ្តាលស្ទឹង ប្រមាណ ១០០០នាក់ លោក ហ៉ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យុវជនសម័យតេជោមានភ័ព្វ វាសនាល្អ ជាងយុវជនជំនាន់មុនៗ ដែលមិនបានរៀនសូត្រ ហើយរងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិករាប់ពាន់គ្រាប់មកលើទឹកដីកម្ពុជា នៅជំនាន់របប លន់ នល់ និងឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាច្រើនទស្សវត្ស»

លោកបន្តថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឈានឆ្ពោះទៅរកត្រើយសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍទូទាំងប្រទេស មានហេដ្ឋារចនាសម្ព័ន្ធសង្គមតាំងពីជនបទដល់ទីក្រុង ធ្វើឱ្យយុវជនមានឱកាសក្រេបជញ្ជក់នូវចំណេះដឹងពេញលេញទាំងនៅក្នុង និងក្រៅប្រទេស។

កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានសំណេះសំណាលដោយផ្តោតលើសភាពការណ៍ ប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។ លោកកិត្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់យុវជនសូមបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋ ពិសេសយុវជនតាមមូលដ្ឋាន ទាំងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ដែលជួបការលំបាក ហើយជួយណែនាំដល់យុវជនចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាសិស្សយុវជនល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីពិតប្រាកដនៃប្រទេសជាតិ។

ជាមួយគ្នានោះដែរ លោកបាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់យុវជន ក្រុងងតាខ្មៅ និងយុវជនស្រុកកណ្តាលស្ទឹង ព្រមទាំងក្រុមការងារគណៈអចិន្ត្រៃយ៍ខេត្តកណ្តាលមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ពិធីនេះក៏មានសមាសភាពចូលរួមមួយចំនួន រួមមាន៖ បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគណបក្សខេត្តកណ្តាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាអនុប្រធានគណបក្សខេត្តកណ្តាល, លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានគណបក្សខេត្តកណ្តាល, គណៈអចិន្ត្រៃយ៍គណបក្សខេត្តកណ្តាល, ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ, ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង, អភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល និងជាប្រធានគណបក្សក្រុងតាខ្មៅ, អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជាប្រធានគណបក្សស្រុកកណ្តាលស្ទឹង៕


0 Comments:

Post a Comment