-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Monday, December 26, 2022

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការជួបជុំក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ កើតពីម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧ មករា

 រាជធានីភ្នំពេញ: ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនែះ បានអញ្ជើញជួបសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរប្រកបដោយភាពសប្បាយរីករាយនាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧ មករា និងតាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងសម្បូរបែប។

ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការ ស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកំសាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់ និងនឹករឭកចំពោះមាតុភូមិ។

ឯកឧត្តម បានបន្តថា ក្តីនឹករឭក និងការស្វះស្វែងជួបជុំគ្នានេះ ក៏ដូចជាការជួយដល់និស្សិតខ្មែរយើង ដែលទទួលបានឱកាសទៅសិក្សានៅបរទេស បានបង្ហាញយ៉ាងច្បាស់អំពីកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងសម្រាប់ខ្មែរយើងទាំងអស់គ្នាជាច្រើនជំនាន់តរៀងទៅ។

ពីរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជូនពរដល់និស្សិតជ័យលាភី ដែលទទួលបានឱកាសក្នុងការបន្តការសិក្សានៅប្រទេសអូស្រា្តលី និងនូវែលសេទ្បង់ ឱ្យសម្រេចបាននូវជោគជ័យក្នុងការរៀនសូត្រ និងបានត្រលប់មកមាតុប្រទេសវិញដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលកំពុងត្រូវការធនធានមនុស្ស។

ឯកឧត្តម បានណែនាំដល់និស្សិតជ័យលាភីខាងលើ ឲ្យបន្តខិតខំសិក្សារៀនសូត្រ និងយកចិត្តទុកដាក់លើស្រាវជ្រាវ ដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ពិតប្រាកដ ដែលនេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីសម្រេចបានជោគជ័យក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចនាពេលអនាគត។ ទន្ទឹមនឹងនេះ ក៏ត្រូវព្យាយាមស្វែងយល់ និងក្រេបយកនូវចំណេះដឹងអំពីវប្បធម៌, ប្រពៃណី, សង្គម និងអភិក្រមរបៀបរបបការងារ ព្រមជាមួយនឹងការបងើ្តតនូវបណ្តាញទំនាក់ទំនងប្រទាក់ក្រទ្បារវាងគ្រប់ជាតិសាសន៍ និងគ្រប់វិស័យនៅក្នុងប្រទេសដែលប្អូនៗ និងក្មួយៗ កំពុងរស់នៅ និងសិក្សារៀនសូត្រ ហើយជាពិសេសត្រូវប្រព្រឹត្តខ្លួនឱ្យបានល្អស័ក្តិសមជាឯកអគ្គរាជទូត ដែលតំណាងឱ្យប្រទេសម្ពុជានៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ជូនថា ក្នុងពិធីខាងលើ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការ កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានយកអស់កម្លាំងកាយចិត្ត, ប្រាជ្ញាស្មារតី, ធនធាន, និងពេលវេលា ខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់តាំងពីឆ្នាំ២០១៥ ហើយទោះបីក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ក្រុមការងារបានរក្សានូវការផ្សារភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ជាពិសេសការជួយដោះស្រាយការលំបាកផ្សេងៗរបស់និស្សិតខ្មែរដែលទៅរៀនសូត្រនៅទីនោះ៕ សម្រួលផ្សាយ៖ dara

ចំនួនអ្នកទស្សនា: Views

Tuesday, December 20, 2022

 បាត់ដំបង: ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពបើកកម្មវិធីសិក្ខាសាលាស្ដីពីការយល់ដឹង «ការលើកតម្លៃមរតកស្ថាបត្យ កម្ម និងការរៀបចំកុ្រង នៅខេត្តបាត់ដំបង» ដោយសិក្ខាសាលានេះសហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកល វិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការឧបត្ថម្ភដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់អុកស៊ីតានីសាធារណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ ក្រោមការគាំទ្រដោយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង និងតំបន់អុកស៊ីតានី នៃសាធារណរដ្ឋបារាំង បានគ្រោងរៀបចំសិក្ខាសាលានេះតាំងពីឆ្នាំ២០១៩មកម្ល៉េះ តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការផ្អាកអស់រយៈពេល២ឆ្នាំ។

ឯកឧត្តមបានបន្តថា ការអភិរក្សសំណង់បេតិកភណ្ឌ ក្រុងបាត់ដំបង គឺជាការលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្នុងតំបន់ និងភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា ខណៈដែលក្រុងបាត់ដំបង មានសំណង់អគារបេតិកភណ្ឌក្នុងក្រុងជាច្រើន ជាពិសេសសំណង់ផ្ទះល្វែង ដែលមានរចនាបថសម័យអាណានិគមបារាំង ដែលភ្ញៀវទេសចរអន្តរជាតិត្រូវការទស្សនា និងសិក្សាឈ្វេងយល់លើសំណង់ទាំងនោះ ។

ទាក់ទងនឹងសិក្ខាសាលានាពេលនេះត្រូវបានឯកឧត្តម សុខ លូ បានចាត់ទុកថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ខេត្តបាត់ដំបង ជាការបង្ហាញឱ្យឃើញពីលទ្ធផល នៃការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងនិស្សិត ផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ដើម្បីលើកតម្លៃ និងផ្សព្វផ្សាយបេតិកភណ្ឌស្ថាបត្យកម្ម និងក្រុង នៅក្នុងខេត្តបាត់ដំបង ។ អង្គសិក្ខាសាលានេះក៏ជាការសិក្សាឈ្វេងយល់បន្ថែម ពីប្រភេទសំណង់បុរាណ នៅក្នុងខេត្តបាត់ដំបងដ៏ល្បីល្បាញរបស់យើង។ យើងដឹងហើយថា ខេត្តបាត់ដំបង មិនត្រឹមតែជាខេត្តជង្រុ កស្រូវ និងសម្បូរដោយសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សម្បូរបែប នេះ ខេត្តបាត់ដំបងនូវមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដ៏មានតម្លៃមហាសាលជាច្រើនថែមទៀត មានដូចជា៖ សំណង់ប្រាសាទបុរាណ សំណង់ផ្ទះខ្មែរបុរាណ ផ្ទះល្វែង ប្រមាណជាង៨០០ខ្នង ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង សំណង់អគាររដ្ឋបាលនានា ផ្សារណាត់ ស្ពានបុរាណ វត្តអារាម និងសំណង់ព្រះវិហារបុរាណ ជាច្រើនកន្លែងផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)សម្រួលដោយ៖ដារ៉ា

Monday, December 19, 2022

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»។ ពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវប្រព្រឹត្តទៅនៅវិមានសន្តិភាព។
 ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

 វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីត និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពួ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។ វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន

 បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។ វិទ្យាស្ថាន ក៏បានកត់សម្គាល់ពីភាពដឹកនាំរបស់សម្តេចេជោ ក្នុងការយកឈ្នះលើវិបត្តិជំងឺកូវីដ១៩ រក្សាបានអាយុជីវិតប្រជាពលរដ្ឋ និងនាំប្រទេសងើបចេញពីវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងឆាប់រហ័ស។ បន្ថែមពីលើភាពជោគជ័យដ៏ត្រចះត្រចង់មួយទៀត ដែលវិទ្យាស្ថានបានកត់សម្គាល់ដែរនោះ គឺភាពជាប្រធានអាស៊ាន របស់សម្តេចតេជោនៅក្នុងឆ្នាំ២០២២ ធ្វើឱ្យអាស៊ានក្លាយទៅជាវេទិកាប្រកបដោយសក្តានុពល ក្នុងការជជែកដើម្បីដោះ

ស្រាយវិបត្តិនានារបស់ពិភពលោក បើទោះបីបញ្ហាមានច្រើន និងក្តៅៗមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ានយ៉ាងណាក្តី។ ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន, វិទ្យាស្ថាន KSI ក៏ធ្លាប់បានផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដល់អតីតមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសក្នុងតំបន់អាស៊ីមួយចំនួនផងដែរ។ មេដឹកនាំដែលវិទ្យាស្ថានធ្លាប់បានផ្តល់ពានរង្វាន់នេះ រួមមាន៖ លោក Susilo Bambang Yudhoyono អតីតប្រធានាធិបតីឥណ្ឌូនេស៊ី, លោកបណ្ឌិត Thongloun Sisoulith អតីតប្រធានាធិបតីឡាវ, លោក Tan Sri Muhyiddin Yassin អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក Kevin Rudd អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី, លោក Leung Chun-Ying អតីតប្រធានប្រតិបត្តិហុងកុង, លោកShaukat Aziz អតីតប្រធានាធិបតីប៉ាគីស្ថាន និងលោក Anand Panyarachun អតីតនាយករដ្ឋមន្ត្រីថៃ។ សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំយូរជាងគេនៅកម្ពុជា បាននាំមកនូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជន។

 ស្នាដៃ និងសមិទ្ធផលនៃការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសជាតិបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនងើបចេញពីឋានៈប្រទេសក្រីក្រ បានធ្វើឱ្យមានការទទួលស្គាល់ទាំងនៅក្នុងប្រទេស និងជាអន្តរជាតិ។ សមិទ្ធផលទាំងអស់នោះ នាំឱ្យសម្តេចតេជោ បាននូវគោរម្យងារ ពានរង្វាន់ និងមេដាយជាបន្តបន្ទាប់ដូចខាងក្រោម៖ ដោយមើលឃើញពីការប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងប្រកបដោយឆន្ទៈ ចំពោះបុព្វហេតុបង្រួបបង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហនុ ប្រទានគោរម្យងារជា «សម្តេច» នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤។

 សម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយពីស្ថាប័នឧត្តមសិក្សាកម្ពុជា និងសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយ ទីក្រុងហាណូយ នៅឆ្នាំ ១៩៩១។ ឆ្នាំទី១៩៩៥ សម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង សម្រាប់ការសិក្សាមុខជំនាញ និងនៅឆ្នាំ១៩៩៦ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ ពីមហាវិទ្យាល័យវ៉ែសឡេយ៉ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអាមេរិក។ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក (World Peace Academy) ផ្តល់នូវពានរង្វាន់សន្តិភាពពិភពលោក។

 ជាជនទី១ នៅអាស៊ីខាងត្បូង ដែលបានទទួលនូវមហាកិត្តិយសនេះ សម្តេចតេជោ ត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក ផ្តល់ជូននូវគោរម្យងារបី គឺ ១) សម្បតិ្តវប្បធម៌មនុស្សជាតិ (Human Cultural Asset), ២) អគ្គរដ្ឋទូតគោចរដើម្បីសន្តិភាព (Roving Ambassador for Peace) និង ៣) សមាជិកសមាជសន្តិភាពពិភពលោក (World Peace Congressman)។ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុងសេអ៊ូល គណៈកម្មាធិការផ្តល់ពានរង្វាន់នៃសាលាថ្នាក់ក្រោយឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសម្រេចជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ជាការទទួលស្គាល់នូវការរួមចំណែក ធ្វើឱ្យបានប្រសើរឡើងវិញនូវសន្តិភាព និងស្ថេរភាពនៅកម្ពុជា ការធ្វើឱ្យបានប្រសើរឡើងវិញ ក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការប្រឹងប្រែងរបស់សម្តេច ដើម្បីឱ្យមានសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីខាងកើត។ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០១ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់សញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិ

 ពីសាកលវិទ្យាល័យរ៉ាមកំហែង នៃព្រះរាជាណាចក្រថៃ។ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជីនម៉យ នៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានបំពាក់ជូនសម្តេចតេជោ ហ៊ុន សែន នូវមេដាយ «ការលើកកម្ពស់ពិភពលោកដោយបេះដូងមានភាពតែមួយ» ដើម្បីជាការទទួលស្គាល់នូវសមិទ្ធិផលលើគ្រប់វិស័យ ដែលសម្តេចតេជោ ហ៊ុន សែន សម្រេចបានជាគុណប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។ ស្រ៊ី ជីនម៉យ បានរៀបរាប់ពីសម្តេច ហ៊ុន សែន ថា ជាឧបករណ៍ដ៏ឧត្តុង្គឧត្តមបំផុត ដែលត្រូវបានព្រះពុទ្ធអង្គជ្រើសបញ្ជូនមកឱ្យជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ពីសេចក្តីស្លាប់ ផ្តល់ឱ្យពួកគេនូវការសិក្សា ចំណីអាហារ និងជំរកឱ្យកសាងសម្រាប់ពួកគេនូវសាលារៀន មន្ទីរពេទ្យ និងប្រឡាយទឹក ហើយនាំកម្ពុជាចូលទៅជាសមាជិកប្រជាជាតិអាស៊ីភាគអាគ្នេយ៍។ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៉ី ផ្តល់ជូននូវឋានៈជា សមាជិកពេញសិទ្ធិរបស់បណ្ឌិតសភា និងបានបំពាក់ជូននូវមេដាយជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្តេច ក្នុងការធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០២ គណៈកម្មាធិការសហព័ន្ធវិស្វកម្មអាស៊ាន បានសម្រេច

ផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន នូវគោរម្យងារថ្នាក់ខ្ពស់បំផុត និងជាលើកដំបូងរបស់ខ្លួន គឺ «វិស្វករកិត្តិយសដ៏ឧត្តុង្គឧត្តម» ដើម្បីជាការទទួលស្គាល់នូវមនសិការជាតិ និងសមត្ថភាពដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យនៃសង្គមជាតិ និងការបើកលទ្ធភាពឱ្យបញ្ញវន្តវិស្វកម្មជាតិ បានចូលរួមក្នុងចលនាកសាង និងអភិវឌ្ឍន៍ជាតិ។ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ អភិបាល និងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University) នៃសហភាពអឺរ៉ុប បានផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ជូនសម្តេច ហ៊ុន សែន និងដើម្បីជាការទទួលស្គាល់ការរួមចំណែក និងសមិទ្ធិផលជាច្រើន។ សាកលវិទ្យាល័យអន្តរជាតិ អាយរីស ក៏បានផ្តល់ជាកិត្តិយសជូនសម្តេច នូវមេដាយ Excellence 2004។ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០០៤ ដោយទទួលស្គាល់នូវការរួមចំណែក និងសមិទ្ធិផលសំរេចបានក្នុងការការពារ ការកសាង និងការអភិវឌ្ឍន៍កម្ពុជា រួមដោយភាពជាអ្នកដឹកនាំ ដែលបង្ហាញថាមានចំណេះដឹងផ្នែកវិទ្យាសាស្ត្

រនយោបាយជឿនលឿន ការកែទម្រង់លើគ្រប់វិស័យ ពិសេសវិស័យអប់រំក្នុងកម្រិតឧត្តមសិក្សា និងការថែរក្សាការផ្សះផ្សារជាតិ ស្ថិរភាព និងសមាហរណកម្មតំបន់ សាកលវិទ្យាល័យកម្ពុជា បានសម្រេចប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ។ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០០៤ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្គាល់ជាសមាជិកសមាគមមេធាវីកម្ពុជា។ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៥ ជាថ្មីម្តងទៀត ជាមួយការកោតសរសើរចំពោះការប្រឹងប្រែង មិនចេះនឿយហត់ដើម្បីវឌ្ឍនភាពរបស់កម្ពុជា និងប្រជាជាតិអាស៊ានទាំងមូល Sri Chinmoy Centers International ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវពានរង្វាន់ខ្ពស់បំផុតរបស់ខ្លួន គឺពានរង្វាន់ U Thant។ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៦ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ សាកល

វិទ្យាល័យ Soon Chun Hyang នាទីក្រុងសេអ៊ូល បានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ ដើម្បីគូសបញ្ជាក់ពីការដឹកនាំកសាងប្រទេសឡើងវិញ និងការបូជាអស់ពីកម្លាំងកាយចិត្ត ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់កម្ពុជា និងតំបន់អាស៊ីភាគអាគ្នេយ៍ ពិសេសចំពោះការយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងជាមិត្តភាព ជាមួយសាធារណរដ្ឋកូរ៉េ។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ដោយយល់ និងគោរពចំពោះការរួមចំណែកសំខាន់ៗ ជាច្រើននៅក្នុងវិស័យអប់រំ និងការប្តេជ្ញាប្រកបដោយទំនុកចិត្ត ធ្វើឱ្យមានសុខុមាលភាពជាក់ស្តែងជូនប្រជាជនកម្ពុជា និងការធ្វើឱ្យទំនាក់ទំនងកម្ពុជា និងថៃ មានសភាពប្រសើរឡើង ក្រុមប្រឹក្សានៃសាកលវិទ្យាល័យរាជផាត់បានសម្តេចចៅប្រាយ៉ា បានសម្រេចជាឯកច្ឆន្ទ ប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកអប់រំសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន» ជាការទទួលស្គាល់នូវតួនាទីរបស់សម្តេច ក្នុងការអភិវឌ្ឍន៍ប្រទេស តាមរយៈការអប់រំ និងរួមចំណែក

ពង្រឹងទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ យោងទៅលើការរួមចំណែកដ៏មានតម្លៃ ចំពោះការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ដែលធ្វើឱ្យមានការអភិវឌ្ឍន៍យ៉ាងលឿន និងលើច្រើនវិស័យ ក្រសួងអប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមដោយសាកលវិទ្យាល័យជាតិក្រុងហាណូយ ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំ។ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ (ACCD) ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ជាស្ថាប័នជំនាញអន្តរជាតិដំបូងគេនៃអ្នកការទូតមានវិញ្ញាបនបត្រ ស​ម្រេចទទួលសម្តេចតេជោ ហ៊ុន សែន ឱ្យមានឋានន្តរៈសក្តិ អភ័យឯកសិទ្ធិកិត្តិយស និងឋានៈ ជា «Chartered Diplomat» ដែលមានសិទ្ធជារៀងរហូត បន្ថែមនៅពីក្រោយឈ្មោះ ជាអក្សរ «C Dipl» ជាការឆ្លើយតបទៅនឹងជោគជ័យ និងការសម្រេចបានតាមការតម្រូវរបស់ ACCD

 ប្រកបដោយសុច្ចរិតភាព ការប្តេជ្ញា និងសមិទ្ធិផលលេចធ្លោ នៅក្នុងវិស័យការទូត និងការកសាងសន្តិភាព។ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៧ ជាថ្មីម្តងទៀត សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ ផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន នូវងារកិត្តិយស ជាអ្នកគាំទ្រវិជ្ជាជីវៈការទូតពាណិជ្ជកម្ម។ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទាន គោរម្យងារ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ដោយទ្រង់យល់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំ ប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ កសាង បាននូវសន្តិភាពជាតិ ស្ថិរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារ លទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំង រក្សា និងការពារ បាននូវឯករាជជាតិ និងបូរណភាពទឹកដី តាមទស្សន

វិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ អោយមានការរីកចំរើន ព្រមទាំងមានស្វាម៉ីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាព រាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៨ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការសភាអន្តរជាតិ ដើម្បីសុវត្ថិភាព និងសន្តិភាព (International Parliamentary for Safety and Peace – IPSP) ប្រគល់គោរម្យងារជា ១) ព្រឹទ្ធសមាជិកមួយជិវិត និង២) ឯកអគ្គរដ្ឋទូតដ៏ឆ្នើម នៃក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈប្រធានអង្គការ IPSP និងគោរម្យងារ «សាស្ត្រាចារ្យកិត្តិយសក្នុងវិស័យទំនាក់ទំនងការតូត និងអន្តរជាតិ» ប្រគល់ជូនដោយសាកលវិទ្យាល័យ Empresarial នៃប្រទេស Costa Rica ជាការគោរពចំពោះទេពកោសល្យ និងសមត្ថភាពសម្តេចតេជោ ហ៊ុន សែន ដែល បានឈរយ៉ាងអង់ អាចក្នុង

សតវត្សទី២០ សង្គ្រោះជីវិតមនុស្សរាប់លាននាក់ ប្រមូលកម្លាំងសប្បុរសធម៌ និងផ្ទាល់ខ្លួន រំដោះប្រជាជនពីទុក្ខវេទនា និងកំពុងថែរក្សាភាពចម្រុងចម្រើន សេរីភាព និង សុភមង្គល ដោយផ្តល់ជូនប្រជាជនកម្ពុជាជាថ្មី នូវអនាគត វប្បធម៌ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈទិវាជ័យជម្នះ ០៧ មករា។ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានាធិបតី Choummaly Sayasone បំពាក់គ្រឿងឥស្សរយសមាសជាតិឡាវ ជូនសម្តេចតេជោ ហ៊ុន សែន ជាការទទួលស្គាល់ការប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង បង្កើតអោយមានលក្ខខណ្ឌល្អ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវប្បធម៌ រវាងឡាវ និងកម្ពុជា។ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៩ នៅរាជធានីភ្នំពេញ ដោយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃថ្លាចំពោះការធ្វើអោយប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា

 គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ Woosuk សម្រេចប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ច។ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៩ នាក្រុងសេអ៊ូល គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យកូរ៉េ សម្រេចប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដែលបានបម្រើមនុស្សជាតិយ៉ាងធំធេងជារដ្ឋបុរស និងជាអ្នកនយោបាយនូវសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកវិទ្យាសាស្ត្រនយោបាយ» យោងទៅលើតួនាទីដ៏សំខាន់ក្នុងចលនារំដោះកម្ពុជា ការសម្រុះសម្រួលជាតិ និងសន្តិភាព ការរួមវិភាគទានដ៏ធំធេង ឱ្យមានការអភិវឌ្ឍន៍នយោបាយ ការទូត និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ការពូនជ្រុំ ទំនាក់ទំនងមិត្តភាព និងកិច្ចសហ

ប្រតិបត្តិការ សេដ្ឋកិច្ចរវាង កម្ពុជា និងកូរ៉េ។ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តម្លើងឋានន្តរសក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» ជូនសម្តេចតេជោ ហ៊ុន សែន ដោយទ្រង់ឈ្វេងយល់ សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំ ប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិ ការអន្តរជាតិល្អ ព្រមទាំងរក្សា និងការពារ បាននូវឯករាជ្យជាតិ និងបូរណភាពទឹកដីតាមទស្សនវិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ ឱ្យមានការរីកចម្រើន ព្រមទាំងមានស្វាមីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១០ ដោយទទួលស្គាល់

សមិទ្ធិផលជាក់ស្តែងទាំងឡាយក្នុងការអនុវត្តន៍នយោបាយរំដោះជាតិ ការពារជាតិ បង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពិតប្រាកដជូនជាតិ និងគុណសម្បត្តិប្រសើរថ្លៃថ្លាក្នុងការផ្តល់ឱ្យប្រទេស និងប្រជាជនកម្ពុជា នូវគុណប្រយោជន៍ធំធេងក្នុងវិស័យសិក្សាស្រាវជ្រាវ បែបវិទ្យាសាស្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសប្រទានដល់សម្តេចតេជោ ហ៊ុន សែន ជា «សមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា» មានគោរម្យងារជា «បណ្ឌិតសភាចារ្យ»។ តមក ថ្ងៃ០១ ខែមេសា ឆ្នាំ២០១១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសប្រទានការតែងតាំង សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិតសភាកម្ពុជា។ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ដោយទទួលស្គាល់ និងវាយតម្លៃជា អ្នកដឹកនាំប្រកបដោយគតិបណ្ឌិត អ្នកបង្រួបបង្រួមសន្តិភាព និងអ្នកដឹកនាំកសាង

ប្រទេសតែមួយគត់នៅលើលោក មានស្មារតីលះបង់ និងសម្រេចបានជោគជ័យដ៏មហិមា ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ លីមកុកវីង អហ្វ គ្រីអេធីវ តិចណូឡូជី នៃម៉ាឡេស៊ី បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំឆ្នើម» ជូន សម្តេចតេជោ ហ៊ុន សែន។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ អមដំណើរទស្សនកិច្ចជាផ្លូវ ការនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យក្វាងស៊ីសម្រាប់ប្រជាជាតិ ប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ជាការទទួលស្គាល់ចំពោះ សមត្ថភាពលេចធ្លោរក្នុងការដឹកនាំ ការធ្វើឱ្យឯកភាពប្រទេស និងពូនជ្រុំទំនាក់ទំនងរឹងមាំ រវាងចិន និងកម្ពុជា។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយទទួលស្គាល់ជាសកលស្នាដៃនៃបុព្វហេតុកសាងសន្តិភាព ការស្តា និងការអភិវឌ្ឍប្រទេសកម្ពុជាពីក្រោមសូន្យរហូតមានការរីកចម្រើនដូចសព្វថ្ងៃ ជាពិសេសការបើកសិទ្ធិសេរីភាពដល់អ្នកសារព័ត៌មានទាំងអនឡាញ ទាំងបណ្តាញទូរទស្សន៍នោះ សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន បានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវពានរង្វាន់ «សន្តិភាព និងអភិវឌ្ឍន៍»។

 ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បណ្ឌិតសភាទេសចរណ៍អឺរ៉ុប នៃក្រុមប្រឹក្សាអឺរ៉ុបស្តីពីទេសចរណ៍ និងពាំណិជ្ជកម្ម បានប្រគល់ងារជា «សមាជិកបណ្ឌិតសភាកិត្តិយស» ជូនសម្តេចតេជោតេជោ ហ៊ុន សែន ជាការកោតសរសើរចំពោះគុណពិសេសក្នុងការការពារតម្លៃនៃសហគមន៍ទេសចរណ៍, ការពារបរិស្ថាន, ការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ និងការគាំទ្រការរីកចម្រើនរបស់សហគមន៍ តាមរយៈវិស័យទេសចរណ៍, លើកទឹកចិត្តចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិស្ថានប្រកបដោយការបើកចំហរ, ភាពត្រឹមត្រូវ, ពណ៌បៃតង, មានសុវត្ថិភាព និងផ្អែកលើវប្បធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសម្រាប់ការប្តេជ្ញាក្នុងការសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអឺរ៉ុបស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម និងការគាំទ្រឆ្ពោះទៅរកទេសចរណ៍ពិភពលោកប្រកបទៅដោយនិរន្តរភាព, ក្របសីលធម៌ និងបើកចំហរ។ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ វិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី (Asian Strategy and Leadership Institute-ASLI) បានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវ «ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត-The ASEAN

 Lifetime Achievement Award» ជាការវាយតម្លៃចំពោះការបំពេញតួនាទីជាប្រមុខរដ្ឋាភិបាលយូរជាងគេក្នុងបណ្តាប្រទេសអាស៊ាន, ធ្វើពលីកម្មសព្វបែបយ៉ាងនាំមកនូវសុខសន្តិភាព, ការឯកភាពទឹកដី, ការបង្រួបបង្រួមជាតិ និងការលុបបំបាត់ទាំងស្រុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងការអភិវឌ្ឍកម្ពុជាទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គម។ ពានរង្វាន់នេះ ក៏បានបង្ហាញពីការទទួលស្គាល់ចំពោះការរួួមចំណែក និងវិភាគទានរបស់សម្តេចតេជោ ចំពោះការរីកចម្រើន និងការកសាងសហគមន៍អាស៊ាន។ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចផ្តល់ពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្រជាតិ [IOC President's Trophy]» ជូនសម្តេចតេជោ ហ៊ុន សែន ជាការទទួលស្គាល់ការរួមចំណែកលេចធ្លោ និងការខំប្រឹងប្រែងអភិវឌ្ឍវិស័យ

កីឡានៅកម្ពុជា ក៏ដូចជាបានជួយជំរុញចលនាអូឡាំពិក ឆ្ពោះទៅកសាងពិភពលោកមួយប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក។ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជា «ឯកអគ្គរដ្ឋទូតសុឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» ជាការទទួលស្គាល់នូវការដឹកនាំរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងទាក់ទាញបានកំណើនទេសចរណ៍ជាលំដាប់។ ក្នុងព្រឹត្តិការណ៍ជាមួយគ្នានេះ រាជធានីភ្នំពេញ ត្រូវបានទទួលជយលាភី «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក»។ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាថ្នាក់ដឹកនាំពិភពលោកលោកទី១ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» តាមរយៈការសម្រេចរបស់ក្រុមប្រឹក្សាសាកលវិទ្យាល័យ Krirk របស់ប្រទេសថៃ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ជាមួយការវាយតម្លៃថា សម្តេចតេជោ ជាថ្នាក់ដឹកនាំពោរពេញដោយចំណេះដឹង និងសមត្ថភាព ដែលប្រើប្រាស់ទំនាក់ទំនងនយោបាយសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់កម្ពុជា។

 ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ទទួលបានគោរមងារ «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង ដែលវាយតម្លៃខ្ពស់ចំពោះសកម្មភាពដឹកនាំរបស់សម្តេចតេជោ ក្នុងការរំលត់សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍, ការស្វែងរកដំណោះស្រាយនយោបាយ, ការធ្វើទំនាក់ទំនងអន្តរជាតិ និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា ព្រមជាមួយនឹងការទទួលស្គាល់សកម្មភាពគាំទ្រចំពោះគោលនយោបាយខ្សែក្រវាត់ និងផ្លូវ ជាគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយបញ្ចប់ពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» លោកស្រី Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល បានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»។

 ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មហាសន្និបាត «ក្តីសង្ឃឹមពិភពលោក» លើកទី៧ ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» បានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវ «មេដាយមាសសន្តិភាពពិភពលោក World Summit Peace» ជាការទទួលស្គាល់សម្តេចតេជោ ជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៊ី។ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បេសកជនប្រធានាធិបតីរុស្ស៉ី បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ពីរដ្ឋាភិបាលរុស្ស៉ី ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ជាការតបស្នងចំពោះការចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាពង្រឹងទំនាក់ទំនងរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាម្ចាស់ជយលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដោយគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ជាការទទួលស្គាល់នូវស្នាដៃក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងការកសាងសុខសន្តិភាពពេញលេញ និងដ៏យូរអង្វែងនៅកម្ពុជា។ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកអភិវឌ្ឍន៍»។ 

សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាឥស្សរជនកំពូលរបស់ជាតិដំបូងគេ ដែលសាកលវិទ្យាល័យបានផ្តល់សញ្ញាបត្រនេះ។ ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍នេះ គឺជាការទទួលស្គាល់លើការរួមចំណែកយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យដូចជា៖ សិល្បៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ នយោបាយ ច្បាប់ សេវាសាធារណៈ ជំនួយមនុស្សធម៌ សាសនា និងការដឹកនាំប្រកបដោយគតិបណ្ឌិត។ ជាពិសេសជាការទទួលស្គាល់ និងលើកទឹកចិត្តដល់គំនិត គុណតម្លៃ និងស្នាដៃរបស់សម្តេចតេជោ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពិភាក្សាអំពីគំនិត ការអភិវឌ្ឍអន្តរជាតិ សន្តិភាព ស្ថិរភាពនយោបាយ អភិបាលកិច្ច និងការអប់រំ ប្រកបដោយចីរភាពសម្រាប់កម្ពុជា និងនៅក្នុងតំបន់៕

(ពោធិ៍សាត់)៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោកជំទាវ ប្រគល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ខូយ រីដា អភិបាលខេត្ត ស្ថិតនៅសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមយុវជនស្រលាញ់សន្តិភាព។

មានប្រសាសន៍ក្នុងពិធីប្រគល់-ទទួលអំណោយនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។

លោកបានមានប្រសាសន៍បន្តថា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែល នាំយកទៅប្រគល់ជូនដល់រដ្ឋបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាពេលនោះរួមមាន៖ ១-ថ្នាំពេទ្យចំនួន ១៤មុខ ស្មើនឹង ១៩០កេស ២-សម្លៀកបំពាក់ចំនួន ២៩កេស ៣-មួកចំនួន ០២កេស ៤-ម៉ាស់ចំនួន ០៨កេស ៥-កាបូបចំនួន ០១កេស សរុបចំនួន ២៣០ កេស ដែលគិតជាថវិកាសរុប ៣០៦,៦៥២ដុល្លារអាមេរិក (សាបស៊ិបម៉ឺន ប្រាំមួយពាន់ ហាស៊ិបពីរដុល្លារអាមេរិក)។ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ថ្នាំពេទ្យចំនួន ០៨មុខ ស្មើនឹង ៦០កេស ដែលគិតជាថវិកាសរុប ៨១,០០០ដុល្លារអាមេរិក (ប្រាំបីម៉ឺន មួយពាន់ដុល្លារអាមេរិក)។

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ផ្នែកមនុស្សធម៌ រវាងព្រឹទ្ធសភាកម្ពុជា ជាមួយអង្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ដែលផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង នៅពេលជំងឺកូវីដ-១៩ បានឆ្លងខ្លាំងក្នុងសហគមន៍ Global Life Sharing បានឧបត្ថម្ភម៉ាស់ដល់ព្រឹទ្ធសភា ចំនួន ៣០លានម៉ាស់ ដែលពេលនោះ សម្តេចប្រធានព្រឹទ្ធសភា បានផ្តល់ជូនដល់ថ្នាក់ដឹកនាំខេត្ត ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស, ឧបត្ថម្ភការសាងសង់អគារស្តារនីតិសម្បទាសម្តេចតេជោ និងបន្តឧបត្ថម្ភជា ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជូនដល់ព្រឹទ្ធសភា ដើម្បីចែកជូនបន្តដល់អ្នកជំងឺ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ។

សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមនុស្សធម៌ដ៏ល្អនេះ គឺកើតចេញពីការខិតខំសម្របសម្រួលប្រកបដោយប្រសិទ្ធ ភាពរបស់ក្រុមការងារដែលដឹកនាំដោយ លោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធ ស ភា និងលោក ជា ធីរិទ្ធ ជំនួយ ការសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយលោក Min Byong Jang តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា។

បន្ទាប់មកលោម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ប្រកបដោយក្តីសោមនស្សក្រៃលែង ចំពោះវត្តមានលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងជាតំណាងសម្តេចចបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ លោក គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលបាននាំយកអំណោយ សម្តេចប្រធានព្រឹទ្ធសភានិងលោកជំទាវ ដែលរួមមាន ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់នាពេលនេះ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា សមិទ្ធផលនាថ្ងៃនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកអភិបាលខេត្តបានប្តេជ្ញាថា នឹងនាំយកឱសថ និងសម្ភារទាំងអស់នេះទៅប្រើប្រាស់ឱ្យបានសមស្របតាមគោលបំណងរបស់ សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ និង អង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដោយចែកជូនបន្តដល់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក៏ដូចជាអាជ្ញាធរដែនដី និងប្រជាជនងាយរងគ្រោះទូទាំងខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ៕

Thursday, December 15, 2022

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបថា ក្នុងនាមជាប្លុកតំបន់ពីរ ដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវ អាស៊ាន និងសហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និងលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់ បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ព្រមទាំងជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព និង ស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និង ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ ក៏ដូចជាពិភពលោក ។
ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៏អាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទសបែលហ្ស៊ិក សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្មារតី មនសិការ និង បំណងប្រាថ្នារួម ចំពោះសន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងពីរ បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹងផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និង គ្របដណ្តប់យ៉ាងទូលំទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការក្រោមសសរស្ដម្ភទាំងបីរបស់អាស៊ាន។

សម្ដេចតេជោ ក៏បានកត់សម្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអនុវត្តផែនការសកម្មភាព ឆ្នាំ ២០១៨-២០២២។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា អ្វីដែលគួរឱ្យព្រួយបារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់ បទដ្ឋាន និង គោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។

ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និង បទពិសោធន៍នៃករណីជម្លោះ ដែលបានអូសបន្លាយ និង បង្កជាសោកនាដកម្មនៅកម្ពុជា សម្ដេចតេជោ មិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។ ក្នុងន័យនេះ សម្ដេចតេជោសង្ឃឹមដោយស្មោះថា យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ ជាវិធីសាស្ត្ររួមរបស់យើង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា សម្រាប់ដំណើរឆ្ពោះទៅមុខ សម្ដេចជឿជាក់ថា អាស៊ាន និង សហភាពអឺរ៉ុប ត្រូតែធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន ភាពបើកចំហ តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក៕ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ dara

Saturday, December 10, 2022

    ខេត្តព្រះសីហនុ: ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម Bruno BODARD សហស្ថាបនិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក, ឯកឧត្តម Michel BUJOLD ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិ ប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកលលោក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗនៅក្នុងឱកាសបើកមហាសន្និបាតលើកទី ១៦ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើកសកលលោក។ សម្រួលផ្សាយ៖ dara

ខាងក្រោមនេះ(ដូចមានភ្ជាប់ជាមួយរូបភាពពិធី)គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖