-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, June 4, 2020

ចំនួនអ្នកទស្សនា: Views

បាតុកម្មតវ៉ា និងការបង្ហាញភាពខឹងសម្បារនៅជុំវិញពិភពលោក បានកើតឡើងបន្ទាប់ពីបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសអាមេរិកក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា ដោយសារតែការចោទប្រកាន់ថា បានចាយលុយក្លែងក្លាយ ២០ដុលា្លរ។
នៅក្នុងទីក្រុង ប្រ៊ីសប៊ែន (Brisbane) នៃប្រទេសអូស្រ្តាលី មនុស្សប្រមាណ ១០,០០០នាក់បានចូលរួមនៅក្នុងបាតុកម្មតវ៉ាដោយសន្តិវិធី។ ងាកទៅទីក្រុង មែលប៊ន (Melbourne), អាឌែឡេដ (Adelaid, ស៊ីដនី (Sydney) និងទីក្រុងមួយចំនួនទៀត ក៏មានបាតុកម្មតវ៉ាផងដែរ ដោយក្រុមបាតុករនាំគ្នាស្រែកច្រៀងពាក្យស្លោក «គ្មានយុត្តិធម៌, គ្មានសន្តិភាព, គ្មានប៉ូលិសរើសអើងពូជសាសន៍ (No justice, no peace, no racist police)»។ ប៉ុន្តែបាតុកម្មតវ៉ាទាំងនេះ ត្រូវបានធ្វើឡើងក្រោមការដាក់កំហិត នៃវិធានការរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាសដើម្បីទប់ស្កាត់ការឆ្លង COVID-19។
គួរជម្រាបថា ក្រៅពីអូស្ត្រាលី នៅក្នុងទីក្រុងតូក្យូក៏មានបាតុករជាច្រើននាក់ ចូលរួមក្នុងក្បួនបាតុកម្ម ប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តដោយប៉ូលិស និងទាមទារយុត្តិធម៌ឱ្យ បុរសស្បែកខ្មៅ George Floyd ផងដែរ ខណៈក្រុមសកម្មជននៅក្នុងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងធ្វើបាតុកម្មដោយសន្តិវិធីនៅចុងសប្តាហ៍នេះ នៅទីក្រុងសេអ៊ូល និងតាមប្រព័ន្ធអនឡាញ។ ដោយឡែកកន្លងមកនេះ ប្រទេសធំៗមួយចំនួនទៀត ដូចជាអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដាជាដើម ក៏មានបាតុកម្មដូចគ្នាបានកើតឡើងរួចហើយដែរ៕

0 Comments:

Post a Comment