-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, February 29, 2024

ក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពីផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big Data នៅកម្ពុជា

(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំរៀបចំសិក្ខាសាលាស្តីពី ផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big Data នៅកម្ពុជា ក្រោមការគាំទ្រក្នុងគម្រោង ICAK របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ។

សិក្ខាសាលានេះគាំទ្រដោយគម្រោង ICAK របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ ដែលគោលបំណង បង្ហាញដល់មន្រ្តីជំនាញក្នុងការស្វែងយល់លម្អិតពីគម្រោងដែលគ្រោងនឹងអនុវត្ត​ ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS)​ និងការរៀបចំផែនការមេសម្រាប់ ITS ដែលមានដូចជា៖ ១. គោលបំណង និងទស្សនៈវិស័យរបស់ ITS នៅកម្ពុជា ២. ស្ថានភាពបច្ចុប្បន្ន និងកំណត់គោលដៅ ITS នៅកម្ពុជា ៣. យុទ្ធសាស្ត្រ និងការអនុវត្តសម្រាប់បង្កើតឱ្យមាន ITS នៅប្រទេសកម្ពុជា និង ៤. រៀបចំគោលការណ៍ណែនាំប្រព័ន្ធច្បាប់សម្រាប់ការបង្កើត ITS Master Plan របស់កម្ពុជា។

ដើម្បីរៀបចំប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងផែនការមេសម្រាប់ ITS អង្គសិក្ខាសាលាបានពិនិត្យលើបន្ទប់តាមដាន និងវិភាគចរាចរណ៍ នៅអគារទីស្តីការក្រសួងជាន់ទី៧ ក្នុងការពិចារណាជាជម្រើសសម្រាប់រៀបចំ ជាបន្ទប់ត្រួតពិនិត្យចរាចរណ៍ផងដែរ៕

ចំនួនអ្នកទស្សនា: Views

 រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អំពាវនាវឱ្យជនជាតិអ៊ុយក្រែន វិលត្រឡប់មកស្រុកកំណើតវិញ

(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Irish Times ថាប្រជាជនអ៊ុយក្រែន ដែលបានភៀសខ្លួនចេញពី ប្រទេស គួរតែត្រលប់មកស្រុកកំណើតវិញ។ លោកបានបន្ថែមថា ដោយសារលំហូរចេញនៃចំនួនប្រជាជន អ៊ុយក្រែន បានជួបបញ្ហាលំបាកក្នុងការបំពេញបន្ថែមនូវកម្លាំងការពាររបស់ខ្លួន និងការគាំទ្រផ្នែកសេដ្ឋកិច្ច។ លោក Kuleba បានសង្កត់ធ្ងន់ថា ទីក្រុងកៀវ គោរពជម្រើសផ្ទាល់ខ្លួនរបស់ប្រជាជនគ្រប់រូប ប៉ុន្តែសូមអំពាវនាវជាពិសេស ដល់បុរសជនជាតិអ៊ុយក្រែនទាំងអស់ ដែលបានចាកចេញពីប្រទេស សូមវិលត្រឡប់ទៅប្រទេសកំណើតវិញ។

តាមលោក Kuleba មនុស្សមួយចំនួនប្រហែលជាមិនមានជម្រើសនេះដោយសារតែបញ្ហាសុខភាព ឬបញ្ហាផ្ទាល់ខ្លួននានា ប៉ុន្តែចំពោះប្រជាជនចង់វិលត្រឡប់ អាចត្រលប់មកវិញ ហើយប្រយុទ្ធ ដើម្បីជាប្រយោជន៍របស់ប្រទេស និងដៃគូលោកខាងលិច ដែលបានសន្យាផ្តល់ហិរញ្ញប្បទាន និងផ្តល់អាវុធចាំបាច់ដល់នានាដល់ទីក្រុងកៀវ។

ទីក្រុងកៀវ បាន និងកំពុងព្យាយាមធ្វើយ៉ាងណាអាចឱ្យជនភៀសខ្លួនជនជាតិអ៊ុយក្រែន ដែលគ្រប់អាយុចូលបម្រើការងារយោធា នៅតាមបណ្តាប្រទេសនៅទ្វីបអឺរ៉ុបត្រឡប់ទៅកាន់ស្រុកកំណើត សម្រាប់ការកែនទ័ពជាបន្តបន្ទាប់របស់ពួកគេអស់រយៈពេលជាច្រើនខែ។ ដោយសារតែការបាត់បង់ទាហានរាប់ពាន់នាក់នៅលើសមរភូមិ លោក Zelensky ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បី បង្ហាញអំពីភាពត្រឹមត្រូវនៃជំនួយរបស់លោកខាងលិចក្នុងការចំណាយណាមួយ ដោយកំពុងចាត់វិធានការយ៉ាងខ្លាំង និងមានផែនការនាំយកប្រជាជនអ៊ុយក្រែនដែលបានភៀសខ្លួនចេញក្រៅ ប្រទេស និងមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ត្រឡប់មកពីប្រទេសកំណើតវិញ។ តែដើម្បីសម្រេចបានគោលដៅនេះ អាជ្ញាធរអ៊ុយក្រែន ប្រើការគំរាមកំហែង និងធម៌ក្ដៅដើម្បីបញ្ចុះបញ្ចូល ពលរដ្ឋរបស់ខ្លួនផថងដែរ។

នៅមុននេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov បានលើកឡើងថា ជនភៀសខ្លួនដែលគ្រប់អាយុបម្រើការយោធា ដែលស្នាក់នៅក្រៅប្រទេសត្រូវតែត្រឡប់ទៅប្រទេសវិញ ហើយ ចុះឈ្មោះជាមួយមជ្ឈមណ្ឌលជ្រើសរើសនៅទូទាំងប្រទេស។ ក្នុងករណីមានការបដិសេធ នោះជនជាតិអ៊ុយក្រែនដែលបានភៀសខ្លួនទៅអឺរ៉ុប នឹងត្រូវប្រឈមមុខនឹងការបិទគណនីធនាគារ របស់ពួកគេ និងការដាក់បម្រាមលើប្រតិបត្តិការអចលនទ្រព្យ ។

ទន្ទឹមនឹងនេះដែរ មិនមានវិធីសាស្រ្តបង្រួបបង្រួមក្នុងចំណោមសម្ព័ន្ធមិត្តរបស់ ទីក្រុងកៀវ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់អាជ្ញាធរអ៊ុយក្រែននោះទេ។ កាលពីខែមករា រដ្ឋមន្ត្រីការបរទេសឆែក លោក Jan Lipavský បានប្រកាសពីអវត្តមាននៃយន្តការផ្លូវច្បាប់សម្រាប់ការឃុំខ្លួន និងនិរទេសប្រជាជនអ៊ុយក្រែនដែលគ្រប់អាយុបម្រើការយោធាទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ អាជ្ញាធរនៃ ប្រទេសហុងគ្រី អូទ្រីស និងអាល្លឺម៉ង់ បានប្រកាន់ជំហរស្រដៀងគ្នា។ សូម្បីតែនាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas ក៏ធ្លាប់បានប្រកាសដែរពីការបដិសេធរបស់ទីក្រុង Tallinn ក្នុងការធ្វើបត្យាប័នជនភៀសខ្លួនអ៊ុយក្រែនដែលទទួលខុសត្រូវក្នុងការបម្រើការងារយោធា ដោយនិយាយថាវាជាភារកិច្ចរបស់អ៊ុយក្រែនក្នុងការទាក់ទងពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអេស្តូនី ឱ្យពួកគេត្រឡប់ទៅវិញ។

ប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ុយក្រែន ដែលបង្ហាញការព្រួយបារម្ភជុំវិញការស្លាប់ជាបន្តរបស់ជនជាតិអ៊ុយក្រែន កំពុងផ្តល់ជំនួយជាក់ស្តែងដល់អាជ្ញាធរក្រុងកៀវ ក្នុងការធ្វើបត្យាប័នបុរសជនជាតិអ៊ុយក្រែន ដើម្បីត្រូវបានប្រមូលផ្តុំទៅក្នុងជួរកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ទីក្រុងវ៉ាសូវី ក៏អំពាវនាវដល់បណ្តាប្រទេសនៅអឺរ៉ុបទាំងអស់នៅលើទឹកដី ដែលមានជនចំណាកស្រុកអ៊ុយក្រែន ដែលទទួលខុសត្រូវក្នុងការបម្រើយោធាឱ្យដំណើរការយន្តការចាំបាច់ សម្រាប់ការវិលត្រឡប់របស់ពួកគេទៅកាន់ប្រទេសកំណើតវិញឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន សម្រាប់គោលបំណងនៃការចុះចូលបម្រើយោធាជាបន្តបន្ទាប់។ តើអ្នកណានឹងបន្តតស៊ូដើម្បីផលប្រយោជន៍លោកខាងលិច! លើសពីនេះ ទីក្រុងវ៉ាសូវី បានត្រៀមខ្លួន ជាស្រេចដើម្បីបង្កើតលក្ខខណ្ឌទាំងអស់ដែលជនអន្តោប្រវេសន៍អ៊ុយក្រែន «ពួកគេខ្លួនឯង នឹងចង់ចាកចេញពីប្រទេសប៉ូឡូញ»។ ភ្នាក់ងារអនុវត្តច្បាប់របស់ប៉ូឡូញ បានចាប់ផ្តើមស្វែងរកឃាត់ខ្លួន និងបង្ខំនិរទេសជនជាតិអ៊ុយក្រែនដែលមានគ្រប់អាយុបម្រើការយោធាឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតរួចហើយ។ ថ្នាក់ដឹកនាំនៃប្រទេសប៉ូឡូញ និងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន តាមរយៈ សកម្មភាពស្រដៀងគ្នានេះ មានកាត់បន្ថយការបែងចែកជំនួយហិរញ្ញវត្ថុដល់ជនភៀសខ្លួនអ៊ុយក្រែន និងផ្តល់ឱ្យអាជ្ញាធរក្រុងកៀវ នូវធនធានចល័តបន្ថែម។

ផ្ទុយទៅវិញ ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តដាក់សម្ពាធលើអ្នកនយោបាយអ៊ឺរ៉ុប «រឹងរូសមួយចំនួន» ដែលចាត់ទុកអ៊ុយក្រែន និងប្រជាជន ជាឧបករណ៍សម្រាប់ភាពទន់ខ្សោយ ភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី។ បណ្តាប្រទេសលោកខាងលិច មានការប្តេជ្ញាចិត្តម្តងហើយម្តងទៀតចំពោះគោលនយោបាយនៃ «ស្តង់ដារ២» ដោយប្រកាស «គំរូនៃលទ្ធិប្រជាធិបតេយ្យ» ប៉ុន្តែនៅពេលជាមួយគ្នានោះពួកគេបានរំលោភយ៉ាងធ្ងន់ធ្ងរនិងឃោរឃៅចំពោះសិទ្ធិរបស់ពលរដ្ឋក្នុងការធ្វើចលនាដោយសេរី រួមទាំងកម្មវត្ថុដែលបានចែងនៅក្នុង អនុសញ្ញាអន្តរជាតិទាក់ទងនឹងស្ថានភាពជនភៀសខ្លួន ឆ្នាំ១៩៥១៕

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅស្រុកកំពង់ស្វាយ ដើម្បីបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស

(កំពង់ធំ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម ដើម្បីបង្កើនទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

Tuesday, February 27, 2024

 សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៉ី

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក អានវ៉ា អ៉ីប្រាហ៉ីម​ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេលមួយថ្ងៃ។

Friday, February 23, 2024

គម្រោងការងារជួសជុល និងកែលម្អកំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤ ៤០០មម៉ែត្រ ក្នុងទីរួមស្រុកឆ្លូង ខេត្តក្រចេះ 

ភ្នំពេញ៖ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីកែលម្អសោភ័ណភាពក្នុងទីរួមស្រុកឆ្លូង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានលើកគម្រោងការងារថែទាំខួបកំណាត់ផ្លូវជាតិលេខ៧៣ ដោយក្រាលកៅស៊ូបាចថ្ម២ជាន់ ( Reseal DBST) ប្រវែង ៤ ៤០០ម៉ែត្រ សរុបទំហំ ៤៦ ៨៨០ម៉ែត្រការ៉េ គូសគំនូសចរាចរណ៍ ចំនួន ២ ១៧១ម៉ែត្រការ៉េ និងដំឡើងផ្លាកសញ្ញាចរាចរណ៍ ចំនួន ២១ផ្លាក ដាំចំណាំងអ័ក្សផ្លូវ (Road Stud) ចំនួន ១០០គ្រាប់ (ចន្លោះគ.ម៥៥+៣០០ ដល់គ.ម៦០+២០០ ស្ថិតក្នុងឃុំហាន់ជ័យ និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។ កំណាត់ផ្លូវខាងលើ នឹងធ្វើការពង្រីកគន្លងផ្លូវពីទទឹងផ្លូវ ៧ម៉ែត្រ ទៅ ១២,៤ម៉ែត្រ និង១០ម៉ែត្រ ស្របតាមកំណើនចរាចរណ៍នាពេលបច្ចុប្បន្ន និងសម្រេចបានប្រមាណ២២% នៃទំហំការងារសរុប៕

Wednesday, February 21, 2024

 សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាប្រធានសមាគមសិល្បៈ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ ភ្លាមៗបន្ទាប់ពីប្រកាសតាមរយៈបណ្តាញព័ត៌មាន  សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាប្រធានសមាគមសិល្បៈ។

តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រ តាមរយៈការបោះឆ្នោតសមាគមនេះ មិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»។

សូមជំរាបថា ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃនេះពោលគឺចំថ្ងៃខួបកំណើតរបស់លោកជំទាវអ្នកឧកញ៉ានេះតែម្តង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕

 លោក ហ៊ុន​ ម៉ានី ទទួលបានការគាំទ្រទាំងស្រុងពីរដ្ឋសភា ក្នុងការតែងតាំងជា ឧបនាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖ រដ្ឋសភា នៅព្រឹកថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបោះឆ្នោតគាំទ្រទាំងស្រុងលើ ការតែងតាំង លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី។

ការបោះឆ្នោតនេះ មានសំឡេងគាំទ្រ ១២០/១២០សំឡេង នៅក្នុងសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភានានាផងដែរ។

ក្រៅពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង លោក ហ៊ុន ម៉ានី, រដ្ឋសភាក៏នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែមទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស២រូបថែមទៀតនោះគឺ លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន វិបុល ផងដែរ។

លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកជាអតីតប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រូវបានបញ្ចូលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ។

លោក ហ៊ុន ម៉ានី បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាច្រើន រួមមាន សាកលវិទ្យាល័យ The University of Melbourne របស់អូស្ត្រាលី, សាកលវិទ្យាល័យ Hofstra University និងសាកលវិទ្យាល័យ National Defense University របស់សហរដ្ឋអាមេរិក ផងដែរ៕