-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Wednesday, July 31, 2024

 ជួបជាមួយ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព

ក្នុងជំនួបនេះក៏បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២៖

១) អនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៣១ កក្កដា ២០២៤
ចំនួនអ្នកទស្សនា: Views

 អភិបាលរងខេត្តស្វាយរៀង ជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឱ្យបានត្រឹមត្រូវ 

ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានជំរុញលោក លោកស្រីមេឃុំ ចៅសង្កាត់ រដ្ឋបាលក្រុងស្រុក មន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមខ្លឹមសារលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។

ការជំរុញបែបនេះរបស់ឯកឧត្តមអភិបាលរងខេត្ត បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹង ការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់នៅសាលប្រជុំសាលាខេត្តស្វាយរៀង នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៤។

ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត បានផ្តាំផ្ញើ និងណែនាំដល់លោក លោកស្រីមេឃុំ ចៅសង្កាត់ លោកអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគ ព្រមទាំងមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិ សង្កាត់ នៅក្នុងខេត្តស្វាយរៀង ដោយត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ស្របតាមស្មារតីលិខិតលេខ ២៣០៧ សណន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ដែលបានដាក់ចេញនូវគោលការណ៍ណែនាំ ចំនួន ៨ចំណុច ដើម្បីចាត់ចែងអនុវត្ត។

ឯកឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ចាប់តាំងពីពេលនេះតទៅ រដ្ឋបាលខេត្តនឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណាស្ថិតក្នុងដែន សមត្ថកិច្ចរដ្ឋបាលខេត្តស្វាយរៀង ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ដូចមានចែងក្នុងខ្លឹមសារលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ  ស្របតាមមាត្រា ៨៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់) មាត្រា ៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល (ចំពោះមន្ត្រីរាជការស៊ីវិល) និងចំណុច ៣.២.៧ និង ៣.១១ នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (ចំពោះអ្នកទទួលការ) និងបញ្ឈប់កិច្ចសន្យា (ចំពោះបុគ្គលិកជាប់កិច្ចសន្យា)៕

Tuesday, July 30, 2024

 សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈចំនួន៣។

របៀបវារៈកិច្ចប្រជុំនេះមានដូចខាងក្រោម៖

១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។

២៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។

 សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដូចគ្នានឹងគោលនយោបាយរបស់សាធារណរដ្ឋកូរ៉េ នៅពេលផ្តើមអភិវឌ្ឍជាតិ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសម្តែងការអបអរសាទរចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើនជាលំដាប់ នាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ។

Monday, July 29, 2024

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ ដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយបានបង្កឱ្យរងផលប៉ះជន់លិចដំណាំស្រូវ និងដំណាំផ្សេងៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងភូមិដ្ឋានរបស់ប្រជាកសិករជាច្រើនគ្រួសារ។

អមដំណើរចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនាឱកាសនោះ រួមមាន៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរដែនដី ស្រុក ឃុំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ បានបង្កការខូចខាតទាំងស្រុងដល់ផ្ទៃដីដំណាំស្រូវដែលដល់ពេលប្រមូលផលចំនួន១,២៩៧ហិកតា ហើយផ្ទៃដីដំណាំស្រូវចំនួន១,៤២៦ហិកតា បានរងផលប៉ះពាល់ និងចំនួន១,៥៦៨ ហិកតាផ្សេងទៀត កំពុងប្រឈម។ ក្នុងស្មារតីផ្សាភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបន្ទាប់ពីបានចុះពិនិត្យមើលឃើញស្ថានភាពជាក់ស្តែង ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ព្រមទាំងការលំបាកនានាដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ឯកឧត្តម វង្សី វិស្សុត បានផ្តល់នូវការណែនាំមួយចំនួនដល់ក្រុមការងារ និងអាជ្ញាធរខេត្ត ហើយនឹងខិតខំរិះរកវិធានការ និងដំណោះស្រាយសមស្របចំពោះមុខ ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចំាការ ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផងដែរ ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចំាការ នឹងពិនិត្យលទ្ធភាពដោះស្រាយសំណូមពរទាំងនេះ តាមដែលអាចធ្វើទៅបាន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចំាការ វង្សី វិស្សុត និងថ្នាក់ដឹកនាំអមដំណើរ ក៏បានពិនិត្យម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រកំពង់គោផងដែរ។ ប្រព័ន្ធធារាសាស្រ្តនេះ មានតួនាទីកាត់បន្ថយជំនន់ទឹកភ្លៀងមកលើក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ ប្រព័ន្ធធារាសាស្ត្រកំពង់គោ មានសមត្ថភាពស្តុកទឹកទុកទឹកប្រមាណ៥០០លានម៉ែត្រត្រីគុណ អាចស្រោចស្រពលើស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកសណ្តាន់, ប្រាសាទបាលង្គ័ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលអាចឲ្យប្រជាពលរដ្ឋក្នុងតំបន់នោះធ្វើស្រូវបាន៣ដង/ឆ្នាំ ដែលនឹងបង្កើនទិន្នផលពី ៣តោន/ហិកត ទៅ ៦តោន/ហិកត និងដំណាំកសិកម្មគ្រប់ប្រភេទបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបញ្ជាក់ថា នៅពេលប្រព័ន្ធធារាសាស្ត្រកំពង់គោ ក៏ដូចជាគម្រោងសាងសង់ទ្វារស្នាក់ទឹកនៅកន្លែងទំនប់សំខាន់ៗមួយចំនួនទៀតរួចរាល់ នឹងជួយមិនឱ្យមានការរជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា ដូចពេលនេះទៀត និងជួយឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវប្រាំង ជាពិសេសកសិកម្ម ការបង្កើនទិន្នផលស្រូវ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្វែងរកទីផ្សា និងការអភិវឌ្ឍតាមវិស័យអាទិភាពជាច្រើនទៀត ជាមួយនឹងក្តីរំពឹងថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនឹងមានជីវភាពរស់នៅកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ដោយសារស្ថានភាពទឹកជំនន់ស្ទឹងសែនបានឡើងដល់កម្រិត ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ឯកឧត្តម វង្សី វិស្សុត បានផ្តល់ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពក្នុងអំឡុងពេលមានគ្រោះមហន្តរាយមកដល់៕

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕