-->
សូមស្វាគមន៍ គេហទំព័រ រស្មីដង្កោ ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........
សូមស្វាគមន៍ www.k-Reaksmeydangkaonews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនងTele: 0973637555........

Thursday, November 4, 2021

ចំនួនអ្នកទស្សនា: Views

 

ខេត្តត្បូងឃ្មំ​ ៖​ ​ករណីលួចបេីកលេ​ងល្បែងស៊ីសង(ជល់មាន់)មួយកន្លែង នៅចំណុចផ្ទះឈ្មោះ មែន ស្រីនាង ភេ​ ទស្រី អាយុ៤៧ឆ្នាំ នៅភូមិបុសល្ហុង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មំ​ ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​ ដោយឃាត់ទុកមាន់៦ក្បាល​ ឯមនុស្ស​ដែលជាអ្នកប្រមូលផ្តុំគ្នាលេង​ បានដឹងខ្លួនមុនរត់គេចខ្លួនអស់​ហេីយ​ ។ 

ការ​បង្ក្រាប​ធ្វើ​ឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១​ វេលា​ម៉ោង១២និង៤០នាទី ​ប្រេីប្រាស់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ​ ដឹកនាំដោយលោកវរសេនីយ៍ទោ វង្ស សុភី អធិការ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលតាពក ។ 

បច្ចុប្បន្នវត្ថុតាងខាងលើមាន់៦ក្បាលដកហូតយកមករក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកអូររាំងឪ ។ ចំណែកម្ចាស់ផ្ទះបានធ្វើកិច្ចសន្យាអប់រំណែនាំមិនឣោយផ្តល់កន្លែងឣោយគេលេង​ល្បែងសុីសងគ្រប់ប្រភេទទៀតឡើយ​ ៕,វណ្ណៈ





0 Comments:

Post a Comment