Saturday, March 30, 2024
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ថ្នាក់ដឹកនាំក្រសួង ដោយមានការចូលពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈមួយចំនួន រួមមាន៖ (១)ប្រកាសតែងតាំង សមាសភាពថ្នាក់ដឹកនាំក្រសួង (២)បទបង្ហាញអំពីសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក (៣)ការផ្តល់អនុសាសន៍ណែនាំរបស់លោករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងតួនាទីភារកិច្ច និងរំហូរការងាររបស់ គណៈកម្មសម្របសម្រួល និងតម្រង់ទិសសម្រាប់គ្រប់គ្រង និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន ដែលហៅកាត់ថា គណៈកម្មការសម្របសម្រួលគម្រោង និងបញ្ហាផ្សេងៗ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបង្កើតគណៈកម្មការសម្របសម្រួលគម្រោង គឺធ្វើឡើងដើម្បីទទួលខុសត្រូវរួមក្នុងការអនុវត្តតួនាទី និងភារកិច្ចឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ពាក់ព័ន្ធជាធរមាន ដោយក្នុងនោះក៏មានការបង្កើតលេខាធិការដ្ឋាន ដើម្បីជាសេនាធិការក្នុងការប្រមូលផ្តុំព័ត៌មានគម្រោង សម្រាប់ធ្វើការរៀបចំគោលនយោបាយ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រួមទាំងសម្របសម្រួលបូកសរុបរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគម្រោង និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដាក់ជូនគណៈកម្មការសម្របសម្រួលគម្រោងពិនិត្យ និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលាកំណត់។
ជាមួួយគ្នានេះលោករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាពនូវតួនាទីភារកិច្ចរបស់ គណៈកម្មការសម្របសម្រួលគម្រោង ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យបាននូវតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការបំពេញការងារ ពិសេសគឺធានាបាននូវលំហូរការងារមួយ កាន់តែមានភាពល្អប្រសើរឡើង៕
ចំនួនអ្នកទស្សនា:
Views

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យស្រាវជ្រាវវែកមុខមេក្លោង មេខ្យល់ ដែលបំផុសឲ្យពលរដ្ឋកាប់ទន្ទ្រានយកដីរដ្ឋនៅខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវស្រាវជ្រាវវែកមុខរកមេក្លោង មេខ្យល់ ដែលបំផុសញុះញង់ឲ្យប្រជាពលរដ្ឋទៅកាន់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ នៅខេត្តមណ្ឌលគិរី។

Friday, March 29, 2024
អង្គសន្និបាតក្រសួងការបរទេស វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣ លើសមរភូមិការទូត ដោយផ្តោតជាចម្បង លើការងារធំៗចំនួន៥
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ប្រធានស្ថាន តំណាងកម្ពុជានៅបរទេស និងតំណាងស្ថាប័នជាតិនានាជាភ្ញៀវកិត្តិយស។
អង្គសន្និបាត បានធ្វើការកត់សម្គាល់ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣ លើសមរភូមិការទូត ដោយផ្តោតជាចម្បង លើការងារធំៗចំនួន ៥៖
ការងារទី១ គឺការការពារផលប្រយោជន៍ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ដោយក្រសួង បានចូលរួមសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ទទួលបានជោគជ័យក្នុងការនាំកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលនេះជាការចូលរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។
ចំពោះការជួយសង្គ្រោះពលរដ្ឋខ្មែរនៅបរទេស ដោយមានការសហការជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ក្រសួងបានផ្តល់ការគាំទ្រ ជួយសង្គ្រោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ ពលរដ្ឋខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន ៧.៩៥៣នាក់ ពីប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។
ការងារទី២ គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនវាងវៃ តបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ មានជាអាទិ៍ កម្ពុជាបានសម្រេចដាក់បេក្ខភាពជាអ្នកសង្កេតការណ៍ក្នុងអង្គការសហប្រតិបត្តិការឥស្លាម និងអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងបានសម្រេចដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ផងដែរ។
ការងារទី៣ គឺការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក មានជាអាទិ៍ កម្ពុជាបានវិវត្តពីប្រទេសដែលលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ទៅជាតួអង្គសំខាន់ក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៩.២៨១នាក់ ទៅបំពេញបេសកកម្មនៅប្រទេសចំនួន១០ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ នៅលើ ពិភពលោក និងទី៣ ក្នុងតំបន់អាស៊ាន ក្នុងការចូលរួមបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមនេះ។
ការងារទី៤ គឺការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីលើកស្ទួយ សេដ្ឋកិច្ច និងកិត្យានុភាពជាតិ។ ជាក់ស្តែងសៀវភៅកេរដំណែលម្ហូបខ្មែរ - The Taste of Angkor ដែលបានបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឈ្នះពានរង្វាន់ Best Television Awards in the World ដែលជាពានរង្វាន់ទី៤ បន្ទាប់ពីការឈ្នះពានរង្វាន់ Best Asian Cookbook និង Best Heads of State/Food កាលពីឆ្នាំ២០២១ និង២០២២។
និងការងារទី៥ គឺការបន្តការដ្ឋានកំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង ដោយក្រសួងបានពង្រឹង កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការគ្រប់គ្រង ធនធានមនុស្ស ការសម្រួលការិយាធិបតេយ្យ និងនិតិវិធីរដ្ឋបាល ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពដែលការណ៍នេះដើរតួនាទីដ៏ចាំបាច់ក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិ និងកិត្យានុភាពជាតិ។
ក្នុងពិធីនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការឆ្លើយតប បានទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្ត្រីរាជការរបស់ក្រសួង ដែលមានមនសិការស្នេហាជាតិយ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្តទុកដាក់តម្កល់ផលប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់។

(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជនយុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចជា៖
ទី១៖ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
ទី២៖ ហាមដាច់ខាតការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ទី៣៖ ហាមឃាត់ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមយានយន្ត ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត បង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិ។ល។
ទី៤៖ ហាមឃាត់ការនាំចូល ចែកចាយ ទិញលក់ និងអុជផាវ ព្រមទាំងគ្រឿងផ្ទុះគ្រប់ប្រភេទដែលអាចបង្កឱ្យ មានការភ្ញាក់ផ្អើល បង្កអសន្តិសុខ និងប៉ះពាល់សណ្ដាប់ធ្នាប់ ព្រមទាំងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ។
ទី៥៖ ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។
ទី៦៖ លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបាន ច្រើនកុះករ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

(ចិន, ហៃណាន)៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ ហឺ វ័យទុង បានជជែកពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន។
សម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន បានបង្ហាញការពេញចិត្តចំពោះការរីកចំរើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យរវាងកម្ពុជា និងចិន៕

Thursday, March 28, 2024
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកពិធីបោះជំរំយុវជនខេត្ត ក្រោមប្រធានបទ «យុវជនសតវត្សរ៍ទី២១ ជួយសង្គមជាតិ»
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញប្រារព្ធពិធីបើក ការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ «យុវជនសតវត្សរ៍ទី២១ ជួយសង្គមជាតិ»។ ពិធីនេះ ធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យកោះសូទិន ក្នុងស្រុកកោះសូទិន ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីលោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ក្នុងឱកាសសំណេះសំណាល ជាមួយយុវជន លោក អ៊ុន ចាន់ដា បានថ្លែងថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំការបោះជំរំយុវជន ខេត្តកំពង់ចាម ដោយលើកយកប្រធានបទ «យុវជនសតវត្សរ៍ទី២១ ជួយសង្គមជាតិ» ដែលជាប្រធានបទមួយ ដ៏ល្អប្រពៃថ្លៃថ្លា សម្រាប់ក្មួយៗប្រើប្រាស់ពេលវេលា ដ៏មានតម្លៃនេះ ដើម្បីពង្រឹង និងអភិវឌ្ឍនសមត្ថភាព យល់ពីសារៈប្រយោជន៍នៃការចូលរួមរបស់យុវជន ក្នុងសហគមន៍ ការគ្រប់គ្រងដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា និងរៀបចំផែនការសកម្មភាពក្លឹបសិក្សា របស់ខ្លួនឲ្យបានកាន់តែរឹងមាំ រីកចម្រើនថែមទៀត។
លោកអភិបាលខេត្តថ្លែងបន្តថា ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារ បោះជំរំនេះ ធ្វើឲ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឲ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជំរំយុវជន ជាការងារបង្កលក្ខណៈ ឲ្យយុវជនស្គាល់ភូមិសាស្រ្ត តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែល គណៈកម្មការរៀបចំកម្មវិធី ជំរំបានគ្រោងទុក។
ការបោះជំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួល ខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន អនុប្រធានសាខា ឲ្យដឹកនាំអនុវត្ត។ ទាំងអស់នេះហើយដែល គេហៅថា ការរៀនដោយការអនុវត្ត ហើយនៅពេលដែល ក្មួយៗឆ្លងកាត់ការរៀនដោយការអនុវត្តនេះ ក្មួយៗនឹងមានស្មារតីម្ចាស់ការលើការងារ គ្រប់គ្រង ក្មួយៗ នឹងទទួលបានបទពិសោធន៍ ទៅតាមកម្មវិធីដែលគណៈកម្មការ បានកំណត់ និងណែនាំ។
ទន្ទឹមនឹងនោះ ក្មួយៗយុវជនបានហាត់ បានរៀនតាមការអនុវត្ត ដោយផ្ទាល់ ដើម្បីអភិវឌ្ឍបំណិនជីវិតរបស់ក្មួយៗ ក្នុងរយៈពេលនៃដំណើរការបោះជំរំនេះ។ ដូចនេះការបោះជំរំ គឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជន ឲ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍនបុគ្គលិកលក្ខណៈ របស់យុវជនឲ្យមានភាពពេញលេញលើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ និងបំណិន ដើម្បីឲ្យយុវជនក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ៕

Subscribe to:
Posts (Atom)