Wednesday, April 30, 2025
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Simon Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

ចំនួនអ្នកទស្សនា:
Views

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកសិក្ខាសាលាតម្រង់ទិសអនាគតសន្តិសុខសាយប័រ នៅប្រទេសកម្ពុជា ឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Nexusguard និង ក្រុមហ៊ុន Palo Alto នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពី «ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥» ក្រោមអធិបតីភាពលោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី ប្រធានប្រតិបត្តិផ្នែកបច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍នៃក្រុមហ៊ុន Cellcard ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណ ១៥០នាក់ នៅសាលប្រជុំ Banquet, អគារ Morgan Tower ។

Tuesday, April 29, 2025
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ
(ភ្នំពេញ)៖ មនុញ្ញផលសុខសន្តិភាពដែលរកបានដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយសេនាធិការរបស់សម្តេច បាននាំមកនូវសមិទ្ធផលជាទីគាប់ចិត្តសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាហូរហែហើយបម្រើជាប្រយោជន៍យ៉ាងសំខាន់ សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជា។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្តុះបណ្តាលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមដែលជាមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល
(ភ្នំពេញ)៖ បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការ កហសវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់សិក្ខាកាមជាសិស្សមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងលោក លោកស្រី ប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសរុបចំនួនប្រមាណ ៤៥០ អង្គ/រូប។
សិក្ខាសាលាបណ្តុះបណ្តលនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែករំលែក និងបញ្ជ្រាបការយល់ដឹងបន្ថែម លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិបទកម្ពុជា ជាពិសេសលទ្ធផលនៃការវិភាគពីទំនាក់ទំនងរវាងថវិកាសាលា និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ ជូនដល់សិក្ខាកាមមន្ត្រី និងកម្មសិក្សាការីទាំងអស់ មុននឹងទៅបំពេញតួនាទីរបស់ខ្លួន ជាមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយបញ្ចប់វគ្គសិក្សានាពេលខាងមុខ។
កម្មវិធីបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញចែករំលែកលើប្រធានបទសំខាន់ចំនួន ៣ រួមមាន (ទី១) ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តកិច្ចការហិរញ្ញវត្ថុ នៅតាមសាលារៀន, (ទី២) ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់សាលារៀន និងការិយាល័យអប់រំក្រុង-ស្រុក និង (ទី៣) ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក្នុងសាលារៀន។ ទន្ទឹមនេះ, ក៏មានការចែករំលែកពីលទ្ធផលនៃការសិក្សា និងវិភាគពីទំនាក់ទំនងរវាងថវិកាសាលារៀន និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ។
ជារួម តាមរយៈការបង្ហាញអំពីលទ្ធផលនៃការវាយតម្លៃខាងលើ អង្គសិក្ខាសាលាបានយល់ដឹងបន្ថែមអំពីឧបករណ៍វាយតម្លៃគន្លឹះៗ ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វិធីសាស្រ្តវាយតម្លៃបែបវិទ្យាសាស្រ្ត លើប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ នៅក្នុងកម្រិតសាលារៀន និងស្ថានភាពជារួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្នាក់ក្រោមជាតិ ពិសេសនៅកម្រិតសាលារៀន ក្នុងន័យពង្រឹងប្រសិទ្ធភាពបន្ថែមទៀត នៃការប្រើប្រាស់ថវិកាដំណើរការសាលារៀន។
ទន្ទឹមនេះ បណ្ឌិតអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ព្រមទាំងបណ្តុះឆន្ទៈ និងស្មារតីធ្វើការងារជាក្រុម ដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
បណ្ឌិតអនុរដ្ឋលេខាធិការ បានថ្លែងអំណរព្រះគុណ និងអរគុណដល់សិក្ខាកាមជាសិស្សមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលបានចួលរួមស្តាប់នូវបទបង្ហាញ យ៉ាងយកចិត្តទុកដាក់ ព្រមទាំងលើកឡើងនូវសំណួរ ព្រមទាំងពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដែលបានផ្តល់នូវចំណេះដឹង និងធាតុចូលបន្ថែមជូនដល់អង្គសិក្ខាសាលាទាំងមូល៕

Monday, April 28, 2025
នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម១គ្រឿងបានចូលចតធ្នៅវើទស្សនៈកិច្ចមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ០១គ្រឿង លេខ២៦១ ដឹកនាំដោយវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយ សេនាធិការបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម (ផែលេខ២)។
ក្នុងដំណើរចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម ដោយមានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប នារសៀលថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
នាវារបស់វៀតណាមនេះ គឺជានាវាបរទេសទី២ ហើយត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា។ លក្ខណៈបច្ចេកទេសនាវា HQ ២៦១-មានបណ្ដោយ ៤៩.៥៦ម៉ែត្រ ទទឹង ៩.២ម៉ែត្រ ជម្រៅទឹក ២.៣ម៉ែត្រ ទម្ងន់ ផ្ទុក ៣៧៥តោន និងមាននាវិកសរុបចំនួន ៣៧នាកដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីត្រី ង៉ូ ក្វាងគឿង៕

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដាក់ឱ្យដំណើរការ គម្រោងលើកកម្ពស់ជីវភាពប្រជាជន ខេត្តកំពង់ធំ នៅសហគមន៍ កសិកម្ម ជ្រលងពន្លឺមានជ័យ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។

Saturday, April 26, 2025
មេបញ្ជាការរងកាំភ្លើងធំ និងក្រុមការងារ ចែកកុំព្យួទ័រ ៧គ្រឿង ព្រមទាំងសម្ភារៈសិក្សា ដល់សាលាបឋមសិក្សាវត្តអង្គជុំ
(តាកែវ)៖ ជាតម្រូវចាំបាច់បំផុត និងត្រូវប្រើប្រាស់ប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ ដើម្បីស្រាវជ្រាវប្រមូលផ្តុំនៅបទពិសោធសម្រាប់ការងារសាលាបង្រៀនដល់សិស្សនៃសាលាបឋមសិក្សាវត្តអង្គជុំ ស្ថិតក្នុងភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី មាស ប៊ុង មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ និងលោកវរសេនីយ៍ឯក ឈិន គឹមឈៀង បាននាំកុំព្យួទ័រលើតុចំនួន ៧គ្រឿង ចែកដល់សាលាបឋមសិក្សាវត្តអង្គជុំ និងសាលាឃុំខ្វាវ ព្រមទាំងចែកសម្ភារៈសិក្សាដល់សិស្សចំនួន៨០០នាក់ នៃបឋមសិក្សាវត្តអង្គជុំ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។

រដ្ឋបាលខេត្តកំពង់ធំ ទទួលការឧបត្ថម្ភថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាល អភិបាលខេត្តកំពង់ធំ បានអញ្ជើញទទួលថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីលោកសាស្រ្តាចារ្យ ស៊ុំ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែមនិងក្រពេញកម្ពុជា នាសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ។
លោកសាស្រ្តាចារ្យ ស៊ុំ សត្ថា បានលើកឡើងថា ដោយមើលឃើញអំពីការគិតគូរនិងក្តីអាណិតស្រលាញ់ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំទាំងមូល និងការួមចំណែកជារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចលោក នួន ផារ័ត្ន និងមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរដែនដីទាំងអស់បានយកចិត្តទុកដាក់បម្រើជូនប្រជាពលរដ្ឋ ថ្ងៃនេះលោកមានក្តីសោមនស្សរីករាយបាននាំយកថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម ដែលមានជីវភាពខ្វះខាតដែលមានដូចជា Glimepiride ៣mg ចំនួន ១.០០០ ប្រអប់ និងGlimepiride ២/៥០០ ចំនួន ១.៥០០ ប្រអប់។
លោក នួន ផារ័ត្ន បានថ្លែងថាក្នុងនាមគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ុំ សត្ថា ដែលបានឧបត្ថមជូនរដ្ឋបាលខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម។ តាមរយៈ កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយជំងឺទឹកនោមផ្អែម។
ជាមួយគ្នានេះលោក នួន ផារ័ត្ន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមគិតគូពីបញ្ហាសុខភាពរបស់ខ្លួន ត្រូវត្រួតពិនិត្យសុខភាព ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយព័ត៌មានដោយហាត់ប្រាណជាប់ជាប្រចាំ និងបន្ថយការហូបប្រៃ ផ្អែម និងមានជាតិខ្លាញ់ច្រើន ពិសេសគ្រឿងស្រវឹងជាដើម ដើម្បីបង្ការកើតជំងឺទឹកនោមផ្អែម និងសម្ពាធឈាម៕

Friday, April 25, 2025
ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន តំណាងអង្គការជាតិ និងអន្ដរជាតិចំនួន ៣៩អង្គការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី៖

Thursday, April 24, 2025
កម្ពុជា-អាម៉េរិក ជំរុញកិច្ចសហការលើការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការបោកប្រាស់តាមអ៊ីនធើណែត
កម្ពុជា-អាម៉េរិក បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញកិច្ចសហការលើវិស័យអាទិភាព ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងការបោកប្រាស់ តាមអ៊ីនធើណែត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត។

រដ្ឋមន្ដ្រី ឈាង រ៉ា ចុះពិនិត្យ និងជំរុញដល់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ត្រូវបង្កើនសមត្ថភាពស្រាវជ្រាវ ដើម្បីបន្តថែរក្សាប្រពៃណីវេជ្ជសាស្ត្របូរាណខ្មែរឱ្យបានគង់វង្សតទៅ
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ដើម្បីផ្តល់ជាជំរុញលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។

Wednesday, April 23, 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីថៃ
(ភ្នំពេញ)៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ខែមេសានេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចនេះ មេដឹកនាំទាំងពីរ ក៏មានកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគីផងដែរ។
សូមបញ្ជាក់ថា លោកស្រី ផែថងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ៕

Subscribe to:
Posts (Atom)