Thursday, December 30, 2021
កំពង់ឆ្នាំង: ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំស្រុកបរិបូណ៌ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងមេឃុំ ក្នុងស្រុកបរិបូណ៌ជាច្រើននាក់ផងដែរ។
លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥៧៩អនក្រ.តត ស្តីពីការតែងតាំង លោក ចេង ចាន់ដូណា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ជំនួស លោក យឹម សារិន អតីតអភិបាល នៃគណៈអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចឱ្យមកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ដែលទើបតែតែងតាំងថ្មី បានថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្ត ពិសេសសម្ដេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលមានជំនឿទុកចិត្ត បានចាត់តាំងឱ្យរូបលោកមកកាន់មុខតំណែងជាអភិបាលស្រុកបរិបូណ៌ នាពេលនេះ ។ លោកបានប្តេជ្ញាចិត្តខិតខំអនុវត្តន៍ និងបំពេញការងារឱ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឱ្យ ទាំងការគោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍ ជំរុញការងារអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗឱ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិការដ៏រឹងមាំ ឱ្យគណៈបញ្ជាការឯកភាពខេត្ត និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ។
លោក អម សុភា អភិបាលរងខេត្តបានមានប្រសាសន៍ថា ការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលស្រុកនាពេលនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ដើម្បីដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងពង្រឹងការដឹកនាំការងារឱ្យកាន់តែប្រសើរឡើងថែមទៀត ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អជាមួយមន្ត្រីក្រោមឱវាទ ចៀសវាងប្រកាន់បក្ខពួក នាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ធ្វើឱ្យការអនុវត្តការងារមិនរលូនទៅមុខ។
លោកអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរដែលទើបតែឡើងកាន់តំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសករណីទំនាស់ដីធ្លី ដោយស្មារតីយកចិត្តទុកដាក់ គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាទំនាស់ដីធ្លីនោះទេ ៕ដោយបៃស៊ីថុន សម្រួលផ្សាយដោយ៖ dara

Wednesday, December 29, 2021
ភ្នំពេញ ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដោយបានលើកយករបៀបវារៈចំនួនបី ពាក់ព័ន្ធវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស មកពិភាក្សា និងអនុម័ត រួមមាន៖ ១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និង៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
រូបថត៖ រដ្ឋសភា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។
អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកំពស់ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។
អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។
អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដូចករណីនៃការរចនារៀបចំឲ្យមាន ស្លាបឆ្វេង ស្លាបស្ដាំ និងតួកណ្តាល ដែលយកដើមជ្រៃធ្វើជាអ័ក្ស ដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។
អគាររដ្ឋបាល-សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ចែកចេញជា៣ផ្នែករួមមាន៖
១៖ ផ្នែកខាងកើត ឬ(ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង) រៀបចំធ្វើជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូចធំ, រៀបចំទីផ្លាសន្និសិទកាសែត និងសាលប្រជុំធំ ដែលមានសមត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន១,០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានា។
២៖ ផ្នែកកណ្តាល រៀបចំជាទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី, នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស ។
៣៖ ផ្នែកខាងលិច ឬ(ស្លាបស្ដាំ)រៀបចំជាសាលពិព័រណ៍, ជាបន្ទប់រក្សាឯកសារ, ជាទីកន្លែងបំរើការធានាសន្តិសុខសុវត្ថិភាព ជាការិយាល័យធ្វើការថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួនផ្នែក ខាងលិចនេះមានចំនួន៦ជាន់ (គិតទាំងជាន់ផ្ទាល់ដីផង)។
នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងចំនឹងខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលក្រោមនយោបាយឈ្នះ ឈ្នះ នេះ បានធ្វើឱ្យមាតុភូមិកម្ពុជា ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិក៏នឹងមានកម្មវិធីបាញ់កាំជ្រួចជាកិច្ចអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះផងដែរ។
នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវិមានឈ្នះ ឈ្នះ ក៏នឹងមានពិធីអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែនផងដែរ។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត៕

Tuesday, December 28, 2021
(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃទី២នៃដំណើរការប្រឡសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាមួយនឹងស្ថានភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជធានីខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈមេប្រយោគ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរមានសមត្ថកិច្ច។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺ គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា។
ដោយឡែកពេលរៀលវិញមានមួយមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺគណិតវិទ្យា រយៈពេល១៥០នាទី។
សូមជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់។ ចំនួនបេក្ខជនអវត្តមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី១នៃការប្រឡងមានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣.៧ %៕

Saturday, December 25, 2021
(ភ្នំពេញ)៖ លោក ឯម កុសល សមាជិកគណៈអចិន្ដ្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងភរិយា សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។
សារគាំទ្រនេះ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយ ឯកឧត្តម បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។
សារគាំទ្រនេះ បានលើកឡើងទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេចក្តីសុខ សុភមង្គល និងបំណងប្រថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប នាពេលអនាគត៕

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល CPP និងជាអភិបាលរាជធានីភ្នំពេញ បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលសម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងសារលិខិតអបអរសាទរ និងជូនពរនេះ បានបញ្ជាក់ថា សម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Friday, December 24, 2021

រូបថត៖ កណ្តាល

រូបថត៖ កណ្តាល
ព្រៃវែង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា អញ្ជើញអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ព្រមទាំងពិធីប្រគល់-ទទួល ថវិកាសមាជិកភាព និងថវិកាហឹបសង្រ្គោះ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

រូបថត៖ ព្រៃវែង

Thursday, December 23, 2021
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។
សម្តេចតេជោ ហ៊ុន សែន បន្តថាអ្នកដែលចង់រត់ការយកតំណែង ឯកឧត្តម គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។
ការប្រកាសជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ៕ ដោយ៖ dara

Saturday, December 18, 2021
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេស សម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» បានថ្លែងថា ការគ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ឈរលើមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៥ ដែលអាចរក្សាបាននូវភាពរឹងមាំ សោភ័ណភាព សន្សំសំចៃ កៀរគរចំណូល និងទាក់ទាញចំណាប់អារម្មណ៍កីឡា និងទេសចរណ៍។
ការថ្លែងរបស់លោកបណ្ឌិត ថោង ខុន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន នៃហុកីឡដ្ឋានជាតិមរតកតជា» និងរាល់ថយ ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាជាតិផ្សព្វផ្សាយ SEA GAMES-ASEAN PARA GAME ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីបានថ្លែងថា យន្តការគ្រប់គ្រង វិមានកីឡដ្ឋាន ក៏ដូចពហុកីឡដ្ឋានជាតិមរតកតេជោទាំងមូល ត្រូវបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរួមមាន៖ ផ្នែករដ្ឋបាល, សន្តិសុខ, សណ្តាប់ធ្នាប់, អនាម័យ, គ្រប់គ្រងកម្មវិធីកីឡា, គ្រប់គ្រងបច្ចេកទេសថែទាំ, ថែរក្សាសំណង់ ប្រព័ន្ធទឹក-ភ្លើង និងផ្នែកទីផ្សារ និងចលនូបត្ថម្ភកីឡា។
លោក ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា គោលការណ៍គ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ៗ ៥យ៉ាងជាអាទិ៍៖
១៖ រក្សាឱ្យបាននូវភាពរឹងមាំ គុណភាព សោភ័ណភាព និងភាពបៃតងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
២៖ យកស្មារតីសន្សំសំចៃ កាត់បន្ថយរបៀបប្រើប្រាស់ខ្ជះខ្ជាយលើថាមពលទឹក-ភ្លើង និងធនធានមនុស្សមិនចាំបាច់។
៣៖ រៀបចំផែនការកៀរគរស្វែងរកចំណូល តាមវិធីសាស្រ្តទីផ្សារកីឡា និងចលនូបត្ថម្ភកីឡា (Sport Marketing & Sponsorship) ពិសេសបង្កើតកម្មវិធីស្វែងរកចំណូល តាមព្រឹត្តិការណ៍ប្រកួតកីឡា ថ្នាក់ជាតិ និងអន្តរជាតិគ្រប់រដូវកាលពេញមួយឆ្នាំ ជារៀងរាល់ឆ្នាំ។
៤៖ រៀបចំបន្ថែមគុណតម្លៃស្តង់ដារបច្ចេកទេសទីលាន ប្រកួតកីឡាទាំងអស់ ក្នុងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ដើម្បីទាក់ទាញចំណាប់អារម្មណ៍ចលនាកីឡាពិភពលោកមកកម្ពុជា ។
៥៖ ប្រែក្លាយពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារភ្ជាប់ជាមួយវិមាន ឈ្នះ-ឈ្នះ រមនីយដ្ឋានសួនសត្វសាហ្វារីភ្នំពេញ, តារាងកូនហ្គោល Garden City និងតំបន់ជុំវិញ ជាមេដែក និងជានិមិត្តរូបគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ដែលបានសម្រេចផ្តល់ការជ្រើសរើស មន្ត្រីជំនាញបច្ចេកទេសជាប់កិច្ចសន្យា កម្មករ-បុគ្គលិកថែទាំពហុកីឡដ្ឋានជាតិទាំងមូល ចំនួន១១០នាក់ ដើម្បីរៀបចំតាមសំណូមពរ នៃរចនាសម្ព័ន្ធគ្រប់គ្រងជាក់ស្តែងរបស់ពហុកីឡដ្ឋានជាតិ «មរតកតេជោ»។
វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា។
វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។
វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋាន ដ៏មហាអស្ចារ្យនេះបានប្រើប្រាស់រយៈពេល៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
ក្នុងទិដ្ឋភាពបច្ចេកទេស វិមានកីឡដ្ឋាន បានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ តាមស្តង់ដារ កីឡាអន្តរជាតិ ដែលអាចជួយអោយកម្ពុជាកាន់ តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា ក៏ដូចជាព្រឹត្តិការណ៍ទេសចរណ៍ ដែលមាន៖ ស្រ្គីន LED ចំនួន៤ (ខាងក្នុង៣ ខាងក្រៅ១) មានហាងលក់ទំនិញ, កន្លែងតាំងពិព័ណ៌, មានចំនួន៣៤បន្ទប់សណ្ឋាគារ និងមានបន្ទប់១៧ទៀត ជាលក្ខណៈ VIP សម្រាប់ទស្សនាកីឡា ។
ជាងនេះទៀត វិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ បានសាងសង់ឡើងក្នុងកម្រិតស្តង់ដាសុវត្ថិភាពខ្ពស់ ពោលគឺអាចជម្លៀសមនុស្ស ៦ ម៉ឺននាក់ ចេញពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយប្រើរយៈពេលតែ៧នាទីប៉ុណ្ណោះ ។ វិមានកីឡដ្ឋាននេះមានច្រកទ្វារចំនួន ៥៤សម្រាប់ចេញចូលទៅទស្សនាកីឡា មានបន្ទប់ទឹក ចំនួន៩៣ តំបន់ ស្មើនឹង ៨៦៣ បង្គន់អនាម័យ៕