-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Wednesday, June 17, 2020

(ភ្នំពេញ)៖ ថវិកាប្រមាណ ៨០០លានរៀលបានពីការលក់លេខពិសេសផ្ទាល់ខ្លួន «កម្ពុជា ៥» ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមនុស្សធម៌ព្យាបាលដោយមិនយកថ្លៃនោះ។

ថវិកានេះត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន យកប្រគល់ជូនលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងអាចបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណសមាជិក សមាជិកាអន្តរក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួននាពេលកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ និងបានស្នើឱ្យបន្តកិច្ចសហការល្អបន្តទៀត ដើម្បីឱ្យសេវានេះកាន់តែល្អប្រសើរឡើងថែមទៀត និងអាចរកណូលជូនរដ្ឋបានកាន់តែច្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ជាប្រភពចំណូលថ្មីមួយទៀត។ លោកបានឱ្យដឹងថា ចំណូលពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន «កម្ពុជា ៥» ដែលទទួលបានទឹកប្រាក់ចំនួន ៨០០,៤៨០,០០០រៀល ជាប្រវត្តិសាស្ត្រមួយដែលប្រភេទ លេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុងតម្លៃខ្ពស់។

កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើតជម្រើសកាន់តែច្រើនក្នុងការប្រើប្រាស់ផ្លាកលេខដល់ម្ចាស់រថយន្ត និងជាការកៀរគរចំណូលសម្រាប់ជាតិបន្ថែមទៀត។ ផ្លាកលេខនេះមានលក្ខណៈពិសេសខុសពីផ្លាកលេខដទៃ ពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខតាមដែលខ្លួនចង់បាន និងជាផ្លាកលេខមានតែមួយប៉ុណ្ណោះ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។

ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ តម្លៃថ្លៃទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ ពោលបើលេខ ឬតួអក្សរ ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់រថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៥ខែចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ចុងខែឧសភា ឆ្នាំ២០២០ ក្រសួងសារធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ១,៤៣២ផ្លាក បានថវិកាប្រមាណ ១៦ពាន់លានរៀល ស្មើនឹងប្រមាណ ៤លានដុល្លារអាមេរិក៕

ចំនួនអ្នកទស្សនា: Views

Tuesday, June 9, 2020

(ភ្នំពេញ)៖ កូនស្រីអតីតតារាចម្រៀងពីជំនាន់ដើម អ្នកស្រី ហួត សារ៉ាវឌី គឺអ្នកនាង ជុង សារ៉ាច័ន្ទ ហាក់ត្រូវបានគេមើលឃើញថា ការងារសិល្បៈ ជាតារាបង្ហាញម៉ូដ និងសម្ដែង ពុំសូវកាក់កបទទួលបានជោគជ័យ ស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះ របស់ម្ដាងនាងឡើយ ខណៈចាប់តាំងពីម្ដាយ និងឪពុកលាចាកលោកទៅ តារារូបនេះ ពុំសូវខ្វាយខ្វល់នឹងប្រជាប្រិយភាពរបស់ខ្លួននោះទេ។ យ៉ាងណាមិញ កេរ្តិ៍ឈ្មោះរបស់តារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ បែរជាមកល្បីសុះសាយ ក្នុងជំនួញរកស៊ីលើជំនាញកែសម្ផស្ស និងបើកលក់ផលិតផល រហូតដល់បង្កើតម៉ាកផលិតផលខ្លួនឯង បន្ទាប់ពីអាជីពសិល្បៈ លែងសូវអើពើ។ តារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model រូបនេះ បានថ្លែងទទួលស្គាល់ថា ការងារសិល្បៈរបស់នាង នៅរយៈកាលប៉ុន្មានឆ្នាំមកនេះ គឺមិនរីកចំរើនមែន ព្រោះតែនាងមិនសូវខ្វាយខ្វល់ និងយកចិត្តទុកដាក់ រក្សាប្រជាប្រិយភាពរបស់ខ្លួន។ មូលហេតុទាំងអស់នេះ គឺដោយសារតែនាង បានសម្រេចចិត្តដើរចេញពីគន្លងចាស់របស់ម្ដាយខ្លួន និងងាកមកចាប់អាជីពជាអ្នកកែសម្ផស្ស និងសម្រេចចិត្តចេញទៅសិក្សាជំនាញនេះ នៅប្រទេសវៀតណាម អស់រយៈពេលជាច្រើនឆ្នាំ។ អ្នកនាង ជុង សារ៉ាច័ន្ទ បានថ្លែងប្រាប់ Fresh News Plus ថា ជាការពិត ​ក្នុងនាមរូបនាងជាកូនច្បងនៅក្នុងគ្រួសារ ​ត្រូវទទួលរ៉ាប់រងទាំងអស់ ទៅលើកម្រិតជីវភាពគ្រួសារ បន្ទាប់ពីម្ដាយរបស់ខ្លួន​បានលាចាកលោកនេះទៅ។ ការងារក្នុងវិស័យសិល្បៈបង្ហាញម៉ូដ ក៏មិនសូវទទួលបានចំណូលសមរម្យ សម្រាប់ផ្គត់ផ្គង់គ្រួសារ ទើបនាងសម្រេចចិត្តចាប់យកការរកស៊ី ជាមួយនឹងការលក់ផលិតផលកែសម្ផស្ស និងទៅរៀនជំនាញកែសម្ផស្ស នៅប្រទេសវៀតណាម។ ជុង សារ៉ាច័ន្ទ និយាយថា «ចាប់ពីចាប់អាជីពនេះ​ ពីអ្នករៀនម្នាក់​ តែរកចំណូលបានបន្តិចបន្តួច រហូតរៀនចប់សន្សំលុយបើកហាងដោយខ្លួនឯង​។ ខ្ញុំមិនហ៊ានជួលបុគ្គលិក​ទេ​ ឈរចាក់តែម្នាក់ឯង​ រៀបផង​ ចាក់​ផង​ សំអាតផង​ គិតលុយផង​ ទទួលភ្ញៀវផង​ លើកទូរសព្ទ័ផង​។ ទំរាំមកដល់ថ្ងៃនេះ​ ខ្ញុំប្តូរកន្លែងពីមួយទៅមួយ​ដោយសារគេរុកគួន​ ជាមួយគ្នាឯងប៉ុន្មាននាក់ហ្នឹង...!។ ពីម្នាក់ឯងរហូត​មានបុគ្គលិក​ មានសិស្ស​ជាច្រើនចូលមកជារៀងរាល់ថ្ងៃ។ ពីហាងដែលខ្វះនេះខ្វះនោះ​ រហូតអាចរីកចំរើនបានដល់ថ្ងៃនេះ..!»។ «ខ្ញុំពិតជាសប្បាយចិត្ត នឹង​សមិទ្ធផល​នេះណាស់​ ព្រោះវាមិនមែនជារឿង​ចៃដន្យ​ តែវាជាការតាំងចិត្ត​ និង​​មានទទួលខុសត្រូវចំពោះភ្ញៀវជាច្រើនកន្លងមក។ អគុណមនុស្សដែលនៅក្បែរខ្លួនខ្ញុំ ដែលតែងតែនៅក្បែរផ្តល់គំនិត​ កំរៃ​ ពេលវេលា​ ភាពកក់ក្តៅ​ លើកទឹកចិត្ត​រហូតមក..!»។ ជុង សារ៉ាច័ន្ទ បញ្ជាក់បន្ថែម។ រហូតមកដល់ពេលនេះ អតីតតារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ កំពុងក្ដាប់ជំនួញក្នុងដៃ ដោយបានបើកហាង​ខ្លួនឯង ​ដែលទទួលស្គាល់ត្រឹមត្រូវ តាមប្រកាសរបស់ក្រសួងសុខាភិបាល ចំនួន៣កន្លែងមានឈ្មោះថា «N.22 Beauty Klinik»។ ទីតាំងទី១ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១, សាខាទី២ នៅសង្កាត់ស្ទឹងមានជ័យ និងសាខាទី៣ ស្ថិតនៅខេត្តសៀមរាប។ ជុង សារ៉ាច័ន្ទ ចង់ឲ្យមានកូនខ្មែរ មានចំណេះដឹងលើកការកែសម្ផស្សនេះកាន់តែច្រើន ដោយមិនចាំបាច់ពឹងលើគ្រូពេទ្យបរទេសជាជំនួយ ព្រោះនាងជឿជាក់ថា ខ្មែរអាចធ្វើបាន ព្រោះតែហាងកែសម្ផស្សរបស់នាង ពុំមានគ្រូពេទ្យបរទេសឡើយ។ ជុង សារ៉ាច័ន្ទ បានប្រកាសស្វែងរកអតិថិជន និងតំណាងចែកចាយតាមបណ្ដាខេត្តនានា ដើម្បីទទួលបាននូវការទិញ «ប្រេនឆាយ» យកទៅលក់បន្ត ដោយទទួលបានការបង្ហាត់ជំនាញ ត្រឹមត្រូវពីសំណាក់រូបនាងផ្ទាល់ មុននឹងបើកសាខាតាមខេត្តនោះ ផងដែរ៕

Monday, June 8, 2020

ការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។
ដោយឡែក លោក កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារ ទៅកាន់តួនាទីចាស់របស់លោកជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា៕

Thursday, June 4, 2020

បាតុកម្មតវ៉ា និងការបង្ហាញភាពខឹងសម្បារនៅជុំវិញពិភពលោក បានកើតឡើងបន្ទាប់ពីបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសអាមេរិកក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា ដោយសារតែការចោទប្រកាន់ថា បានចាយលុយក្លែងក្លាយ ២០ដុលា្លរ។
នៅក្នុងទីក្រុង ប្រ៊ីសប៊ែន (Brisbane) នៃប្រទេសអូស្រ្តាលី មនុស្សប្រមាណ ១០,០០០នាក់បានចូលរួមនៅក្នុងបាតុកម្មតវ៉ាដោយសន្តិវិធី។ ងាកទៅទីក្រុង មែលប៊ន (Melbourne), អាឌែឡេដ (Adelaid, ស៊ីដនី (Sydney) និងទីក្រុងមួយចំនួនទៀត ក៏មានបាតុកម្មតវ៉ាផងដែរ ដោយក្រុមបាតុករនាំគ្នាស្រែកច្រៀងពាក្យស្លោក «គ្មានយុត្តិធម៌, គ្មានសន្តិភាព, គ្មានប៉ូលិសរើសអើងពូជសាសន៍ (No justice, no peace, no racist police)»។ ប៉ុន្តែបាតុកម្មតវ៉ាទាំងនេះ ត្រូវបានធ្វើឡើងក្រោមការដាក់កំហិត នៃវិធានការរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាសដើម្បីទប់ស្កាត់ការឆ្លង COVID-19។
គួរជម្រាបថា ក្រៅពីអូស្ត្រាលី នៅក្នុងទីក្រុងតូក្យូក៏មានបាតុករជាច្រើននាក់ ចូលរួមក្នុងក្បួនបាតុកម្ម ប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តដោយប៉ូលិស និងទាមទារយុត្តិធម៌ឱ្យ បុរសស្បែកខ្មៅ George Floyd ផងដែរ ខណៈក្រុមសកម្មជននៅក្នុងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងធ្វើបាតុកម្មដោយសន្តិវិធីនៅចុងសប្តាហ៍នេះ នៅទីក្រុងសេអ៊ូល និងតាមប្រព័ន្ធអនឡាញ។ ដោយឡែកកន្លងមកនេះ ប្រទេសធំៗមួយចំនួនទៀត ដូចជាអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដាជាដើម ក៏មានបាតុកម្មដូចគ្នាបានកើតឡើងរួចហើយដែរ៕

Wednesday, June 3, 2020

យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គឱ្យបានងាយស្រួល និងឆាប់រហ័ស។
សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦.៩៩លានដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ៕

កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ បានបញ្ជូនខ្លួនក្រុមចោរប្លន់ជើងចាស់ ៣នាក់ និង២នាក់ទៀតពាក់ព័ន្ធបទចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ សរុប៥នាក់ ទៅកាន់តុលាការដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៉ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។
លោក អេង សោភា ប្រធានការិយាល័យពហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ បានឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងថា ស្នងការសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបក្រុមចោរប្លន់បានចំនួន ៣នាក់ និង២នាក់ទៀតពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សារទុកនូវគ្រឿងញៀនដោយខុសច្បាប់។
លោក អេង សោភា បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពរួមគ្នាបង្ក្រាបចោរប្លន់វ័យចំណាស់ៗ ដែលប្រកបដោយជំនាញប្លន់នេះ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦៖៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩២ ផ្លូវលេខ ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីប្លន់កាបូបប្រាក់របស់ឈ្មោះ ហេង លី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ បង្កដោយជនសង្ស័យ ៣នាក់។
រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់។
នេះជាប្រតិបត្តិការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់កាបូបដាក់ប្រាក់របស់អ្នកលក់មាស) និងជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្លន់ និងជួញដូរគ្រឿងញៀន)។
*ទី២៖ ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរអ្នកអនាម័យ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្លន់ និងជួញដូរគ្រឿងញៀន)។
*ទី៣៖ ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរលក់សាច់ឆ្កែ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ប្លន់)។
សម្ភារចាប់យក រួមមាន៖ ម៉ូតូចំនួន ២គ្រឿង (ហុងដាសេ១២៥ និងអ៊ែរប្លែក), កាំភ្លើងខ្លី ២ដើម (ម៉ាកកា៥៩) បង់ចំនួន២ និងគ្រាប់ចំនួន ៧គ្រាប់, គ្រឿងញៀនចំនួន ៤៧៨.៣២ក្រាម, និងថ្នាំគ្រាប់រូបក្បាលខ្មោច ពណ៌កាប់ស្ទាំងចំនួន ២៥គ្រាប់។ ជនសង្ស័យទាំង ៣នាក់ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តសកម្មភាពខាងលើនេះពិតប្រាកដមែន៕

សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានតាមស្រាវជ្រាវតាមចាប់ជនដៃដល់បានហើយ ក្រោយអារ-ក ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅមុខដីឡូតិ៍ទំនេរ ផ្លូវបុរីអង្គរ ក្រុម១ ភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី៣០ ខែឧសភា កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនដៃដល់នៅចំណុចមុខស្តូបមិត្តភាពកម្ពុជាវៀតណាម ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកថា ជនសង្ស័យបានយកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DK-0889 កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០១៖៤០នាទីរំលងអធ្រាត្រ និងបានដកហូតម៉ូតូរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន។
ជនសង្ស័យឈ្មោះ នី សំណាង អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកផ្នែកទីផ្សារស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៥១៤ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយឡែកជនរងគ្រោះឈ្មោះ សឿន គឹមស៊ែន អាយុ៥៤ឆ្នាំ មុខរបរសន្តិសុខធនាគារឯកទេសអានកូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣ ភូមិកប់កង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក ប៊ុន សត្យា បានរៀបរាប់ថា នៅថ្ងៃកើតហេតុជនសង្ស័យលេងហ្គេម អ៊ីនធឺណេតនៅម្តុំផ្សារកោសដូង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយចាញ់អស់ប្រាក់ ក៏មានគំនិតចេញធ្វើសកម្មភាព ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋ ដើម្បីយកប្រាក់មកលេងហ្គេមបន្ត។
ពេលនោះជនសង្ស័យបានហៅជនរងគ្រោះជាអ្នករត់ម៉ូតូឌុបនៅមុខកន្លែងលេងហ្គេមអ៊ីនធឺណេតឲ្យឌុបខ្លួនទៅកាំកូស៊ីធី សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ពេលជនរងគ្រោះឌុបជនសង្ស័យមកដល់មុខសាលាសង្កាត់បឹងកក់២ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូ ហើយជនសង្ស័យបានដើរចូលទៅក្នុងម៉ាត ដែលនៅមុខសាលាសង្កាត់ទិញកាំបិតមួយដើមយកមកលាក់ក្នុងអាវ រួចហើយក៏ឲ្យជនរងគ្រោះឌុបបន្តទៅទៀត។
លុះពេលជនរងគ្រោះឌុបជនសង្ស័យមកដល់ចំណុចកើតហេតុខាងលើ ឃើញស្ងាត់មិនមានមនុស្ស ជនសង្ស័យក៏បានយកកាំបិតដែលលាក់ទុកក្នុងអាវមកអារកជនរងគ្រោះបណ្តាលឲ្យចេញឈាម រងរបួសធ្ងន់ ជនរងគ្រោះក៏ដួលម៉ូតូ ជនសង្ស័យឃើញដូច្នោះក៏បោះកាំបិតចោល ហើយលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់តែម្តង៕

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចូណាថាន់ រ៉ាត ហូហ្វមែន (Jonathan Rath Hoffman) បានឲ្យដឹងយ៉ាងដូច្នេះថា «កងកម្លាំងយោធាត្រូវបានចល័តឲ្យទៅឈរជើង នៅតាមមូលដ្ឋានទ័ព ដែលស្ថិតក្នុងតំបន់រដ្ឋធានីរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅកណ្តាលវ៉ាស៊ីនតោនឌីស៊ីផ្ទាល់តែម្តងនោះទេ»។ លោក Hoffman បាននិយាយថា កងទ័ពប្រមាណ ១,៦០០នាក់នោះត្រូវបានដាក់ ឲ្យស្ថិតក្នុងសភាពប្រុងជើងការខ្ពស់ជាងធម្មតា ក៏ប៉ុន្តែមិនត្រូវបានឲ្យចូលរួមក្នុងការគាំទ្រ ដល់ប្រតិបត្តិការរបស់អាជ្ញាធរប៉ូលិសឡើយ។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានដាក់ពង្រាយកងកម្លាំងយោធា ដើម្បីបង្រ្កាបបាតុកម្មហិង្សា ដែលកំពុងតែបន្តកើតឡើងនៅតាមទីក្រុង ក៏ដូចជារដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ចាប់តាំងតែពីការស្លាប់របស់លោក ចច ហ្វ្លយដ៍ (George Floyd) ជាពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់ ដែលបានស្លាប់ក្រោមស្នាដៃប៉ូលិសស្បែកសអាមេរិក នៅទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) កាលពីដើមសប្តាហ៍មុន៕