-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, October 29, 2020

(ភ្នំពេញ)៖
 ក្រោយបញ្ចប់ភារកិច្ចការប្រកួតរដូវកាលឆ្នាំ២០២០ ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្លិបអង្គរថាយហ្គឺរ បានក្លាយជាក្រុមលេចធ្លោជាងគេ ក្នុងការប្រកាសចែកផ្លូវជាមួយកីឡាកររបស់ខ្លួន ជាក់ស្ដែងគិតត្រឹមល្ងាចថ្ងៃទី២៧ ខែតុលា ពួកគេបានប្រកាសចែកផ្លូវជាមួយកីឡាករ ៨រូបទៅហើយ។

កីឡាករត្រូវចែកផ្លូវជាមួយក្លិបមានមូលដ្ឋាននៅខេត្ដសៀមរាប រួមមានកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ, ហម បញ្ញា, លី អាលីហ្វីន, សឹង ណារិទ្ធិ, ឆុំ ភីសា និងអ្នកចាំទី សំ ពៅ ព្រមទាំងកីឡាករជប៉ុន ២រូប គឺខ្សែប្រយុទ្ធស្នូល Yudai Ogawa និងកីឡាករ Joichiro Sugiyama។ ប៉ុន្ដែក្លិបបានបញ្ជាក់ពីមូលហេតុ នាំឲ្យឈានដល់ការចែកផ្លូវជាមួយកីឡាករជាបន្ដបន្ទាប់នោះទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមកីឡាករ ៨រូបខាងលើ មានកីឡាករម្នាក់ ដែលកំពុងស្ថិតក្នុងការតាមដានរបស់អ្នកគាំទ្រ បន្ទាប់ពីបែកធ្លាយព័ត៌មានចរចាមអារាមថា ក្លិបវិសាខាកំពុងតាមចែចូវ គឺខ្សែប្រយុទ្ធជប៉ុន Yudai Ogawa។ រីឯកីឡាករ ៧រូបផ្សេងទៀត នៅមិនទាន់មានដំណឹងពីអនាគតរបស់ពួកគេ ដែលត្រូវបន្ដអាជីពលើវាលស្មៅនេះនៅឡើយទេ។

គួរបញ្ជាក់ថា អង្គរថាយហ្គឺរ គឺជាក្រុមមួយដែលជួបរឿងខកចិត្តផ្ទួនៗ ក្នុងរដូវកាលនេះ បន្ទាប់ពីរបូតកៅអី Top-6 នៃលីគកំពូលកម្ពុជា ពួកគេបានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្រោយប្រកួតចាញ់ខេត្តព្រៃវែង។ ចំពោះការប្រកួតក្រុមឈរលេខ៧ ដល់លេខ១៣ នៃលីគកំពូលកម្ពុជា នៅជើងទី២ ក្រុមដឹកនាំដោយជនជាតិជប៉ុននេះបានឈរលេខ៧ និងរកបាន ៣៦ពិន្ទុ៕

ចំនួនអ្នកទស្សនា: Views

Wednesday, October 28, 2020

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ចំពោះការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ប្រសិនបើអង្គភាពសាងសង់ណាមួយ ត្រូវបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៨ខ្សែក្រុងសៀមរាប នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូ សមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាឱ្យបានយល់កាន់តែច្បាស់អំពីតម្រូវការ គោលជំហរ និងគោលការណ៍នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានគុណភាពរឹងមាំ ក៏ដូចជានីតិវិធីនៃការផ្គត់ផ្គង់ ការទូទាត់ថ្លៃ សម្ភារ និងការជ្រើសរើសសម្ភារសាងសង់ប្រកបដោយស្តង់ដារ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ដើម្បីទទួលបានផ្លូវមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់គម្រោងតាមការគ្រោងទុកភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋក៏ដូចជា ឯកជនក្តី ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងទិសដៅតែមួយ ពោលគឺសាងសង់ផ្លូវឱ្យមានប្រសិទ្ធភាពនិងគុណភាពរឹងមាំ និងបញ្ចប់ គម្រោងតាមផែនការ ដោយប្រើប្រាស់សម្ភារមានស្តង់ដារ និងការផ្គត់ផ្គង់សម្ភារបានទាន់តម្រូវការផងដែរ។

សូមញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Tuesday, October 27, 2020

(អាមេរិក)៖ បណ្តាញសង្គម Facebook នៅថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា ខ្លួនបានជួយជំរុញប្រជាជនអាមេរិកដល់ទៅ៤.៤លាននាក់ ឲ្យចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន USA Today នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Facebook គឺលោក Mark Zuckerberg បានដាក់គោលដៅខាងលើ កាលពីខែមិថុនាកន្លងទៅ នៅពេលដែលលោកប្រកាសពីយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបង្កើនចំនួនអ្នកទៅចូលរួមបោះឆ្នោត ក្នុងព្រឹត្តិការណ៍បោះឆ្នោតខែវិច្ឆិកា។ ពេលនោះលោក Zuckerberg បានដាក់គោលដៅត្រឹម៤លាននាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវបាន៤.៤លាននាក់ ហើយអាចនឹងបន្តកើនថែមទៀត ព្រោះការទទួលចុះឈ្មោះនៅបើកក្នុងរដ្ឋចំនួន៥ទៀត។

គួរជម្រាបថា បើតាមការបញ្ជាក់របស់ Facebook ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ បានចាត់វិធានការដើម្បីទប់ស្កាត់បេក្ខជននយោបាយ និងក្រុមយុទ្ធនាការរបស់ពួកគេ ពីការប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន ដើម្បីបង្កភាពមន្ទិលសង្ស័យលើដំណើរការបោះឆ្នោត ឬមួយក៏ លទ្ធផលបោះឆ្នោតឡើយ។ ក្រៅពីនេះ Facebook ក៏បានត្រៀមនូវចំណាត់ការពិសេសបន្ទាន់ ដើម្បីរឹតត្បិតមាតិកា ប្រសិនបើភាពវឹកវរនិងអំពើហិង្សាផ្ទុះឡើង ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីផងដែរ៕

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី្នរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានសម្រេចទទួលគ្រូបង្វឹកអន្ដរជាតិ ដែលមានគុណវុឌ្ឍិខ្ពស់ចំនួន ២រូប ដើម្បពង្រឹងចំណុចខ្វះខាត និងអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅដណ្ដើមមេដាយលើឆាកអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការបញ្ជាក់របស់ប្រមុខកីឡាការ៉ាតេកម្ពុជាខាងលើ បានធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីចុងសប្ដាហ៍កន្លងទៅ។ គ្រូបង្វឹកអន្ដរជាតិទាំង ២រូប គឺមានលោក Hassan គ្រូបង្វឹកជំនាញផ្នែកប្រយុទ្ធខ្សែក្រវាត់ ៨ដាន់មកពីប្រទេសអ៉ីរ៉ង់ និងលោក Shoki Toyarma គ្រូបង្វឹកជំនាញផ្នែកកាតា មកពីប្រទេសជប៉ុន។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា «គ្រូបង្វឹកបរទេសទាំងពីរ ពិតជាមានឆន្ទៈខ្ពស់ចង់ជួយឲ្យកីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយក្នុងការប្រកួតលើឆាកអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្ដែគ្រូល្អ ខ្លាំងពូកែយ៉ាងណាក៏ដោយ បើកីឡាករ-កីឡាការិនី គ្មានទេពកោសល្យ គ្មានឆន្ទៈមោះមុត ស្មារតីរឹងមាំ ជាអ្នកប្រយុទ្ធពិតប្រាកដ ក៏មិនអាចឈ្នះគេបានដែរ»

ដូច្នេះសហព័ន្ធសង្ឃឹមលើការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក កីឡាការ-កីឡាការិនី ដែលត្រូវយកចិត្តទុកខ្ពស់ក្នុងការហ្វឹកហាត់ លះបង់ការឈឺចាប់ឲ្យដល់កម្រិត ដើម្បីទទួលបានគុណផលកីឡាការ៉ាតេកម្រិតខ្ពស់ ឆ្ពោះទៅដណ្ដើមជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតកីឡាការ៉ាតេអន្ដរជាតិលើកឧត្តមភាពកីឡាការ៉ាតេកម្ពុជាលើឆាកអន្ដរជាតិផងដែរ។ លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនី្នរ័ត្ន បន្ថែម។

ដូចគ្នានោះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធបានបន្ថែមថា គ្រូបង្វឹកអន្ដរជាតិទាំង២ បានមើលឃើញចំណុចខ្វះខាតមួយចំនួនរបស់កីឡាការ៉ាតេកម្ពុជា ដ្បិតរយៈពេល ២ឆ្នាំកន្លះ ដែលកម្ពុជាត្រៀមស៊ីហ្គេម គឺជាពេលដ៏ខ្លី។ ដូច្នេះសហព័ន្ធ និងជំនាញខាងលើ បាននឹងកំពុងសម្រួចយុទ្ធសាស្ដ្រធ្វើយ៉ាងណាស្វែងរកអ្នកមានទេពសល្យ ដើម្បីបង្ហាត់ពួកគេឲ្យក្លាយជាគ្រាប់ពេជ្រ ដែលអាចដណ្ដើមមេដាយជូនជាតិបាន។

គួរបញ្ជាក់ថា ការប្រកួតការ៉ាតេជើងឯកថ្នាក់ជាតិឆ្នាំនេះ គឺមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុប ២៣៦នាក់ មកពី ២៣ក្លិបចូលរួម។ ជាលទ្ធផលក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស១១, ប្រាក់៧ និងសំរឹទ្ធ២ ស្របពេលក្លិបក្រសួងមហាផ្ទៃ ឈរនៅលេខ២ ឈ្នះមេដាយមាស៨, ប្រាក់១ និងសំរឹទ្ធ៦ និងក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ ដោយឈ្នះមេដាយមាស៤, ប្រាក់១៤ និងសំរឹទ្ធ១១៕

Monday, October 26, 2020

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។ 

ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពាននេះ ។ 

ហើយនៅថ្ងៃនេះផងដែរ តបតាមការស្នើសុំពីអភិបាលរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ ម៉ែត្រ អោយប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នចាប់ពេលនេះតទៅ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សុំអោយក្រុមហ៊ុនទូរស័ព្ទទាំងអស់ទៅភ្ជាប់សេវាទូរស័ព្ទនៅផ្លូវក្រោមដីនោះ ដើម្បីកុំអោយដាច់សេវាពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះ។ 

សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលនាថ្ងៃនេះថា ជា «សមិទ្ធផលថ្មីលើដីសន្តិភាព» ។ សម្តេចតេជោបានបង្ហាញនូវក្តីមោទនភាពចំពោះភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលក្រោយពីងើបពីសង្គ្រាមមក គឺជាទីក្រុងដែលមិនមានមនុស្សរស់នៅច្រើននោះទេ តែពេលនេះ មានមនុស្សរស់នៅរាប់លាននាក់ និងមានអគារខ្ពស់ៗរាប់រយអគារ។ សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន ទីក្រុងភ្នំពេញបានពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដែលមុននេះ ផ្ទៃដី ទីក្រុងភ្នំពេញគឺ មានចំនួន ៣០០គីឡូម៉ែត្រការរ៉េ ឥឡូវនេះផ្ទៃដីទីក្រុងភ្នំពេញបានកើនដល់ ជិត ៧០០ម៉ែត្រគីឡូម៉ែត្រការ៉ែ។ 

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា  ឆ្នាំនេះ ទោះបីជាមិនមានពិធីបុណ្យអុំទូកក៏ដោយ តែយើងនៅតែគោរពប្រពៃណីទំនៀមទម្លាប់ ដូចជាអកអំបុក សំពះព្រះខែ ជាដើម គឺយើងអាចធ្វើនៅតាមវត្តអារាម ឬតាមផ្ទះជាដើម ហើយប្រជាពលរដ្ឋអាចឈប់សម្រាកបានធម្មតា។ 

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកអោយក្រសួងពាក់ព័ន្ធទាំងអស់ក្នុងបញ្ហាគ្រោះទឹកជំនន់ ត្រូវចុះទៅវាយតម្លៃភ្លាមៗ និងត្រូវស្តាអ្វីដែលខូចខាតនោះភ្លាមៗ ដូចជាផ្លូវលំ ផ្លូវជាតិ និងការបង្កបង្កើនផលរបស់ប្រជាកសិករជាដើមដើម្បីអោយប្រជាពលរដ្ឋទទួលបានផលលឿន ក្រោយពីទឹកជំនន់នេះ និងការស្តារប្រទេសជាតិឡើងវិញនូវអ្វីដែលបានខូចខាតដោយទឹកជំនន់។ 

បន្ទាប់ពីអញ្ជើញចែកនូវអំណោយដល់កម្មកសាងសង់ស្ពាននេះរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុចប៊ូតុង ដើម្បីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ ចាប់ពីពេលនេះតទៅ៕